សម្រង់សម្តីចំនួន ១០ សម្រាប់សហគ្រិន ដែលអាចជួយផ្តល់ថាមពលប្រឹងប្រែងទៅមុខ

ការធ្វើជាសហគ្រិនជោគជ័យ គឺជាការចាប់ផ្តើមដំណើរជោគជ័យរបស់អ្នកដូចការរត់ម៉ារ៉ាតុង មិនមែនជាការរត់យកល្បឿនទេ។ ទោះជាយ៉ាងណា បើអ្នករត់ម៉ារ៉ាតុង អ្នកនឹងដឹងថាភាពរំជើបរំជួលនៅពេលចាប់ផ្តើមមានខ្លាំងកម្រិតណា ហើយអ្នកនឹងចង់បោះបង់ចោលការប្រឹងប្រែងទាំងស្រុងនៅពេលដល់ពាក់កណ្តាលផ្លូវ គឺស្ទើរតែមិនអាចបោះមួយជំហានទៀតទៅមុខ។ ផ្លូវនៃសហគ្រិនភាព មានការឡើងចុះច្រើនណាស់ ដូច្នេះសម្រង់សម្តីខ្លះពិតជាអាចផ្តល់ថាមពល និងជួយរំឭកស្មារតីរបស់អ្នកឱ្យបន្តប្រឹងប្រែងជានិច្ច៖ 

១. កុំវាយតម្លៃខ្លួនឯងតាមប្រវត្តិរូប ត្រូវវាយតម្លៃតាមការងារដែលអ្នកធ្វើ – លោក សេត ហ្គដឌីន (Seth Godin)

កិច្ចការដែលមនុស្សបានធ្វើ និងមិនបានធ្វើក្នុងអតីតកាល មិនមែនសុទ្ធតែជាកត្តាកំណត់ថាគេនឹងក្លាយជាសហគ្រិនជោគជ័យឬក៏អត់ទេ។ សូមកុំផ្តោតចិត្តលើប្រវត្តិការងារដែលល្អឥតខ្ចោះ គ្រាន់តែត្រៀមខ្លួនរៀនពីកំហុសរបស់អ្នក និងចែករំលែកការងារពិតប្រាកដរបស់អ្នកក្នុងពិភពលោកប៉ុណ្ណោះបានហើយ។

២. អ្នកត្រូវតែប្រឹងប្រែងបន្ថែមទៀតក្នុងការបង្កើតរឿងដែលអ្នកអាចធ្វើបានឱ្យដល់កម្រិតល្អបំផុត។ ចូរស្វែងរកបញ្ហាឱ្យឃើញ និងដោះស្រាយបញ្ហានោះ – លោក អ៊ីឡុន ម៉ាសក៍ (Elon Musk)

តើគេអាចសម្រេចគុណភាពបានដោយរបៀបណា? គឺតាមរយៈការអភិវឌ្ឍជាប្រចាំ។ លោក ម៉ាសក៍ ជាសហគ្រិនម្នាក់ដែលហ៊ានប្រថុយខ្លាំងបំផុតនៅក្នុងទីផ្សារ ហើយលោកនិយាយថាភាពក្លាហាននេះបានមកពីយោបល់ជុំវិញខ្លួនជាប្រចាំអំពីរបៀបដែលអ្នកអាចបង្កើនគុណភាពអ្វីៗគ្រប់យ៉ាង។ ចូររស់នៅជាមួយគុណភាព រៀនពីគុណភាព និងធ្វើឱ្យបានជោគជ័យ។

៣. បរាជ័យ គ្រាន់តែជារបៀបនៃការប្រាប់តម្រុយឱ្យដឹងថាអ្នកដើរខុសផ្លូវប៉ុណ្ណោះ។ ឥរិយាបថរបស់ខ្ញុំចំពោះបរាជ័យមិនមែនផ្តោតលើលទ្ធផលទេ ប៉ុន្តែជាការផ្តោតលើការមិនសាកល្បងទាល់តែសោះ។ – លោកស្រី សារ៉ា ប្លេកលី (Sara Blakely)

តើបរាជ័យមួយដែលអ្នកបានឆ្លងកាត់បើកទ្វារនៃឱកាសផ្សេងមួយទៀតបានដោយរបៀបណា? ចូរសម្លឹងរកមើលមធ្យោបាយដែលកំហុស ឬបរាជ័យជួយកែប្រែ និងតម្រង់ទិសដៅអ្នកក្នុងការបង្កើនគុណភាពសេវាកម្ម ឬផលិតផលរបស់អ្នក។ 

