៧ ចំណុចសំខាន់ៗដែលបុគ្គលិកមិនដឹងអំពីការគិត និងសកម្មភាពរបស់អ្នកដឹកនាំ
បុគ្គលិក [បុក-គៈ-លិក] ន. ភ្នាក់ងាររាជការដែលធ្វើការក្នុងក្រសួងរាជការផ្សេងៗ ឬនិយោជិតនៃគ្រឹះស្ថានពាណិជ្ជកម្មជាដើម : បុគ្គលិកក្នុងក្របខ័ណ្ឌ, បុគ្គលិកទិនិក។
អ្នកដឹកនាំ គឺសំដៅលើបុគ្គលដែលមានឥទ្ធិពលក្នុងការគ្រប់គ្រង និងចាត់ចែងកិច្ចការ ព្រមទាំងបង្កើតយុទ្ធសាស្ត្រ ដើម្បីឲ្យអ្នកក្រោមបង្គាប់អនុត្តតាមចំពោះការងារប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល។
ខាងក្រោមនេះ ជាអ្វីដែលបុគ្គលិកមិនដឹងអំពីការគិត និងសកម្មភាពរបស់អ្នកដឹកនាំ៖
១. ឱ្យតែបានភ្ញៀវ មិនគិតពេលសៅរ៍ ឫអាទិត្យ ឈឺឬជាទេ ត្រូវទៅចួបភ្ញៀវ។
២. មានបញ្ហា យកខ្លួនពាំង។
៣. សន្សំសំចៃទោះចំណាយមួយកាក់មួយសេន ដើម្បីយកទៅរ៉ាប់រងចំណាយនៅខែបន្ទាប់។
៤. ខណ:បុគ្គលិកគិតថាភ្ញៀវថ្មីមកជាបន្ទុក គាត់គិតថាភ្ញៀវមកក្រុមហ៊ុននឹងចំណេញ។
- ក្រុមហ៊ុនចំណេញ យើងមានលុយបើកប្រាក់ខែឱ្យបុគ្គលិក។
- ក្រុមហ៊ុនចំណេញ យើងនឹងតម្លើងប្រាក់ខែជូនបុគ្គលិក។
- ក្រុមហ៊ុនចំណេញ យើងនឹងរើសបុគ្គលិកថ្មីចូល ហើយដំឡើងតំណែងឲ្យបុគ្គលិកចាស់ៗ។
- ក្រុមហ៊ុនចំណេញ ក្រុមហ៊ុននឹងរីកធំ ដែលជាជំរកដ៏រឹងមាំសម្រាប់បុគ្គលិក។
៥. ខណ:បុគ្គលិកបើកប្រាក់ខែយកទៅផ្គត់ផ្គង់គ្រួសារ គាត់ត្រូវផ្គត់ផ្គង់បុគ្គលិកផង និងគ្រួសារគាត់ផង។
៦. សម្រាប់បុគ្គលិក ទោះបីក្រុមហ៊ុនខាតក៏បានប្រាក់ខែ សម្រាប់គាត់ ទោះក្រុមហ៊ុនខាត ក៏ត្រូវខ្ចីលុយគេមកបើកប្រាក់ខែឱ្យបុគ្កលិក។
៧. គាត់យកប្រាក់ខែក្រោយពីសល់ពីការបើកឱ្យបុគ្គលិក។
***សូមធ្វើខ្លួនជាបុគ្គលិកទ្រព្យ កុំធ្វើខ្លួនជាបុគ្គលិកបំណុល។
សូមណែនាំសៀវភៅ ការគ្រប់គ្រង និងអភិវឌ្ឍស្ថាប័ន (១២ មេរៀន ដើម្បីឈានទៅរកភាពជោគជ័យរបស់ស្ថាប័ន)
សម្រាប់ការជាវ ឬព័ត៌មានបន្ថែម៖ ០៩៦ ២៧០ ៦៥៦៥ (តេលេក្រាម)