ធ្វើ​គុណ​គេ​កុំ​​សម្ដែង តែង​កុំ​បំភ្លេច​គុណ​របស់​គេ

សុភាសិត​៖ ធ្វើ​គុណ​គេ​កុំ​​សម្ដែង តែង​កុំ​បំភ្លេច​គុណ​របស់​គេ

គុណ [គុន] (សំស្ក្រឹត, បាលី) (នាម ឬ គុណនាម) = ដំណើរធ្វើឲ្យចម្រើនកើនឡើង : គុណ ១០ ជា ២០; លេខគុណ ។
[គុន] (សំស្ក្រឹត, បាលី) (នាម) = សេចក្ដីចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដីល្អ; សភាព; បែបបទ…។ សភាវធម៌ដែលចម្រើនឡើងដោយលក្ខណៈរបស់ខ្លួនគួរគោរពតបស្នងនឹងខានពុំបាន : គុណមាតា, គុណបិតា, គុណគ្រូ, គុណលោកអ្នកមានឧបការៈលើខ្លួន ។ ធម៌ដែលគួរនឹក គួររំពឹងដល់ ។ ឧទាហរណ៍ គុណព្រះពុទ្ធ-ព្រះធម៌-ព្រះសង្ឃ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អាន​ថា គុណៈ ដូចជា គុណកថា (–កៈថា) ការថ្លែង, និយាយ, ចរចាអំពីគុណៈ គុណកថានេះពីរោះណាស់ គួរតែស្ដាប់ ។

ចាស់​បុរាណ​យើង​ មាន​បំណងចង់​អប់រំ​មនុស្ស​យើង​ឲ្យ​មាន​ចិត្ត​ស្មោះ​ស​នៅ​ពេល​ធ្វើ​គុណ​ទៅលើ​អ្នក​ដទៃ មាន​ន័យ​ថា​ជួយ​អ្នក​ដទៃ​ត្រូវ​ជួយ​ឲ្យ​អស់ពី​ចិត្ត​ដោយ​មិនមាន​នឹកនា​ថា​នឹង​ទទួល​បាន​សំណង​អ្វី​ពី​អ្នក​នោះ​វិញ​ឡើយ។ ម្យ៉ាងទៀត​ បើ​អ្នក​ត្រូវ​បាន​គេ​ធ្វើ​គុណ ឬ​ជួយ​នោះ មិនត្រូវ​ធ្វើជា​មិនដឹង​មិនឮ ឬ​ភ្លេច​ថា​អ្វី​ដែល​គេ​បាន​ជួយ​នោះ​ទេ។


អត្ថបទទាក់ទង

ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឲ្យតាម

Leave a Reply

Your email address will not be published. Required fields are marked *