សម្រង់សម្តីចំនួន១៥ឃ្លា សម្រាប់ស្វែងយល់អំពីការអានសៀវភៅ
សៀវភៅ ជាឃ្លាំងប្រាជ្ញា ដែលអ្នកប្រាជ្ញនានាបានចងក្រងឡើង ដើម្បីណែនាំមនុស្សឲ្យបណ្តុះសតិប្រាជ្ញា និងការចេះដឹងរបស់ខ្លួនឲ្យកាន់តែភ្លឺថ្លាពណ្ណរាយ ថ្កុំថ្កើងជាងមុនជានិច្ច។ ខាងក្រោមនេះ គឺជាសម្រង់សម្តី និងទស្សនចំនួន១៥ឃ្លា អំពីសៀវភៅ៖
១. អានដើម្បីរៀន និងអភិវឌ្ឍខ្លួន អានដើម្បីសើច និងជំរុញទឹកចិត្តខ្លួនឯង – Gary Paulsen
២. សៀវភៅមួយក្បាល គឺជាមិត្តភក្តិម្នាក់ – Gary Paulsen
៣. រឿងដែលចម្លែកអំពីមនុស្សដែលមានសៀវភៅច្រើន គឺពួកគេនៅតែចង់បានបន្ថែមទៀត – Patricia A. McKillip
៤. កុំអានសៀវភៅតែមួយប្រភេទ អានសៀវភៅផ្សេងៗគ្នា នោះអ្នកអភិវឌ្ឍតាមបែបផែនផ្សេងៗគ្នាបាន – R.L. Stine
៥. មនុស្សដែលអានច្រើនពេល ហើយប្រើខួរក្បាលតិចពេក នឹងបង្កើតជាទម្លាប់ខ្ជិលគិត – Abert Einstein
៦. នៅក្នុងសៀវភៅ ខ្ញុំមិនត្រឹមតែបានធ្វើដំណើរទៅពិភពអ្នកដទៃទេ ប៉ុន្តែក៏ចូលទៅពិភពខ្លួនឯងដែរ – Anna Quindlen
៧. អ្នកអានម្នាក់ មានជីវិតរាប់ពាន់មុននឹងស្លាប់ អ្នកដែលមិនធ្លាប់អាន មានជីវិតតែមួយប៉ុណ្ណោះ – George R. R. Martin
៨. អ្នកអានកាន់តែច្រើន អ្នកដឹងរឿងកាន់តែច្រើន អ្នករៀនកាន់តែច្រើន អ្នកទៅបានកាន់តែច្រើនកន្លែង – Dr. Seuss
៩. សៀវភៅ ជាមិត្តដ៏ស្មោះត្រង់ បើអ្នកទុកវាចោល វានឹងរង់ចាំអ្នករហូត តែបើអ្នកចាប់កាន់វាវិញ វានៅតែស្រលាញ់អ្នកដដែល – John Green
១០. គ្មានអ្វីគួរឱ្យរីករាយដូចជាការអានសៀវភៅនោះទេ បើខ្ញុំមានផ្ទះខ្លួនឯង ខ្ញុំមុខជាវេទនាមិនខាន បើគ្មានបណ្ណាល័យល្អមួយក្នុងផ្ទះ – Jane Austen
១១. បើអ្នកមិនមានពេលសម្រាប់អាន អ្នកក៏មិនមានពេលសម្រាប់សរសេរដែរ – Stephen King
១២. កុំអានដូចកូនក្មេង អានដើម្បីរស់នៅ – Gustave Flaubert
១៣. អ្នកមិនចាំបាច់ដុតសៀវភៅចោលទាំងអស់ដើម្បីបំផ្លាញវប្បធម៌ទេ គ្រាន់តែធ្វើឱ្យមនុស្សលែងអានសៀវភៅ គ្រប់គ្រាន់ហើយ – Ray Bradbury
១៤. មនុស្សដែលស្រលាញ់ការអាន តែងតែមិនសូវមានអារម្មណ៍ឆេវឆាវទេ – Pat Conroy
១៥. នៅមានទោសឧក្រិដ្ឋមួយទៀតដែលធ្ងន់ជាងការដុតសៀវភៅទៀត នោះគឺការមិនបានអានវា – Joseph Broadsky