សម្តីដ៏មានន័យ១៥ឃ្លារបស់លោក បេនចាមីន ហ្វ្រេនឃ្លីន (Benjamin Franklin)
បេនយ៉ាមីន ហ្វ្រែងឃ្លីន (Benjamin Franklin) កើតនៅថ្ងៃទី១៧ ខែមករា ឆ្នាំ១៧០៦ នៅក្នុងទីក្រុងបូស្តុន សហរដ្ឋអាមេរិក ដែលពេលនោះ នៅជាដែនដីអាណានិគមមួយរបស់អង់គ្លេស ហើយមិនទាន់ចាប់កំណើតជារដ្ឋឯករាជមួយនៅឡើយនោះទេ។ លោកបានទទួលមរភាពនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៧៩០ នៅទីក្រុងហ្វីឡាដាព្យែរ រដ្ឋផេនសីលវ៉ានៀរ សហរដ្ឋអាមេរិក។
ថ្វីដ្បិតតែមិនធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិក ក៏ប៉ុន្តែលោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ត្រូវបានគេចាត់ទុកថាជាអ្នកនយោបាយដ៏មានឥទ្ធិពលមួយរូបនៅក្នុងប្រវត្តិសាស្រ្តអាមេរិក ពីព្រោះលោកស្ថិតក្នុងចំណោមឥស្សរជនទាំង ៧រូប ដែលជាបិតាស្ថាបនិកសហរដ្ឋអាមេរិក ព្រមទាំងជាអ្នកដែលបានចូលរួមក្នុងការតាក់តែងសេចក្តីប្រកាសឯករាជ្យរបស់អាមេរិក។
លើសពីនេះទៅទៀត លោកបេនយ៉ាមីន ហ្វ្រែងឃ្លីន ក៏ជាអ្នកវិទ្យាសាស្រ្តដ៏ល្បីល្បាញមួយរូបផងដែរ ដោយលោកត្រូវបានគេចាត់បញ្ចូលទៅក្នុងចំណោមអ្នកវិទ្យាសាស្រ្តដែលបានដើរតួនាទីយ៉ាងសំខាន់បំផុត នៅក្នុងប្រវត្តិនៃការរកឃើញថាមពលអគ្គិសនី ដែលមនុស្សជាតិយើងប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងពេលបច្ចុប្បន្ននេះ។
ខាងក្រោមនេះជាសម្តីដ៏មានខ្លឹមសារចំនួន១៥ឃ្លារបស់ បេនចាមីន ហ្វ្រែនឃ្លីន៖
១. អ្វីដែលចាប់ផ្តើមដោយអស្មិមានះ តែងតែបញ្ចប់វិញដោយភាពខ្មាស់អៀន។
២. បើអ្នកចង់ដឹងពីតម្លៃរបស់លុយ សាកល្បងទៅខ្ចីលុយគេសាកមើល ពីព្រោះថាអ្នកដែលទៅខ្ចីលុយគេទើបយល់ពីភាពជូរចត់។
៣. ធ្វើល្អប្រសើរជាងនិយាយល្អ។
៤. ធ្វើអ្វី ធ្វើឲ្យហើយ។ កុំទុកកិច្ចការដែលអាចធ្វើថ្ងៃនេះ ចាំធ្វើថ្ងៃស្អែក។
៥. ចូរគេងឲ្យបានលឿន ហើយក្រោកពីដេកឲ្យបានលឿន វានឹងធ្វើឲ្យយើងមានសុខភាពល្អ។
៦. អ្នកដែលពូកែខាងរកលេស គឺជាអ្នកដែលមិនពូកែខាងអ្វីៗផ្សេងទៀតនោះឡើយ។
៧. ភាពក្រីក្រមិនមានអ្វីគួរឲ្យខ្មាស់អៀននោះទេ ប៉ុន្តែអ្វីដែលគួរឲ្យខ្មាស់អៀននោះ គឺការខ្មាស់អៀនដោយគ្រាន់តែខ្លួនឯងជាអ្នកក្រ។
៨. តើអ្នកណាជាមនុស្សដែលមានសុភវិនិច្ឆ័យល្អ? គឺអ្នកដែលសិក្សាពីអ្នកនៅជុំវិញ។
៩. អ្នកដែលអត់ធ្មត់ ជាអ្នកដែលអាចសំរេចអ្វីៗដែលគេចង់បាន។
១០. អ្នកដែលចាត់ទុកថាលុយអាចធ្វើអ្វីៗបានទាំងអស់ គឺជាមនុស្សដែលអាចនឹងហ៊ានធ្វើអ្វីៗទាំងអស់ដើម្បីលុយ។
១១. ថាមពល និងភាពមិនរាថយ អាចគ្រប់គ្រងអ្វីទាំងអស់។
១២. អ្នកអាចនឹងពន្យាពេលធ្វើអ្វីមួយ ប៉ុន្តែពេលវេលានឹងមិនរង់ចាំអ្នកទេ។
១៣. ចូរកុំលាក់ចំនេះរបស់អ្នកធ្វើអ្វី ព្រោះវាគួត្រូវបានបង្កើតឡើងដើម្បីឲ្យយកទៅប្រើប្រាស់ និងចែករំលែកដល់អ្នកដ៏ទៃ។
១៤. ចូរកុំព្រួយបារម្ភពីអ្វីដែលប្រហែលជាមិនអាចនឹងកើតឡើង។
១៥. តើអ្នកស្រលាញ់ជីវិតទេ? បើសិនជាអ្នកស្រលាញ់ ចូរកុំចំណាយពេលវេលាឥតប្រយោជន៍ ព្រោះថាពេលវេលាជារាល់អ្វីៗ ដែលជីវិតរបស់យើងមាន។