ការមិនគួរជឿដោយអាការៈ ១០យ៉ាង តាមទស្សនៈរបស់ព្រះពុទ្ឋ ដែលអ្នកត្រូវពិចារណា

ការជឿ​ដោយ​ប្រើ​បញ្ញា​ស្របតាម​ពុទ្ធឱវាទ​ គឺជា​ទស្សនវិជ្ជា​មានតម្លៃ​ក្នុង​ការធ្វើ​សេចក្តីសម្រេចចិត្ត​ប្រកបដោយ​សុភនិច្ឆ័យ។ យោងតាមទស្សនៈរបស់ព្រះពុទ្ឋ យើងសូមលើកយកប្រការមិនគួរជឿដោយអាការៈ ១០ យ៉ាង ជូនលោកអ្នកដូចខាងក្រោម៖

១. កុំប្រកាន់ជឿអ្វីដែលស្តាប់ឮតៗគ្នា

២. កុំប្រកាន់ជឿតាមពាក្យពាក្យចាស់បុរាណ

៣. កុំប្រកាន់ជឿដោយការភ្ញាក់ផ្អើល

៤. កុំប្រកាន់ជឿដោយក្បួនតម្រា

៥. កុំប្រកាន់ជឿតាមការត្រិះរិះ អត្តនោម័តិ

៦. កុំប្រកាន់ជឿដោយការការកាត់ផ្សំន័យ

៧. កុំប្រកាន់ជឿអ្វីតាមការមើលឃើញនូវលក្ខណៈអាការៈខាងក្រៅ

៨. កុំប្រកាន់ជឿដោយការពេញចិត្តស្របតាមទិដ្ឋិមានះរបស់ខ្លួន

៩. កុំប្រកាន់ជឿដោយយល់ថាត្រូវតែជឿ

១០. កុំប្រកាន់ជឿដោយគ្រាន់តែឃើញថា ជាសមណៈ អ្នកបួស ឬបព្វជិត ក៏យល់ថាជាគ្រូនោះ។

Leave a Reply

Your email address will not be published. Required fields are marked *