សម្រង់សម្តី ២០ឃ្លា របស់ ស៊ឺម៉ា អ៊ី បង្កប់អត្ថន័យអំពីភាពអត់ធ្មត់តស៊ូក្នុងការគ្រប់គ្រង និងដឹកនាំ ដើម្បីសម្រេចគោលដៅ

ស៊ឺម៉ា អ៊ី ជាភាសាអង់គ្លេស Sima Yi (កើតនៅឆ្នាំ១៧៩ – ០៧ កញ្ញា ឆ្នាំ២៥១)។ លោកជាអ្នកដឹក​នាំដ៏​ឆ្លាត​ជាង​គេម្នាក់ក្នុងលោក និងជាអ្នកខ្លាំងលាក់មុខម្នាក់ ដែលកម្ររកបាន។ លោកមានចិត្តអំណត់អត់ធ្មត់ខ្លាំងណាស់ ហើយក៏បានតស៊ូរហូតបានសម្រេចគោលដៅផងដែរ ដោយអាចដណ្តើម​រាជពីត្រកូលឆាវបាន។ សមាជិកគ្រួសាររបស់លោកសុទ្ធតែជាអ្នកប្រាជ្ញ ដែលល្បីរន្ទឺពេញនគរ ហើយមនុស្សម្នាផ្សេងៗតែងតែហៅគ្រួសារនេះថា គ្រួសារស៊ឺម៉ា ដែរ។ លោកពុំសូវចេញមុខក្នុងសង្រ្គាមនេះច្រើនទេ ប៉ុន្តែលោកជាអ្នកបង្រួបបង្រួមនគរទាំងបីនេះនៅទីបញ្ចប់។ លោកតែងតែនៅពីក្រោយនៃសង្រ្គាម​នេះ ប៉ុន្តែមិនមែនមកពីគាត់មិនចង់នោះទេ នោះក៏ព្រោះតែគាត់គ្មានឱកាស ពោលគឺគ្មានការផ្តល់ឱកាសពីសំណាក់ ត្រកូលឆាវ ។

ស៊ឺម៉ា អ៊ី គាត់បាននិយាយក្នុងសមរភូមិថា បើទាហានរត់កាត់ក្បាលមេក្រុម មេក្រុមរត់កាត់ក្បាលមេកង មេកងរត់កាត់ក្បាលមេទ័ព មេទ័ពរត់ ខ្ញុំនឹងកាត់ក្បាលខ្លួនឯង ដើម្បីសុំទោសរាជការ។ ខាងក្រោមនេះ គឺជាសម្រង់សម្តីចំនួន២០ឃ្លា របស់ ស៊ឺម៉ាអ៊ី ពីក្នុងរឿងសាមកុក (នគរបី) ដូចខាងក្រោម៖

១. អ្នកពូកែច្បាំង អាចលាក់កងទ័ពរាប់លានដែលគេមើលមិនឃើញ

២. បើជាមេទ័ពធម្មតាការពារ ខ្ញុំក៏គ្មានឱកាសបង្រ្កាបសត្រូវដែរ   

៣.  មនុស្សដែលឆ្លាតជាងគេលើលោកនេះ តែងតែភ្លាត់ស្នៀតដោយសារប្រាជ្ញាខ្លួនឯង   

៤. ខ្ញុំមិនចង់សុំចែកស្រាមួយពែងក្នុងពិធីជប់លៀងគេទេ គ្រាន់តែចង់ជូនអង្ករមួយតៅនៅពេលដែលគេអត់ឃ្លាន   

៥.  លោកប្រុសតូចឆ្លាតលើសបងៗទាំងអស់ ក្តីស្រលាញ់ដែលគាត់ទទួលបានក៏លើសបងៗទាំងអស់ដែរ ដូច្នេះគាត់គង់តែស្លាប់   

៦.  កើតនៅទីនោះ ស្លាប់នៅទីនោះ អាចមានជីវិតត្រលប់ទៅវិញ គឺល្អណាស់ហើយ   

៧. ខ្ញុំដកដាវតែមួយលើកទេ ប៉ុន្តែខ្ញុំសំលៀងដាវជាងដប់ឆ្នាំមកហើយ   

៨.  ដេកតិចធ្វើការច្រើន រស់មិនយូរទេ   

៩. ធ្វើជាម្ចាស់គេ មិនចូលចិត្តកូនចៅដែលមិនយល់ចិត្តខ្លួនឯងទេ ហើយក៏មិនចូលចិត្តកូនចៅដែលមើលធ្លុះចិត្តគ្រប់ពេលដែរ

១០. បានចិត្តអ្នកប្រាជ្ញ គឺប្រមូលផ្តុំសណ្តានចិត្តរាស្រ្ត   

១១. បើមាន ជូកឺលាង នៅទើបរាជការមិនដកសិទ្ធិទាហានខ្ញុំ បើគ្មានជូកឺលាងទេ ព្រះអង្គស្លាប់យូរណាស់ហើយ   

១២.​ ពេលរស់គួរឱ្យស្អប់ ពេលស្លាប់គួរឱ្យស្តាយ   

១៣.  មន្តី្រមានពីរប្រភេទ ទីមួយគឺមេទ័ព ចេះតែធ្វើសង្រ្គាមមិនចេះមើលកាលៈទេសៈ មួយទៀតគឺមន្ត្រីស៊ីវិលគ្មានអំណាច ដូចនេះត្រូវតែអែបអបដើម្បីបានអំណាច   

១៤.  មិនមែនខ្ញុំមិនជឿអ្នកដទៃទេ តែខ្ញុំជឿលើភ្នែកខ្លួនឯងជាង   

១៥.  លួចមាន់លួចទា ក៏ជាសមត្ថភាពមួយដែរ   

១៦.  សុខសាន្តដល់ចាស់ គឺជាសំណាងណាស់ហើយ   

១៧.  អំណាចមិនអាចស្ទង់បាន ទើបជាអំណាចពិតប្រាកដ   

១៨.  សួរមុន ទើបធូរចិត្ត   

១៩.  មិនអាចព្រោះតែចិត្តអាត្មានិយម បំផ្លាញនយោបាយរបស់រាជការនោះទេ   

២០.  ចំពោះអ្នកដែលលាក់សមត្ថភាពធ្វើពុតជាអត់ដឹងអី ខ្ញុំមានតែពាក្យមួយម៉ាត់ប៉ុណ្ណោះ គឺនាគជ្រមុជទឹក


អត្ថបទទាក់ទង

សម្រង់សម្តី ១៥ឃ្លា របស់ ឆាវ ឆាវ បង្កប់អត្ថន័យសម្រាប់ការងារគ្រប់គ្រង និងដឹកនាំ

 

Leave a Reply

Your email address will not be published. Required fields are marked *