ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម
គ្រូ (បា.; សំ.) ( ន. ) (គរុ; គុរុ = គរ > គ្រ, + ុ > ូ = គ្រូ) អ្នកដែលមានចិត្តធ្ងន់; អ្នកដែលគួរគេគោរព គឺអ្នកបង្ហាត់បង្រៀនចំណេះវិជ្ជាសិល្បសាស្រ្តផ្សេងៗដល់សិស្ស : គ្រូអក្សរ, គ្រូលេខ, គ្រូភ្លេង … ។ សមណៈដែលបំបួសកុលបុត្រឲ្យបានជាបព្វជិត : គ្រូបំបួស, គ្រូសូត្រ ។ ពេទ្យរក្សារោគ : គ្រូពេទ្យ, គ្រូថ្នាំ, ទៅរកគ្រូមកមើលជំងឺ ។
“ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម” សុភាសិតនេះ អប់រំមនុស្សយើងឲ្យចេះយកអ្វីដែលល្អៗដែលជាការណែនាំរបស់គ្រូក្តី របស់រាមច្បងក្តី របស់អ្នកណាម្នាក់ក្តីមកទុកដាក់ក្នុងខ្លួន ហើយមិនត្រូវយកតម្រាប់តាមអ្នកទាំងអស់នោះនូវទង្វើទាំងឡាយណាដែលមិនត្រឹមត្រូវទេ។ ឧទាហរណ៍ បើគ្រូបង្រៀនចំណេះដឹងល្អៗ ត្រូវត្រងត្រាប់ស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយប្រសិនបើឃើញគ្រូធ្វើអ្វីដែលមិនត្រឹមត្រូវ ដូចជា ជក់បារី សេពគ្រឿងស្រវឹង ជាដើម នោះមិនត្រូវយកតម្រាប់តាមឡើយ។
អត្ថបទទាក់ទង