កម្រងសុភាសិត​ខ្មែរ ដែលអ្នកគួរស្វែងយល់

សុភាសិត​ខ្មែរ ជា​ឃ្លា​​​ខ្លី​ៗ តែ​មាន​អត្ថន័យ​​ជ្រៅ​ជ្រះ​ ​​ជា​​ឱវាទ​ល្អៗ​​ដែល​មាន​ប្រយោជន៍​គួរ​រៀន​គួរ​ស្តាប់។​ ខាងក្រោមនេះ គឺ​ជា​កម្រង​សុភាសិត​ខ្មែរចំនួន១៥ ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ ប្រមូល​ភាសិត​ខ្មែរ​ ផ្សាយ​ចេញ​ពី​សមាគម​សម្តេច​  ជួន ណាត។

១. រូបកាយតែចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អ មិនចេះចាស់ឡើយ​។

២. តក់ៗគង់ពេញ បំពង់រងផ្សំ សម្បត្តិស្តុកស្តម ធ្វើសេដ្ឋីបាន។

៣. បានត្រូវ មកពីស្គាល់ខុស បើពុំដូច្នោះទេ រកត្រូវពុំឃើញឡើយ។

៤. បុរសទុកដូចជាដី ស្រីទុកដូចជាជី ញាតិមិត្រទុកដូចជាវារី ផលផងទុកដូចជារុក្ខា។

៥. បានមកទុកឱ្យគង់ កុំឱ្យបង់បាត់ឡើងហោង។

៦. លឺផ្គរឱ្យមើលខ្យល់ ក្តីអម្ពល់កុំអាលក្រោធ។

៧. ពាក្យលើកបញ្ជោរ នាំឱ្យអ្នកស្តាប់ភ័ន្តស្មារតី។

៨. ឈ្នះអ្នកខ្ពស់ដោយបន្ទន់ប្រាណ ឈ្នះអ្នកក្លាហានដោយទំលាយ ឈ្នះអ្នកខ្សោយដោយឱ្យសម្លបាយ ឈ្នះអ្នកស្មើកាយដោយព្យាយាម។

៩. ទោះពេលយប់ព្រលប់ គន់ឱ្យគ្រប់ទ្រព្យនានា។

១០. ទោសខ្លួនឯងមើលមិនយល់ ទោសគេតូចសោកសល់ រមិលមើលឃើញប៉ុនភ្នំ។

១១. និយាយស្តីឱ្យមើលតម្រា និយាយការឱ្យមើលទំនង។

១២. រៀនរិះរក្សាគ្រង យកចេញចាយដោយរដូវ។

១៣. ឃើញគេថ្កើង កុំចចើងតាមគេ ប៉ុន្តែក៏មិនត្រូវបន្ធូរបន្ថយការព្យាយាមដែរ។

១៤. ពិបាកឱ្យគិតគន់ រកគំនិតគិតឱ្យដល់។

១៥. បំណាច់តែចេះឱ្យគេកោត បំណាច់នឹងឆោតឱ្យគេអាណិត។

 

Leave a Reply

Your email address will not be published. Required fields are marked *