សម្រង់ទស្សនៈ១៥ឃ្លា របស់បុគ្គលល្បីៗទូទាំងពិភពលោក

សម្រង់​​ទស្សនៈរបស់អ្នកប្រាជ្ញ បណ្ឌិត បុគ្គល​ជោគ​ជ័យ​ទាំង​ឡាយ​ ជា​គ្រឿង​ជំរុញ​លើក​ទឹក​ចិត្ត​អ្នក​ ឱ្យ​មាន​កម្លាំង​ចិត្ត​ និងមាន​គំនិត​​ថ្មី​ៗ​ផុស​ឡើង សម្រាប់​អភិវឌ្ឍន៍​សមត្ថភាព​ផ្ទាល់​ខ្លួន។​ អ្នក​អាច​ប្រើ​ប្រាស់សម្រង់​សម្ដី​ទាំង​នោះ​ ដើម្បី​ជួយ​នាំ​ផ្លូវ​ និងជួយ​ដល់ការ​សម្រេច​ចិត្ត​ក្នុង​ជីវិត​ ការងារ​ ឬ​ស្នេហា​ជា​ដើម​។​ ខាង​ក្រោម​នេះ​គឺ​ជា​ សម្ដី​ ទាំង​១៥ឃ្លា​ ដែល​បំផុស​លើក​ទឹក​ចិត្ត​​អ្នក​ និង​គួរ​ត្រិះរិះពិចារ​ណា​៖

សម្តេចព្រះសង្ឃរាជ ជួន ណាត៖ កើតជាមនុស្សងាយណាស់ តែធ្វើខ្លួនទៅជាមនុស្សម្នាក់នឹងគេ មិនងាយទេ ត្រូវ​ប្រឹង​ព្យា​យាម​ទើប​បាន​សម្រេច​។​

ប្រធានា​ធិបតី​ទី២​ របស់​សហរដ្ឋអាមេរិក​ លោក​ ចន​ អាដាម​៖​ ទីណា​ដែល​មនុស្ស​មិន​ស្គាល់​សន្តិភាព​ ចូរ​ធ្វើឱ្យគេ​ស្គាល់​, ទី​ណាដែលសន្តិភាពត្រូវគំរាមកំហែង ចូរពង្រឹងវាឡើង, ទីណាដែលសន្តិភាពកើតមានតែមួយភ្លេត ចូរធ្វើវាឲ្យជាប់លាប់ឡើង។

ទស្សនវិទូបុរាណចិន ខុង ជឺ (៥៥១-៤៧៧ មុនគ្រិស្តសករាជ)៖ មនុស្សល្អម្នាក់ បើប្រាសចាកពីភាពប្រាកដប្រជាហើយ រមែងមិនទទួលបានការគោរព ការកោតសរសើរពីអ្នកដទៃឡើយ។

អ្នកប្រាជ្ញចិន៖ នៅក្នុងព្រៃជ្រៅមានដើមឈើដ៏សែនត្រង់ ប៉ុន្តែនៅលើវាលលោកិយ គ្មានមនុស្សចិត្តទៀងត្រង់នោះទេ។

ព្រះចៅអធិរាជនៃប្រទេសបារាំង ណាប៉ូ ឡេអុង៖ ស្ដ្រីប្រៀបបានទៅនឹងបឹងគ្មានរលក គ្មានព្យុះ ប៉ុន្តែ​អាច​សម្លាប់​មនុស្ស​ប្រុស​បាន​។

ទស្សន​វិទូ​ក្រិច​បុរាណ​ សូក្រាត​៖ កុំប្រញាប់ប្រញាល់ធ្វើជាមេដឹកនាំ ប៉ុន្តែនៅពេលដែលអ្នកបានធ្វើហើយ ចូរធ្វើឲ្យរឹងមាំ និងជាប្រចាំ។

អតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែ ដែលថ្លែងនៅប្រមាណម៉ោង មុនបើកការវាយប្រហារលើប្រទេសអ៊ីរ៉ាក់៖ គ្មានជម្រើសណាមួយល្អឥតខ្ចោះនោះទេ។

មហាត្មៈ គន្ធី មេដឹកនាំសាធារដ្ឋឥណ្ឌា៖ តម្លៃដែលមាននៅក្នុងខ្លួនរបស់អ្នក គឺជាទិសដៅកំណត់វាសនាជីវិតរបស់អ្នក។

ស្ថាបនិកក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត៖ កើតមកក្រមិនមែនជាកំហុសរបស់យើង តែបើស្លាប់ទៅវិញនៅតែក្រ ទើបជាកំហុសរបស់យើង។

កំពូលទស្សនវិទូសម័យបុរាណ អារី ស្តូត៖ ភាពអត់ធ្មត់ គឺជាដើមឈើដ៏ល្វីង ជូរ ចត់ តែផ្លែរបស់វាមានរសជាតិផ្អែម។

ស៊ុន​ យ៉ាត​សេន​ (Sun​ Yat-sen)​ បិតា​បដិវត្តន៍​ចិន​- សញ្ជាតិ​ចិន​ «ការ​ជឿ​ជាក់​ ត្រូវ​បាន​កសាង​ដោយ​សកម្មភាព​រាប់​ពាន់​ ប៉ុន្តែ​ត្រូវ​បាត់​បង់​ដោយ​សារ​តែ​កំហុស​មួយ​គត់​»​។​

ឡេ​វីស​ កាស​ (Lewis Cass)​ មន្រី្តយោធា អ្នក​នយោ​បាយ​ និង​ជា​រដ្ឋ​មន្ដ្រី​- សញ្ជាតិ​អាមេ​រិក​ ៖ មនុស្ស​អាច​សង្ស័យ​ លើអ្វី​ដែល​អ្នក​និយាយ​ ប៉ុន្តែ​ពួក​គេ​នឹង​ជឿ​លើ​អ្វី​ដែល​អ្នក​ធ្វើ​។

ស៊ីម៉េណេស ឌូដាន (Ximenes Doudan) ៖មនុស្ស​ខ្ជិល​ច្រអូស​ វាដឹងតែមួយមុខប៉ុណ្ណោះថា ក្នុងការងារវាមានពេលឈប់សម្រាកជានិច្ច។

ហ្វ្រេឌឺរីក ឡឺ ហ្គ្រង់ (Frederic le Grand) ៖ការកសាងខ្លួនឱ្យរឹតតែបានល្អ ជាមធ្យោបាយតែមួយដើម្បីឱ្យខ្លួនយើងមានឥទ្ធិពលល្អលើអ្នកដទៃ។ 

បាល់តាសារ ហ្គ្រេសៀន (Baltasar Gracian) ៖គ្មានករណីយកិច្ចណាឥតប្រយោជន៍ឡើយ ហើយក៏គ្មានមនុស្សណាឥតប្រយោជន៍ដែរ។ មុខការតូចតាច ក៏វាមានសារៈ​សំខាន់ដូចមុខការធំដុំដែរ។ 

អត្ថបទទាក់ទង

ប្លាស ប៉ាស្កាល់៖ “អំណោយ​ជូន​ចំពោះ​លោក​ឪពុក” ក្លាយជាគុណប្រយោជន៏ចំពោះពិភពលោក

 

Leave a Reply

Your email address will not be published. Required fields are marked *