កុំប្រញាប់វាយតម្លៃមនុស្ស

មនុស្ស​គ្រប់​គ្នា​នៅ​លើ​លោក​នេះ តែងតែមាន​ដំណើររឿង​របស់​គេ ហើយ​សូមកុំ​វាយ​ដ​ម្លៃ​មនុស្ស​ភ្លាម​ៗ បើ​អ្នក​មិន​ទាន់​ដឹង​ពី​គេ​ច្បាស់​នោះ ព្រោះ​ការ​ពិត​នៃ​មនុស្ស​ទាំងនោះ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ភ្ញាក់ផ្អើល​។
ក្មេង​ប្រុស​ជំទង់​ម្នាក់ កំពុង​តែ​សម្លឹង​មើលទៅ​ទិដ្ឋភាព​ខាងក្រៅ​ ចេញពី​បង្អួតនៃ​រថភ្លើង​ ដែល​កំពុង​រត់​យ៉ាង​លឿន​នៅ​លើ​ផ្លូវ​….។ គាត់​បាន​ស្រែក​ប្រាប់​ទៅ​កាន់​ឪពុក​ចំណាស់​របស់​គាត់​ថា​៖ “​ប៉ា​, មើល​នោះ ដើមឈើ​ទាំង​អស់នោះ​កំពុង​តែ​រត់​ពីក្រោយ​យើង​!”
បុរស​ជា​ឪពុក​ក៏​ញ​ញឺ​ម តែ​ប្ដី​ប្រពន្ធ​ពីរ​នាក់​ដែល​អង្គុយ​ក្បែរ​នោះ សម្លឹង​មើលទៅ​កាន់​ក្មេង​ប្រុស​ជំនង់ ​ដោយ​ការ​ហួសចិត្ត ព្រោះតែ​ក្មេង​ប្រុស​ជំទង់​និយាយ និងធ្វើ​ចរិត​ដូច​ជា​កូន​ក្មេង​។ ភ្លាម​នោះ ក្មេង​ប្រុស​ជំទង់​នោះ ​ក៏​លាន់មាត់​និយាយ​ស្រែក ​ទៅ​កាន់​ឪពុក​របស់​គេ​ទៀត​៖ “​ប៉ា​, មើល​នោះ ពពក​ទាំង​កំពុង​តែ​រត់​តាម​យើង​ដូច​គ្នា​!”
ប្ដី​ប្រពន្ធ​ពីរ​នាក់​នោះ ដោយ​មិន​អាច​ទ្រាំ​បាន ក៏​និយាយ​ទៅ​កាន់​បុរស​ជា​ឪពុក​ របស់​ក្មេង​ប្រុស​ជំទង់​នោះថា​៖ “​ហេតុ​អ្វី​អ្នក​មិន​យក​កូនប្រុស​របស់​អ្នក ទៅ​កាន់​មន្ទី​ពេទ្យ​ណាមួយ​ដើម្បី​ឲ្យ​គេ​ព្យាបាល?​”
បុរស​ចំណាស់​ក៏​ញញឹម ហើយ​និយាយ​តប​ថា​៖ “​ខ្ញុំ​បាន​យក​គាត់​ទៅ​ហើយ ហើយ​យើង​ក៏ទើបតែ​ត្រឡប់​មក​ពី​មន្ទីរពេទ្យ​នោះ​ឯង​, កូនប្រុស​របស់ខ្ញុំ​គាត់​ពិការ​ភ្នែក ​តាំងពី​កំណើត ហើយ​ថ្ងៃនេះ​គាត់​ទើបតែ​ព្យាបាល​រួច និង ទទួល​បាន​ភ្នែក​ថ្មី​របស់​គាត់​។”

Leave a Reply

Your email address will not be published. Required fields are marked *