ទស្សនៈមាស១០ឃ្លារបស់ ខុងជឺ ដែលអាចកែប្រែជីវិតអ្នក
ខាងក្រោមនេះ គឺជាសម្តីមាសដ៏មានឥទ្ធិពលចំនួន១០ឃ្លា ពីទស្សនវិទូ ខុង ជឺ សម្រាប់កែប្រែជីវិតអ្នក៖
១. វាមិនសំខាន់ទេ ទោះជាអ្នកដើរយឺតប៉ុណ្ណា ដរាបណាអ្នកនៅមិនទាន់ឈប់។
២. នៅពេលអ្នកច្បាស់ថាមិនអាចទៅដល់គោលដៅ សូមកុំកែប្រែគោលដៅ ប៉ុន្តែត្រូវកែប្រែការដើររបស់អ្នកវិញ។
៣. អ្វីដែលមនុស្សអស្ចារ្យស្វែងរក គឺនៅក្នុងខ្លួនពួកគេ អ្វីដែលមនុស្សធម្មតាស្វែងរក គឺនៅក្នុងខ្លួនអ្នកដទៃ។
៤. កុំព្យាយាមបង្កើតចំណងមិត្តភាពថ្មី ជាមួយមនុស្សដែលមិនមានភាពល្អប្រសើរជាងអ្នក។
៥. ប្រសិនបើអ្នកស្អប់មនុស្សម្នាក់ មានន័យថា អ្នកបានបរាជ័យដោយសារពួកគេហើយ។
៦. ពេលកំហឹងកើតមាន សូមគិតពីផលវិបាក។
៧. ទោះបីជាអ្នកទៅដល់ទីណា សូមទៅដោយអស់ពីចិត្ត។
៨. សូមផ្តល់ការណែនាំសម្រាប់តែមនុស្សណាដែលស្វែងរកចំណេះដឹង បន្ទាប់ពីពួកគេបានរកឃើញភាពល្ងង់ខ្លៅរបស់ខ្លួនឯង។
៩. ការសម្លឹងឃើញផលប្រយោជន៍តិចតួច គឺរារាំងមិនឲ្យសម្រេចការងារធំបានឡើយ។
១០. ប្រសិនបើពួកគេស្ដោះទឹកមាត់នៅក្រោយខ្នងអ្នក មានន័យថា អ្នកនាំមុខពួកគេ។
សូមបញ្ជាក់ថា ខុងជឺ គឺជាគ្រូបង្រៀន កវីនិពន្ធ អ្នកនយោបាយ និងទស្សនវិទូជនជាតិចិន ដ៏អស្ចារ្យ និងល្បីល្បាញនៅភាគខាងកើត។ ខុងជឺ បានបង្រៀនមនុស្សឲ្យចេះពី ក្បួនច្បាប់នៃការទំនាក់ទំនងក្នុងសង្គម សុចរិត និង ស្មោះត្រង់។