សម្តេចព្រះសង្ឃរាជ ជួន ណាត មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ដែលភាគច្រើនចាស់ៗជំនាន់មុនតែងសរសេរដាក់លើធ្នឹម
សម្តេចព្រះសង្ឃរាជ ជួន ណាត មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ដែលភាគច្រើនចាស់ៗជំនាន់មុនតែងសរសេរដាក់លើធ្នឹម ដើម្បីជាការក្រើនរម្លឹកដល់កុលបុត្រគ្រប់រូបគ្រាន់ទុកជាប្រយោជន៍៖
១. អ្នកប្រាជ្ញតែងសន្សំនូវអ្នកប្រាជ្ញដូចគ្នា ហើយតែងស្រឡាញ់មនុស្សដូចគ្នា ព្រមទាំងមិនចេះលាក់លៀមនូវអ្វីៗដែលនាំឱ្យប្រសើរដល់អ្នកដទៃ និងនាំអ្នកផងឱ្យឈានទៅរកសេចក្ដីចម្រើន។
២. រូបកាយតែងចាស់ជរា ឯកេរ្តិ៍ឈ្មោះល្អមិនចេះចាស់ជរាឡើយ។
៣. បើចេញពីវត្តទៅផ្ទះវិញយ៉ាងហោចណាស់ ត្រូវចេះធម៌អាថ៌ខ្លះៗ ដើម្បីចូលរួមពិធីបុណ្យផ្សេងៗនឹងគេ កុំទៅអង្គុយទុកមាត់ឱ្យនៅស្ងៀម។
៤. ការធ្វេសស្មារតី ជាឧបាយនៃសេចក្ដីស្លាប់។
៥. ជីវិតរាល់រូបខ្លីណាស់ ប៉ុន្តែយើងត្រូវប្រឹងរៀន ប្រឹងរក ប្រឹងគិត ប្រឹងប្រព្រឹត្តិល្អ ហាក់ដូចជាយើងនឹងមានជីវិតរស់នៅរាប់ពាន់ឆ្នាំ។
៦. ឃើញគេថ្កំថ្កើង កុំចង់ចចើងតាមគេហួសមាឌខ្លួន ប៉ុន្តែមិនត្រូវបន្ធូបន្ថយព្យាយាមដែរ។
៧. កុំថ្កោលទោសគេដោយពុំពិនិត្យ កុំគិតខ្លួនឯងថាប្រពៃ កុំធ្វេសប្រហែសពាក្យសម្ដី នាំឱ្យមានភ័យដល់អាត្មា។
៨. ធ្វើស្រែទាន់មានភ្លៀង ស្រែកច្រៀងទាន់មានភ្លេង។
៩. ពេលដើរបែកជាដេក ខ្ជិលហួសពេកនាំឱ្យល្ងង់។
១០. ស័ក្ដិពុំស្មើយស នាអ្នកខ្ពង់ខ្ពស់ ពុំស្មើចិត្តជា។
One thought on “សម្តេចព្រះសង្ឃរាជ ជួន ណាត មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ដែលភាគច្រើនចាស់ៗជំនាន់មុនតែងសរសេរដាក់លើធ្នឹម”