ទស្សនវិជ្ជាព្រះពុទ្ធ ព្រះបរមសាស្ដានៃយើង១០ឃ្លា ដែលមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅសម្រាប់មនុស្សទូទៅ
ទស្សនៈព្រះពុទ្ធ ព្រះបរមសាស្ដានៃយើង ព្រះអង្គបានបន្សល់នូវទស្សនវិជ្ជាជាច្រើន ដើម្បីអប់រំមនុស្សជាតិ ឲ្យប្រព្រឹត្តទង្វើដែលត្រឹមត្រូវ និងទង្វើដែលផ្តល់សេចក្តីសុខដល់ពិភពលោក។ ទស្សនវិជ្ជារបស់ព្រះអង្គ១០ឃ្លាដែលមានតម្លៃអប់រំយ៉ាងជ្រាលជ្រៅសម្រាប់មនុស្សទូទៅ៖
១. ការមិនមានរោគ គឺជាលាភដ៏ឧត្តមបំផុត។
២. ការស្រេកឃ្លាន គឺជារោគដ៏កាចសហាវបំផុត។
៣. អវិជ្ជា គឺជាប្រភពនៃសេចក្តីទុក្ខ។
៤. សេចក្តីប្រមាទ គឺជាផ្លូវនៃសេចក្តីស្លាប់។
៥. ភាពក្រីក្រ និងបំណុល គឺជាទុក្ខរបស់សង្គមមនុស្ស។
៦. បុគ្គលគួរតម្កល់ខ្លួនឯង ឲ្យតាំងនៅក្នុងគុណធម៌ដ៏សមគួរជាមុនចាំប្រដៅអ្នកដទៃជាក្រោយទើបមិនលំបាក។
៧. អ្នកឈ្នះគេរមែងចម្រើនដល់អ្នកមានការព្យាយាមរវៀសរវៃ១ មានស្មារតី១ មានការងារស្អាត១ ពិចារណាហើយទើបធ្វើ១ ប្រុងប្រយ័ត្ន១ រស់នៅដោយធម៌១ ជាអ្នកមិនប្រមាទ១។
៨. បុគ្គលណាដឹងខ្លួនឯង ឬសម្គាល់ខ្លួនថា ជាមនុស្សល្ងង់ បុគ្គលនោះនឹងក្លាយទៅជាបណ្ឌិត។
៩.បុគ្គលល្ងង់ខ្លៅហើយសម្គាល់ខ្លួនឯងថាជាបណ្ឌិតនោះ តថាគតកំណត់ហៅថាជាអ្នកល្ងង់ខ្លៅ
១០.បុគ្គលណាធ្វេសប្រហែលកាលមុន ក្រោយមកលែងធ្វើប្រហែលវិញ អ្នកនោះឯងឈ្មោះថា ញ៉ាំលោកនេះ ឲ្យភ្លឺច្បាស់ដូចព្រះច័ន្ទផុតស្រឡះចាកពពក។