មេរៀនអំពី “ការមិនបោះបង់” ពីលោក ខូឡូណេល សេនដឺស៍ ស្ថាបនិក KFC
ឪពុកស្លាប់ចោលតាំងពីអាយុ ៥ ឆ្នាំ
បោះបង់ការសិក្សានៅអាយុ ១៦ ឆ្នាំ
ត្រឹមអាយុ ១៧ ឆ្នាំ បានបាត់បង់ការងារចំនួន ៤ រួចហើយ
ចូលដល់វ័យ ១៨ ឆ្នាំ ក៏យកប្រពន្ធភ្លាម
នៅចន្លោះអាយុ ១៨ ឆ្នាំដល់ ២២ ឆ្នាំ ធ្វើជាអ្នកបើកបរអយស្ម័យយានតែបរាជ័យ ធ្វើមិនបានល្អ។
គាត់បានចូលបម្រើកងទ័ព ដោយធ្វើការនៅក្នុងផ្ទះបាយ ប៉ុន្តែមិនបានប៉ុន្មាន រត់មកសាលាវិញ ហើយព្យាយាមដាក់ពាក្យចូលសាលាច្បាប់ ប៉ុន្តែពាក្យសុំរបស់គាត់ត្រូវបានបដិសេធ។
ដូច្នេះហើយ គាត់បានក្លាយជាអ្នកលក់នៅក្នុងក្រុមហ៊ុនធានារ៉ាប់រងមួយ ប៉ុន្តែគាត់ត្រូវបានបណ្តេញចេញម្តងទៀត។
ក្លាយជាឪពុកគេ នៅអាយុ ១៩ ឆ្នាំ ហើយពេលគាត់មានអាយុ ២០ ឆ្នាំ ប្រពន្ធរបស់គាត់បានចាកចោលគាត់ ដោយយកកូនស្រីទៅជាមួយ។
គាត់ចាប់ផ្តើមធ្វើការនៅក្នុងហាងកាហ្វេតូចមួយក្នុងនាមជាចុងភៅ និងលាងចាន។ ប៉ុន្តែជាថ្មីម្តងទៀត គាត់ត្រូវបានបណ្ដេញចេញបន្ទាប់ពីព្យាយាមលួចម៉ោងចេញចូលគ្មានការអនុញ្ញាត ដើម្បីបានចួបកូនស្រីរបស់ខ្លួន។
ក្រោយមកគាត់បានធ្វើការបញ្ចុះបញ្ចូលប្រពន្ធឱ្យមកផ្ទះវិញបានជោគជ័យ។
បន្ទាប់មកទៀត គាត់បានចំណាយពេលស្ទើរតែពេញមួយជីវិតរបស់គាត់ដើម្បីការងារតូចតាច ហើយចូលនិវត្តន៍នៅអាយុ ៦៥ ឆ្នាំ។
ប្រាក់សោធននិវត្តន៍ដំបូងដែលគាត់ទទួលបានពីរដ្ឋាភិបាលមានចំនួនតិចតួចត្រឹម ១០៥ ដុល្លារប៉ុណ្ណោះ។
ក្រោយមក គាត់យល់ថា គាត់មិនអាចផ្គត់ផ្គង់តម្រូវការគ្រួសាររបស់គាត់បានទេ ហើយជាមួយគ្នានោះ គាត់ខកចិត្ត និងខ្ពើមរអើមនឹងជីវិត គាត់បានប្រាប់ខ្លួនឯងថាគាត់គ្មានអ្វីសោះ ក៏ប៉ុនប៉ងធ្វើអត្តឃាត តែមិនបានសម្រេច។
ក្នុងខណៈពេលសញ្ជប់សញ្ជឹងអង្គុយក្រោមដើមឈើ ក៏ចាប់ផ្ដើមធ្វើបញ្ជីនៃអ្វីគ្រប់យ៉ាងដែលគាត់បានធ្វើជាមួយជីវិតរបស់គាត់។ ហើយគាត់បានដឹងថារាល់អ្វីៗទាំងអស់ដែលបានធ្វើក្នុងជីវិតពិតជាមិនខ្ជះខ្ជាយទេ ព្រោះមានទេពកោសល្យមួយរបស់គាត់ដែលពូកែជាងអ្នកដទៃ៖ គឺធ្វើម្ហូប។
ដូច្នេះហើយ គាត់បានខ្ចីលុយមិត្តភ័ក្តិម្នាក់ ៨៧ ដុល្លារ ហើយចាប់ផ្តើមចៀនមាន់ ហើយចាប់ផ្តើមលក់ឲ្យអ្នកជិតខាង ពីផ្ទះមួយ ទៅផ្ទះមួយ ពីរដ្ឋ Kentucky ។
សូមចាំថា នៅអាយុ ៦៥ ឆ្នាំគាត់បានត្រៀមខ្លួនធ្វើអត្តឃាតខ្លួនឯង ប៉ុន្តែនៅវ័យ ៨៨ ឆ្នាំលោក ខូឡូណេល សេនដឺស៍ (Colonel Sanders) ស្ថាបនិក Kentucky Fried Chicken (KFC) Empire បានក្លាយជាមហាសេដ្ឋីវាល់លានដុល្លារ។
វាមិនយឺតពេលពេកទេ សម្រាប់រឿងរ៉ាវផ្សេងៗនោះ។
ចាប់ផ្តើមឡើងវិញ ហើយមានតែអាកប្បកិរិយាក្នុងការឆ្លើយតបចំពោះព្រឹត្តិការណ៍ជីវិតប៉ុណ្ណោះ ដែលអាចកំណត់អ្វីជាខ្លួនអ្នក ហើយអ្វីដែលសំខាន់នោះ គឺកុំបោះបង់!
អត្ថបទទាក់ទង