គតិបណ្ឌិត ១០ឃ្លា ដែលបានដកស្រង់ចេញពីអ្នកប្រាជ្ញ

គតិបណ្ឌិត បា. ( ន. ) គតិ​របស់​បណ្ឌិត អធ្យាស្រ័យ ឬ ប្រាជ្ញា​ញាណ​របស់​អ្នក​ប្រាជ្ញ។ អធ្យាស្រ័យល្អ ឬ សុភវិនិច្ឆ័យរបស់មនុស្សដើលកើតចេញពីសមត្ថភាពនៃការប្រើប្រាស់បញ្ញាញាណ បទពិសោធ និង ពុទ្ធិផ្ទាល់ខ្លួន ដើម្បីធ្វើការសម្រេចចិត្ត និង ការវិនិច្ឆ័យឱ្យបានត្រឹមត្រូវ។ 

ខាងក្រោមនេះ គឺជាគតិបណ្ឌិត ១០ឃ្លា ដែលបានដកស្រង់ចេញពីអ្នកប្រាជ្ញប្រកបទៅដោយះត្ថន័យជ្រាលជ្រៅ៖

១. ពេលមិនអាចសម្រេចគោលដៅបាន កុំប្តូរគោលដៅ តែសូមប្តូរយុទ្ធសាស្រ្ត និងសកម្មភាព។ ខុងជឺ អ្នកប្រាជ្ញចិន

២. ធ្វើបានល្អ ប្រសើរជាងនិយាយបានល្អ។ ស្ថាបនិក សហរដ្ឋអាមេរិក លោក ប៊ិនចាមិន ហ្វ្រែងគ្លីន (១៧០៦-១៧៩០)

៣.បុគ្គលទាំងឡាយដែលបានសម្រេចរឿងធំៗ គឺជាបុគ្គលដែលហ៊ានប៉ុនប៉ងសម្រេចរឿងទាំងនោះ ហើយក៏ជា

បុគ្គលដែលមិនខ្លាចបរាជ័យដែរ។  ស្ថាបនិកទស្សនាវដ្តី Forbes ជនជាតិអាមេរិក ដើមកំណើតស្កុតឡែន គឺលោក ប៊ី ស៊ី ហ្វបស៍ (១៨៨០-១៩៥៤)។

៤. អ្វីដែលអាចទ្រាំបានត្រូវតែទ្រាំ ហើយអ្វីដែលមិនអាចទ្រាំបានក៏ត្រូវតែទ្រាំ។ គតិបណ្ឌិតដ៏មានឥទ្ធិពលមុតស្រួច ដោយតុលាការមុខដែក ប៉ាវ ចិន ។

៥. បុគ្គលជោគជ័យ គឺជាបុគ្គលដែលឃើញឱកាសហើយ ហ៊ានចាប់យកវាមិនឲ្យរំលង។ សេដ្ឋវិទូ និងជាទស្សនវិទូអាមេរិក លោក រ៉យឆឺរ បាបសុន (១៨៧៥-១៩៦៧)

៦. អ្នកដឹកនាំជោគជ័យមើលឃើញឱកាសនៅគ្រប់ការលំបាក មិនមែនឃើញការលំបាកនៅគ្រប់ឱកាសនោះទេ។ លោក រីដ ម៉ាកខាម ក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យ ការ៉ាប៊ីន

៧. ខ្ញុំសរសើរខ្លាំងៗ តែស្ដីបន្ទោសស្ងាត់ៗ។ ម្ចាស់ក្សត្រិយ៍នៃចក្រភពរុស្ស៊ីមួយអង្គព្រះនាម ខាធើរីនទី២ (១៧២៩-១៧៩៦) ដែលជាគំនូរត្រូវគេគូរចេញជាគំនូរបែបបុរាណ ហើយមាននៅកម្ពុជាដែរ

៨. ​រៀនហើយមិនរំឭកស្មើនឹងភ្លេច តាំងចិត្តហើយមិនធ្វើស្មើនឹងបរាជ័យ និង មនុស្សដែលបាត់បង់ភាពស្មោះត្រង់ ដូចបាត់បង់អ្វីៗទាំងអស់។ សុភាសិតចិន

៩. ត្បូងមួយដុំមិនអាចមានតម្លៃបានឡើយ បើគ្មានការឆាបកកិត ដូចគ្នាដែរបុគ្គលល្អឥតខ្ចោះម្នាក់ ក៏មិនមែនជាមនុស្សដែលគ្មានការឆ្លងកាត់បទពិសោធន៍នោះឡើយ។ ខុង ជឺ (៥៥១-៤៧៩ មុនគ.ស)

១០. បើអ្នកមិនដែលទទួលបានការរិះគន់នោះទេ អ្នកក៏មិនធ្លាប់ទទួលបានភាពជោគជ័យដែរ។ ម៉ាលខម ហ្វបស៍ (១៩១៩-១៩៩០) អ្នកជំនួញអាមេរិក។ 

 

Leave a Reply

Your email address will not be published. Required fields are marked *