គតិបណ្ឌិតចំនួន១១ ដែលដាស់មនុស្សឲ្យទៅរកពិភពជោគជ័យបាន

គតិបណ្ឌិត គឺជាការយកបញ្ញាមនុស្សទៅវិនិច្ឆ័យឲ្យបានត្រឹមត្រូវទៅលើបញ្ហាទាំងឡាយ មានបញ្ហមនុស្សជាដើម ប៉ុន្តែត្រូវមានលក្ខណៈប្រកបទៅដោយវិចារណញាណនៃអាកប្បកិរិយា ដោយចេះប្រមាណនូវកម្លាំងចំណង់របស់ខ្លួនជាមួយអំណាចត្រួតត្រាលើខ្លួនឯង។

តាម​និយមន័យ​គឺ​ចង់​សំដៅថា បុគ្គល​ណា​មាន​គតិបណ្ឌិត គឺ​បុគ្គល​នោះ​មានដំណើរ​ជីវិត​ប្រព្រឹត្តទៅ​ដូច​អ្នកប្រាជ្ញ ឬ​តា​មល​ម្អា​ន​នៃ​អ្នកប្រាជ្ញ។

គតិបណ្ឌិតចំនួន១១ ខាងក្រោមនេះ អាចនឹងដាស់អ្នកឲ្យទៅរកពិភពជោគជ័យបាន៖

១. មនុស្សជាប្រភេទសត្វលោក ដែលកើតមកសម្រាប់សម្រេចគោលដៅ។ អារីស្តូត (៣៨៤-៣២២មុនគ.ស)

២.បើជ្រុលជាអ្នកគិតហើយ ចូរគិតឲ្យធំ។ វាចារមាសរបស់ប្រធានាធិបតីទី៤៥ សហរដ្ឋអាមេរិក និងជាមហាសេដ្ឋីអចលនទ្រព្យ គឺលោក ដូណាល់ ត្រាំ (១៩៤៦-បច្ចុប្បន្ន)

៣. បើមិនអាចលេបថ្មលេបគ្រោះបាន តើធ្វើម្ដេចអាចលេបមាសលេបពេជ្របានទៅ។ អ្នកប្រាជ្ញចិន

៤.ចូរកុំដើរចេញឆ្ងាយពីភាពបរាជ័យ តែត្រូវប្រឈមមុខជាមួយបរាជ័យ ហើយត្រូវរៀនសូត្រពីវាដោយប្រុងប្រយ័ត្ន និងត្រូវគិតថា វាមានទ្រព្យសម្បត្តិដ៏មហាសាលលាក់នៅក្នុងនោះ។ នេះជាទស្សនរបស់លោក ម៉ៃឃើលកូដា អ្នកនិពន្ធជនជាតិអង់គ្លេស (១៩៣៣-បច្ចុប្បន្ន)។

៥.ដើម្បីបំបាត់ភាពខ្ជិលច្រអូសបាន យើងត្រូវតែរៀនសូត្រជាមុនជាមួយនឹងភាពឧស្សាហ៍ព្យាយាម។ សាមូអែលចនសាន់ កវីនិពន្ធជនជាតិអង់គ្លេស (១៧០៩-១៧៨៤)

៦.សត្រូវទី១ដែលរារាំងអ្នកទៅកាន់ភាពជោគជ័យ គឺភាពខ្ជិល។ ជាទស្សនៈរបស់អ្នកប្រាជ្ញចិន ដែលជាពាក្យស្លោកតាមដាស់បុគ្គលិកក្នុងអង្គភាពព័ត៌មានដ៏ល្បីនៅកម្ពុជាផងដែរ។

៧. បរាជ័យ ជាថ្លៃសិក្សាដែលអ្នកត្រូវចំណាយដើម្បីជោគជ័យ។ លោក វ៉លធើ ព្រូណែ

៨. រឿងដែលមិនគួរធ្វើនោះ គឺដាក់ដំណោះស្រាយចំពោះមុខតិចពេក។ លោក ថូម៉ាសមើតុន (Thomas Merton) បុព្វជិតនិពន្ធសាសនាកាតាលិក (១៩១៥-១៩៦៨)។

៩.ទោះបីជាអ្នកស្ថិតនៅលើគន្លងមួយត្រឹមត្រូវក៏ដោយ អ្នកនឹងចេញផុតពីទីនោះ ប្រសិនបើអ្នកមិនផ្លាស់ប្ដូរកន្លែងអង្គុយ។ លោក វីល រ៉ចជ័រ (Will Rogers) តារាកំប្លែងអាមេរិក (១៨៧៩-១៩៣៥)

១០. បុគ្គលទុទ្ទិដ្ឋិនិយម មើលឃើញភាពលំបាកនៅគ្រប់ឱកាស តែសម្រាប់បុគ្គលសុទិដ្ឋិនិយម មើលឃើញឱកាសនៅគ្រប់ភាពលំបាក។ អតីតនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក វីនស្តុន ឆឺតឈីល ១៨៧៤-១៩៦៥

១១. អ្នកណាឈ្នះអ្នកណាចាញ់មិនសំខាន់ទេ អ្វីដែលសំខាន់គឺកុំឲ្យជាតិបែកបាក់។ គតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន តែងតែប្រាប់មន្ត្រីក្រោមឱវាទ និងប្រជាពលរដ្ឋរបស់ខ្លួន។

 

Leave a Reply

Your email address will not be published. Required fields are marked *