សម្តីមាសរបស់ខុងជឺ ទាំង ១៥ សមា្រប់ការងារ និងអាជីវកម្ម
ខាងក្រោមនេះជាសម្រង់ពាក្យសម្តីល្អៗបំផុតរបស់ខុងជឺទាំង១៥ដែលអាចប្រើក្នុងការងារ និងអាជីវកម្ម៖
១. ជោគជ័យកើតទ្បើងដោយសារការបានត្រៀមទុកជាមុន អ្នកដែលមិនត្រៀមអ្នកនោះនឹងត្រៀមបរាជ័យ១០០%។
២. ពេលខ្ញុំដើរជាមួយមនុស្សពីរនាក់ ពីរនាក់គាត់នោះនឹងក្លាយជាគ្រូរបស់ខ្ញុំ។ ខ្ញុំនឹងរើសចំណុចល្អរបស់អ្នកទី១ ហើយធ្វើតម្រាប់តាម រីឯអ្នកទី២ខ្ញុំនឹងរើសចំណុចអាក្រក់ ហើយកែរចំណុចអាក្រក់នោះនៅក្នុងខ្លួនឯងវិញ។
៣. ទៅណាក៏ដោយ អ្នកត្រូវទៅដោយយកបេះដូងទៅជាមួយ។
៤. ជីវិតមនុស្ស គឺសាមញ្ញទេ មនុស្សទេដែលធ្វើឲ្យវាស្មុគស្មាញ។
៥. រុក្ខជាតីពេលលូតលាស់គឺស្ងាត់បំផុត តែពេលដួលវិញគឺ មានសំលេងខ្លាំងណាស់ ដូចនេះពេលអ្នកលូតលាស់ អ្នកគួរលូតលាស់ដោយស្ងាត់ស្ងៀមបំផុត។
៦. នៅលើលោកនេះ មានតែមនុស្សដែលឆ្លាតបំផុត និងល្ងង់បំផុតប៉ុណ្ណោះ ដែលមិនចេះផ្លាស់ប្តូរ។
៧. អ្វីៗនៅលើលោកនេះ សុទ្ធតែមានសម្រស់របស់វា មនុស្សខ្លះមើលមិនឃើញទ្បើយ។
៨. កុំធ្វើអ្វីដែលអ្នកខ្លួនឯងមិនចូលចិត្ត ទៅលើអ្នកដទៃ។
៩. ឆន្ទះដើម្បីឈ្នះ មហិច្ឆតាដើម្បីជោគជ័យ ការចង់សម្រេចនូវសក្តានុពលរបស់ខ្លួន នេះហើយជាគន្លឹះនៃការអភិវឌ្ឍខ្លួនឯង។
១០. បើអ្នកគិតក្នុងរយះពេល១ឆ្នាំ សូមដាំគ្រាប់ពូជ បើអ្នកគិតរយះពេល១០ឆ្នាំ សូមដាំដើមឈើហើយបើអ្នកចង់បណ្តុះមនុស្ស សូមគិតឲ្យបាន១០០ឆ្នាំ ។
១១. វិធី៣យ៉ាងជួយឲ្យអ្នកមានប្រាជ្ញា៖ ទី១ ដែលល្អជាងគេបំផុត គឺការគិតហើយគិតទៀត។ ទី២ ដែលងាយជាងគេបំផុត គឺរៀនធ្វើតាមអ្នកដទៃ។ និងទី៣ ដែលជូចត់ជាងគេបំផុត គឺរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន។
១២. អាវុធសំខាន់បំផុតរបស់មនុស្ស គឺប្រាជ្ញា ក្តីមេត្តា និងភាពក្លាហ៊ាន មានអាវុធទាំងបីនេះអ្នកទៅទីណាក៏ជោគជ័យដែរ។
១៣. ពេលអ្នកច្បាស់ហើយថា គោលដៅមិនអាចសម្រេចបានទេ ក៏កុំដូរគោលដៅ ដូរផ្លូវទៅវិញទើបត្រឹមត្រូវ។
១៤. ស្អប់ងាយស្រួលធ្វើជាងស្រទ្បាញ់។ អ្វីដែលល្អតែពិបាកសម្រេចណាស់ រីឯអ្វីដែលអាក្រក់ឬមិនល្អគឺងាយសម្រេចបំផុត។
១៥. ជោគជ័យធំបំផុតរបស់មនុស្ស គឺមិនមែននៅត្រង់ការមិនដែលបរាជ័យនោះទេតែជោគជ័យកើតទ្បើង ពេលអ្នកនោះអាចងើបទ្បើងវិញក្រោយពីបានដួលម្តងៗ។