ទស្សនៈ និងគំនិតល្អៗ ចំនួន១០ ដកស្រង់ចេញពីខ្សែភាពយន្ត រឿង “ចក្រភពឈីង”
“ចក្រភពឈីង” ត្រូវបានបង្កើតឡើងក្នុងកំឡុងឆ្នាំ ២២១ មុនគ.ស ដោយស្តេច ឈីង ស៊ីហួន (Qin Shi Huan) ជាព្រះចៅអធិរាជទី១នៃចក្រភព។ រាជាណាចក្រ ឈីង ត្រូវបានបង្កើតឡើងបន្ទាប់ពីរដ្ឋ ឈីង បានវាយបង្ក្រាបរដ្ឋតូចៗជាច្រើនក្នុងតំបន់ សានដុង ដាក់ជាចំណុះរបស់ខ្លួន ក្រោមការរបត់នៃការគ្រប់គ្រងរដ្ឋដោយច្បាប់របស់ ស្សាងយ៉ាង (Shang Yang)។ អ្នកច្បាប់វ័យក្មេង ស្សាងយ៉ាង បានជួយជ្រុំជ្រែងព្រះអង្គ ស្សែវ (Xiao) ដើម្បីធ្វើកម្រែទម្រង់នយោបាយ សេដ្ឋកិច្ច និងវិស័យកងទ័ពរបស់នគររហូតក្រោយជាអាណាចក្រដ៏ខ្លាំងមួយ។
ខាងក្រោមនេះ គឺជាសម្រង់សម្តីល្អៗចំនួន១០ ដកស្រង់ចេញពីខ្សែភាពយន្ត “ចក្រភពឈីង” ដែលពាក់ព័ន្ធជាការរៀបចំប្រទេស ប្រព័ន្ធយុត្តិធម៌សង្គម និងគំនិតស្រលាញ់ជាតិជាដើម៖
១. គ្រួសារក្រ ពិបាករស់នៅ ប្រទេសក្រ ក៏កាន់តែលំបាកថែមទៀត។
២. ទឹកដីសម្បូរសម្បត្តិធម្មជាតិ ប៉ុន្តែប្រទេសជាតិក្រីក្រ… កងទ័ពមិនខ្លាចស្លាប់ ប៉ុន្តែប្រទេសជាតិទន់ខ្សោយ។ បាត់បង់ទឹកដីម្តងបន្តិចៗ នោះដោយសារតែមិនទាន់មានការរៀបចំឲ្យមានកម្លាំងពិត។
៣. ច្បាប់ខ្លាំង ប្រទេសខ្លាំង។
៤. ប្រទេសមួយ អ្នកស្រែចំការបែរជាហូបមិនឆ្អែត កងទ័ពមានស្នាដៃ បែរជាមិនបានឡើងបុណ្យសក្កិ រឿងអីដែលប្រជារាស្រ្តមិនបាក់ទឹកចិត្ត។
៥. សម្លាប់មិនសំខាន់ទេ ការពារប្រជារាស្រ្តទើបសំខាន់។
៦. ការផ្លាស់ប្តូរច្បាប់ គឺពិបាកជាងការធ្វើសង្គ្រាម១០ដង ១០០ដងទៅទៀត។
៧. អ្នកមានទោសត្រូវពិន័យ អ្នកមានស្នាដៃត្រូវលើកទឹកចិត្ត។
៨. ច្បាប់មិនមែនបង្ក្រាបមនុស្សទេ ច្បាប់គ្រប់គ្រងមនុស្ស។ មនុស្សដែលធ្វើខុសច្បាប់ ទើបមានទោស។ ដែលហៅថា “ទោស” គឺធ្វើខុសមានទោស បើមិនធ្វើខុស គឺគ្មានទោស។
៩. ក្នុងស្ថានភាពជាតិមានការលំបាក មិនមែនបង្ក្រាបមនុស្សល្អទេ គឺបង្ក្រាបមនុស្សអាក្រក់។ បង្ក្រាបមនុស្សអាក្រក់ ទើបមនុស្សល្អអាចរស់បន្តទៀតបាន។
១០. រាជការជាអ្នកបង្កើតច្បាប់ តែការគាំទ្រ គឺស្ថិតនៅលើប្រជារាស្រ្ត មិនមែនមន្រ្តីរាជការទេ។ អនុវត្តច្បាប់ គឺការពារប្រជារាស្រ្ត មិនមែនការពារបុគ្គល ឬគ្រួសារណាទេ។
អត្ថបទទាក់ទង