សម្រង់សម្តី១០ របស់មហាសេដ្ឋី Jack Ma នេះនឹងជម្រុញអ្នកបន្តទៅមុខទៀតដើម្បីសម្រេចក្តីសុបិន

Jack Ma គឺជាស្ថានិក Alibaba ដែលជាអាជីវកម្មអុីនធឺណែតដ៏ជោគជ័យមួយនៅឯប្រទេសចិន។ គាត់ធ្លាប់ត្រូវបានសកលវិទ្យាល័យ Harvard បដិសេធចំនួន 10 ដង និងត្រូវបានគេបដិសេធការងារជាង 30 កន្លែង តែឥលូវនេះ គាត់គឺជាមនុស្សម្នាក់ដែលមានភាពជោគជ័យបំផុតលើពិភពលោក។ សម្រង់សម្តីរបស់មហាសេដ្ឋី Jack Ma ខាងក្រោមនេះ នឹងជម្រុញឲ្យអ្នកមានក្តីសុបិន្តកាន់តែធំ និងធ្វើឲ្យក្តីសុបិនរបស់អ្នកកាន់តែក្លាយជាការពិត៖

១. ខ្ញុំព្យាយាមធ្វើឲ្យខ្លួនឯងសប្បាយចិត្តពីព្រោះខ្ញុំដឹងថា បើខ្ញុំមិនសប្បាយចិត្ត សហការីរបស់ខ្ញុំក៏មិនសប្បាយចិត្តដែរ ហើយដៃគូជំនួញរបស់ខ្ញុំក៏មិនសប្បាយចិត្ត ហើយអតិថិជនក៏មិនសប្បាយចិត្តដូចគ្នា។

២. កុំបោះបង់! ថ្ងៃនេះពិបាក ថ្ងៃស្អែកកាន់តែពិបាក ប៉ុន្តែថ្ងៃខានស្អែកអ្នកនឹងទទួលបានផ្កែផ្កាជាទីគាប់ចិត្ត។

៣. ការបោះបង់គឺជាការបរាជ័យដ៏ធំបំផុត។

៤. ប្រសិនបើអ្នកមិនសាកល្បង នោះអ្នកប្រាកដជាមិនដឹងថាមានឱកាសជាច្រើននៅរង់ចាំអ្នកនោះទេ។

៥. យើងមិនដែលខ្វះលុយទេ! យើងខ្វះតែមនុស្សដែលមានក្តីសុបិន្ត គឺមនុស្សដែលសួរស្លាប់ដើម្បីក្តីសុបិន្តនោះ។

៦. ជីវិតខ្លីណាស់ កុំងប់ងល់នឹងការងារខ្លាំងពេក រីករាយនឹងជីវិតខ្លះទៅ។

៧. យើងមិនខ្វះលុយនោះទេ ប៉ុន្តែខ្វះមនុស្សដែលមានក្ដីសុបិន្ត និងមនុស្សដែលខិតខំព្យាយាមដើម្បីសម្រេចក្ដីសុបិន្តនោះ។

៨. ប្រសិនបើអ្នកចង់ផ្លាស់ប្ដូរពិភពលោក ផ្លាស់ប្ដូរខ្លួនអ្នកសិន។

៩. កុំរៀនតែពីភាពជោគជ័យរបស់អ្នកដទៃ។ រៀនពីកំហុសរបស់ពួកគេផង។ អ្នកបរាជ័យភាគច្រើនចែករំលែកមូលហេតុដូចគ្នាដែលនាំឲ្យបរាជ័យ ប៉ុន្តែកត្តាជោគជ័យអាចមានមូលហេតុមិនដូចគ្នាទេ។

១០. បើអ្នកមិនដែលសាកល្បងផង តើអ្នកអាចដឹងថា នឹងមានឱកាសមកពីណា?

Leave a Reply

Your email address will not be published. Required fields are marked *