មុននិយាយស្តី ត្រូវគិត ២១ ចំណុចនេះសិន

១. គេមិនដែលសរសេីរអ្នក ព្រោះតែអ្នកនិយាយច្រេីនទេ គេគ្រាន់តែចូលចិត្តស្តាប់នូវអ្វីដែលមានប្រយោជន៍។

២. មុននិយាយត្រូវគិត មិនមែននិយាយហេីយទេីបគិតនោះទេ សំដីដែលនិយាយហេីយមិនអាចលេបវិញបានទេ។

៣. បេីអ្នកនិយាយត្រូវ កេីតលាភ បេីអ្នកនិយាយខុស កេីតគ្រោះ។

៤. បេីមិនទាន់ស្គាល់គេច្បាស់ កុំប្រាប់រឿងសំងាត់ទៅគេ បេីអាចលាក់រហូតទៅ។

៥. គេនឹងស្គាល់អ្នកកាន់តែច្បាស់ គឺតាមរយៈពាក្យសំដីររបស់អ្នក រួចហេីយគេអាចវាយតម្លៃអ្នកបាន។

៦. មុននិយាយស្តី អ្នកគឺជាម្ចាស់ ពេលអ្នកនិយាយស្តីហេីយ សំដីគឺម្ចាស់របស់អ្នកវិញ។

៧. បេីអ្នកនិយាយអ្វី ត្រូវនិយាយការពិត បេីចង់ឲ្យពាក្យសំដីអ្នកមានតម្លៃ។

៨. ចូររៀបឬកពា រៀបពាក្យសំដី មុននិយាយស្តី ពាក្យសំដីអ្នកនឹងគួរឲ្យចង់ស្តាប់។

៩. ពាក្យសំដីពិរោះ មិនស្មេីរពាក្យសំដីមានប្រយោជន៍។

១០. អ្នកចេះ ចូលចិត្តស្តាប់ អ្នកល្ងង់ ចូលចិត្តអួត។

១១. អ្វីដែលអ្នកនិយាយនេះមានប្រយោជន៍សម្រាប់គេដែរឬទេ?

១២. ហេតុអ្វីអ្នកគួរនិយាយរឿងនេះ មកពីវាសំខាន់មកពីវាមានប្រយោជន៍មកពីអ្នកចង់និយាយព្រោះអត់ទ្រាំមិនបាន?

១៣. ស្តាប់គេឲ្យយល់សិន មុននិយាយឆ្លេីយតបគេ។

១៤. អ្នកចូលចិត្តនិយាយកាត់ពាក្យសំដីគេ ភាគច្រេីនគឺជាមនុស្សគ្មានសីលធម៌។

១៥. កុំនិយាយរឿងដែលមិនចាំបាច់ ព្រោះអ្នកស្តាប់គ្មានពេលស្តាប់រឿងអត់ប្រយោជន៍ទេ។

១៦. មានរឿងខ្លះទោះបីជាអ្នកដឹង ក៏មិនគួរនិយាយដែរ ព្រោះមិនត្រូវកាលៈទេសៈ។

១៧. កុំនិយាយពេលស្រវឹង មនុស្សស្រវឹងនិយាយមិនសូវដឹងអីទេ ពេលខ្លះនិយាយត្រូវ ពេលខ្លះនិយាយខុស ព្រោះមនុស្សស្រវឹងតែងបាត់បង់ស្មារតី។

១៨. បេីមិនដឹងរឿងច្បាស់កុំនិយាយឲ្យសោះ ព្រោះអាចធ្វេីឲ្យរឿងនោះកាន់តែធំជាងមុន។

១៩. មានរឿងខ្លះស្តាប់ហេីយបោះវាចោលទៅ បេីវាគ្មានប្រយោជន៍សម្រាប់អ្នកទេ។

២០. បេីចង់ឲ្យគេចូលចិត្ត ចូរស្តាប់ បេីចង់ឲ្យគេស្អប់ ចូនិយាយ។

២១. អ្នកនិយាយអួត ភាគច្រេីនមិនសូវដឹង ឯអ្នកដឹងភាគច្រេីនមិនសូវអួត។


អត្ថបទទាក់ទង

គតិបណ្ឌិតចំនួន ៤៣ ឃ្លា ដែលអាចដាស់ស្មារតីរបស់អ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *