សម្រង់សម្តីចំនួន១០ឃ្លារបស់ ខាល វុន ក្លូសេវីតហ្ស៍ (Carl von Clausewitz) ទ្រឹស្ដីវិទូខាងសង្គ្រាម និងជាឧត្ដមសេនីយ៍ទោរបស់ព្រុស្យា (Prussia)
ខាល វុន ក្លូសេវីតហ្ស៍ (Carl von Clausewitz) ជាទ្រឹស្ដីវិទូខាងសង្គ្រាម និងជាឧត្ដមសេនីយ៍ទោរបស់ព្រុស្យា (Prussia)។
គាត់ជាអ្នកសរសេរសៀវភៅ “ស្ដីពីសង្គ្រាម” (On War) ហើយក៏ជាបុគ្គលសំខាន់មួយរូបដែលទប់ទល់ជាមួយនឹងកងកម្លាំងរបស់អធិរាជបារាំង គឺ ណាប៉ូឡេអុង បូណាផាត (Napoleon Bonaparte)។
ខាងក្រោមនេះ ជាសម្រង់សម្តីចំនួន១០ឃ្លា របស់ ខាល វុន ក្លូសេវីតហ្ស៍ ៖
១.សង្គ្រាម គឺជាសកម្មភាពហិង្សាដើម្បីបង្ខំឱ្យសត្រូវបំពេញឆន្ទៈនយោបាយឱ្យយើង។
២.នយោបាយជាគោលដៅ ហើយសង្គ្រាមគឺជាមធ្យោបាយដើម្បីសម្រេចវា។ មធ្យោបាយ មិនអាចកាត់ផ្ដាច់ចេញពីគោលដៅនោះទេ។
៣.សត្រូវនៃផែនការល្អ គឺការស្រមៃចង់បានផែនការល្អឥតខ្ចោះ។
៤.ដើម្បីសម្រេចភាពជោគជ័យ យើងត្រូវចេះប្រមូលផ្ដុំកម្លាំងទាំងអស់ បុកទម្លុះចំចំណុចសំខាន់របស់សត្រូវ។
៥.ដើម្បីរក្សាសន្តិភាព ត្រូវត្រៀមខ្លួនចំពោះសង្គ្រាម។
៦.សេចក្ដីក្លាហានគឺជាគុណសម្បត្តិចម្បងគេនៃអ្នកធ្វើសង្គ្រាម។
៧.ការការពារដ៏ល្អបំផុត គឺការវាយលុក។
៨.យុទ្ធវិធីគឺជាសិល្បៈប្រើទ័ពក្នុងសង្គ្រាម រីឯយុទ្ធសាស្ត្រគឺជាសិល្បៈប្រើការប្រយុទ្ធដើម្បីឈ្នះសង្គ្រាម។
៩.គ្រប់យ៉ាងក្នុងសង្គ្រាមគឺជារឿងសាមញ្ញបំផុត តែអ្វីដែលសាមញ្ញបំផុតគឺវាពិបាកបំផុត។
១០.ប្រសិនបើមេដឹកនាំមានមហិច្ឆតាខ្ពស់ ហើយបន្តគោលដៅដោយភាពអង់អាចនិងឆន្ទៈមោះមុត ប្រាកដជាអាចឆ្លងផុតឧបសគ្គទាំងឡាយបាន។