សម្រង់សម្ដីចំនួន ១១ ឃ្លា ជាថ្នាំលើកទឹកចិត្ត និងភាពច្នៃប្រតិដ្ឋ

មិនថាមនុស្សឆ្លាត ឬមនុស្សមិនសូវឆ្លាតនោះទេ គឺសុទ្ធតែត្រូវការការលើកទឹកចិត្តទាំងក្នុងក្របខណ្ឌបំពេញការងារ ក៍ដូចជាក្នុងជីវិតឯកជន។ គ្មាននរណាមិនធ្លាប់កើតទុក្ខ មិនធ្លាប់យំ មិនធ្លាប់ដួល និងមិនធ្លាប់បរាជ័យនោះទេ ប៉ុន្តែពួកគេចេះជូតទឹកភ្នែកខ្លួនឯង និងចេះក្រោកឈរបន្តទៅមុខជានិច្ច។ យើងក៏ដូចគ្នាដែរ យើងអាចលើកទឹកចិត្តខ្លួនឯងបាន ទោះស្ថិតក្នងកាលៈទេសៈដ៏លំបាកក៏ដោយ។ ខាងក្រោមនេះជាសម្រង់សម្ដីចំនួន ១១ ឃ្លា ជាថ្នាំលើកទឹកចិត្ត និងភាពច្នៃប្រតិដ្ឋ៖

“អ្នកត្រូវការភាពស្រមើស្រមៃ និងរបស់ដែលគេមិនត្រូវការ ដើម្បីច្នៃប្រឌិត” – ថូម៉ាស អេឌីសាន់ (Thomas Edison)

“មានអ្នកខ្លះមិនចង់ស្រមើស្រមៃទាល់តែសោះ។ ពួកគេមិនចង់ធ្វើអ្វីឱ្យហួសពីព្រំដែនរបស់ពួកគេទេ ហើយក៏មិនចង់មានអារម្មណ៍ខ្វាយខ្វល់ដូចជា ចង់មានជីវិតរស់នៅភពផ្សេងនោះទេ.” – ជេ ខេ រូលីង (J.K. Rowling)

“ដើម្បីចាកចេញពីពិភពដ៏ចង្អៀត អ្នកត្រូវបង្កើតផ្លូវមួយឱ្យខ្លួនឯង” – ជេហ្វ បេហ្សុស (Jeff Bezos)

“មានគំនិត គឺមានអ្វីៗទាំងអស់” – អាល់ហ្វ្រេដ ហីចខក់ (Alfred Hitchcock)

“ការបង្កើតការគិតដោយទេពកោសល្យល្អបំផុត គឺជាល្បែងផ្លាស់ប្តូរមនុស្សមិនធម្មតា។” – រីឆាត ប្រេនសុន (Richard Branson)

“ចូរប្រុងប្រយ័ត្ននៅពេលគ្រប់គ្នាមានភាពលោភលន់ តែត្រូវលោភលន់នៅពេលដែលខ្លួនភ័យខ្លាច” – វ៉ាវិន ប៊ូហ្វេ (Warren Buffett)

“អ្នកត្រូវតែធ្វើរឿងត្រឹមត្រូវមួយចំនួនប៉ុណ្ណោះ រហូតដល់អ្នកមិនធ្វើរឿងខុសច្រើនក្នុងជីវិត។” – វ៉ាវិន ប៊ូហ្វេ (Warren Buffett)

“អ្នកដែលជឿជាក់ ជាមនុស្សខ្លាំង រីឯអ្នកដែលសង្ស័យ ជាមនុស្សកំសោយ។ ជំនឿដ៏ខ្លាំងក្លា តែងនាំមុខទង្វើដែលអស្ចារ្យជានិច្ច។” – ល្វីសា ម៉េយ៍ អាល់ខត់ (Louisa May Alcott)

“រាល់ទុក្ខលំបាក បញ្ហា និងឧបសគ្គដែលខ្ញុំមានទាំងប៉ុន្មាន បានធ្វើឱ្យខ្ញុំក្លាយជាមនុស្សរឹងមាំ។ អ្នកអាចមិនចាប់អារម្មណ៍នៅពេលដែលវាកើតឡើង ប៉ុន្តែភាពខកបំណងអាចជារឿងល្អបំផុតសម្រាប់អ្នកលើលោកនេះ។” – វលត៍ ឌីសនីយ៍ (Walt Disney)

“ដើម្បីសម្រេចបានជោគជ័យក្នុងបេសកកម្ម អ្នកត្រូវតែបូជាចិត្តចំពោះគោលដៅរបស់អ្នក។” – អាប់ឌុល កាឡាម (Abdul Kalam)

“មនុស្សទុទិដ្ឋិនិយមមើលឃើញក្តីលំបាកនៅគ្រប់ឱកាស រីឯអ្នកសុទិដ្ឋិនិយមមើលឃើញឱកាសគ្រប់កិច្ចការលំបាក” – វីនស្តុន ឆឺឈីល (Winston Churchill)

វិថីជីវិតមនុស្សគ្រប់រូប ចៀសមិនផុតពីការប្រទះនូវរឿងរ៉ាវសប្បាយ កើតទុក្ខ បរាជ័យ និងជោគជ័យឡូកឡំគ្នាឡើយ។ គ្រាន់តែពេលខ្លះពួកគេនៅតែព្យាយាមបន្តដំណើរទៅមុខ ដើម្បីសម្រេចបំណង ដើម្បីបង្កើតសុភមង្គលសម្រាប់ខ្លួនឯង។


អត្ថបទទាក់ទង

ពាក្យសម្តីប្រកបដោយគតិបណ្ឌិត ចំនួន ១០ សម្រាប់ពិចារណាក្នុងជីវិតរស់នៅ

 

Leave a Reply

Your email address will not be published.