«អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះសម្រុងគ្នាទៅជាភាពស្រុះស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឱកាស។»
Albert Einstein បាននិយាយថា «អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះសម្រុងគ្នាទៅជាភាពស្រុះស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឳកាស។»
ក្នុងនាមជាអ្នកដឹកនាំគំរូ ត្រូវចេះបើកចិត្តទទួលយកនូវការរិះគន់ស្ថាបនា និងកែលម្អ ពីមនុស្សនៅជុំវិញខ្លួន ជាពិសេស គឺបុគ្គលិកខ្លួនឯងផ្ទាល់។ ដោយហេតុថា ពួកគេជាមនុស្សដែលបាននៅជិតនឹងបញ្ហាច្រើនជាងអ្នក។ ការទទួលយកការកែលម្អ វាមិនបានធ្វើឲ្យយើងបាត់បង់តម្លៃជាអ្នកដឹកនាំនោះទេ តែវាបានបង្ហាញថា អ្នកគឺជាអ្នកដឹកនាំដ៏ពិតប្រាកដម្នាក់។ អ្នកដឹកនាំដែលអស្ចារ្យ គឺត្រូវតែមានគំនិត និងទស្សនវិស័យវែងឆ្ងាយ និងបើកទ្វាទទួលយកការកែលម្អ។ លោក Joan Rivers ធ្លាប់បាននិយាយថា ខ្ញុំមិនមានវិធីសាស្ត្រដឹកនាំអ្វីនោះទេ អ្វីដែលខ្ញុំធ្វើគឺគ្រាន់តែទទួលយកការពិតពីមនុស្សម្នាក់ៗតែប៉ុណ្ណោះ។
ជាការពិតណាស់គ្មាននរណាម្នាក់ដែលចេះតែធ្វើត្រូវរហូតនោះទេ។ កំហុសឆ្គងតែងតែកើតមានឡើងរាល់ពេលដែលយើងសាកល្បងធ្វើអ្វីដែលថ្មី។ ប៉ុន្តែកំហុសទាំងនោះ វានឹងក្លាយជាចំណុចខ្លាំងរបស់យើង ប្រសិនបើយើងចេះយកវាមកកែប្រែ។ ដូចពាក្យគេថា មនុស្សមិនអាចមើលឃើញខ្លួនឯងគ្រប់កន្លែងនោះទេ លុះត្រាតែមានការអង្កេត និងប្រាប់ពីអ្នកដទៃ។
អ្នកដឹកនាំ គឺជាអ្នកដែលចេះទទួលយកការកែលម្អពីបុគ្គលិករបស់ខ្លួន។
One thought on “«អ្នកដឹកនាំ គឺជាអ្នកដែលធ្វើឲ្យភាពរញ៉េរញ៉ៃទៅជាភាពងាយស្រួល ធ្វើឲ្យការមិនចុះសម្រុងគ្នាទៅជាភាពស្រុះស្រួលគ្នា ធ្វើឲ្យការលំបាក ក្លាយទៅជាឱកាស។»”