៤. គុណភាព មិនមែនជាសកម្មភាពទេ វាជាទម្លាប់ – ទស្សនវិទូ អារីស្តូត (Aristotle)

ក្នុងនាមជាសហគ្រិន អ្នកត្រូវមានយុទ្ធសាស្រ្តពិជ័យមួយដោយផ្អែកលើការផ្តល់ជូនសេវាដែលមានគុណភាព។ គុណភាព មិនមែនគ្រាន់តែជាការបង្កើតឡើងបានភ្លាមៗតាមការចង់បាននោះទេ។ តាមរយៈការប្រឹងប្រែងឱ្យអស់ពីសមត្ថភាពក្នុងកិច្ចការទាំងអស់ដែលអ្នកធ្វើ អ្នកនឹងអាចទៅដល់គោលដៅនៃការរត់ម៉ារ៉ាតុងបានដោយជោគជ័យ។

៥. សហគ្រិនភាព ជាជម្រកចុងក្រោយរបស់មនុស្សដែលចូលចិត្តបង្កបញ្ហា – លោកស្រី ណាតាលី ឃ្លីហ្វហ្វដ បានី (Natalie Clifford Barney)

ការរក្សាស្មារតីសហគ្រិនភាព ជាជំហានសំខាន់មួយក្នុងការរត់ម៉ារ៉ាតុង។ ចូរបង្កើតភាពរីករាយខ្លះ បង្កបញ្ហាខ្លះ កែប្រែរបៀបខ្លះបើអ្នកចង់ ទាំងអស់នេះហើយដែលនាំឱ្យមានអ្វីៗថ្មី។ ចូរបង្កើតបញ្ហាល្អៗមួយចំនួនក្នុងឧស្សាហកម្មដែលអ្នកប្រឡូក។ 

៦. រឿងដែលមានតម្លៃបំផុត គឺការបង្កើតកំហុស ដោយសារអ្នកមិនអាចរៀនអ្វីបានពីរឿងល្អឥតខ្ចោះនោះទេ។ – លោក អាដាម អូសប៊ន (Adam Osborne)

ការបង្កើតកំហុស ជាផ្នែកមួយនៃការរត់ម៉ារ៉ាតុង។ អ្នកជំពប់ជើង អ្នកដួល ប៉ុន្តែអ្នកក្រោកឡើងវិញ និងបន្តរត់ទៅមុខទៀត។ ការដួល និងកំហុសទាំងនោះ អាចជារឿងដែលសំខាន់បំផុតចំពោះអ្នក ដោយសារវានាំឱ្យខិតខំប្រឹងប្រែងបានកាន់តែប្រសើរជាងមុន។ អ្នកនឹងអាចធ្វើកិច្ចការគ្រប់យ៉ាងបាន់កាន់តែប្រសើរឡើងតាមរយៈការរៀនពីកំហុស។

៧. តាមរយៈការខកខានមិនបានរៀបចំ មានន័យថាអ្នករៀបចំដើម្បីបរាជ័យ – លោក បេនចាមីន ហ្វ្រែងឃ្លីន (Banjamin Franklin)

លោក ហ្វ្រែងឃ្លីន ជាមនុស្សម្នាក់ក្នុងចំណោមហត្ថលេខីលើសេចក្តីប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក ហើយក៏ជាសហគ្រិនជោគជ័យបំផុតម្នាក់ដែរក្នុងសម័យរបស់លោក។ សៀវភៅ  Poor Richard’s Almanac របស់លោក ស្ថិតនៅក្នុងចំណោមសៀវភៅពាណិជ្ជកម្មដែលនៅតែមានតម្លៃរហូតមកដល់សព្វថ្ងៃនេះ។ ហើយគោលការណ៍សំខាន់មួយរបស់លោកក្នុងការបង្កើតជោគជ័យ គឺការរៀបចំផែនការឱ្យបានត្រឹមត្រូវ។ ចូរបង្កើតផែនការ និងដឹងថាអ្នកកំពុងតែទៅរកទិសដៅណា។


 អត្ថបទទាក់ទង

គតិ​សំខាន់ៗ​ចំនួន ២១ ​ពី​សៀវភៅ​សហគ្រិន​ចំណាន ឬ គ្រប់មាគ៌ា​សុទ្ធ​តែ​ក្រាល​មាស​ ដោយលោក គឹម វូឈុង​

 

Leave a Reply

Your email address will not be published. Required fields are marked *