តើអ្វីទៅជា ពុទ្ធិ ?
ពុទ្ធិ ន.(សំ.បា.) ប្រីជា ប្រាជ្ញា ការយល់ មនុស្សមានពុទ្ធិ (ប្រើក្នុងកាព្យ) អ្នកសុទិដ្ឋិ ដែលមានពុទ្ធិ ប្រសើរឆើតឆាយ តែងមានយោបល់ យល់ការវែងឆ្ងាយ ញ៉ាំងជនទាំងឡាយឲ្យបានក្ដីសុខ។
ពុទ្ធិ គឺសំដៅយកចំណេះដឹងទូទៅរបស់មនុស្ស ទោះក្នុងខ្លួនយើងក្តី ខ្លួនអ្នកដទៃក្តី ឬនៅលើធម្មជាតិក្រៅខ្លួនយើងក្តី ឬក្នុងធម្មជាតិក្រៅខ្លួនយើងក្តី ដែលបានមកពីការស្រាវជ្រាវផ្សេងៗ។ ប៉ុន្តែពុទ្ធិពុំមែនត្រឹមតែជាចំណេះដឹងស្រពេចស្រពិល ឬមានប្រព័ន្ធច្បាស់លាស់ដែលមនុស្សបង្កើតប៉ុណ្ណោះទេ តែវាជារបៀបដែលញ៉ាំងអោយចំណេះទាំងនោះ កើតឡើងថែមទៀតផង។ គេចែកពុទ្ធិជាបីគឺ៖
ក. ពុទ្ធិសាមញ្ញ ជាពុទ្ធិធម្មតាដែលអ្នកផងអាចមានគ្រប់ៗគ្នា ពុទ្ធិនេះកើតពីការឮតៗគ្នា មានភាពស្រពិចស្រពិល មិនច្បាស់ គ្មានលំដាប់លំដោយ គ្មានការត្រួតពិនិត្យម៉ត់ចត់ ហើយច្រើនផ្នែកលើបទពិសោធន៍ដែលមានស្រាប់។ ពុទ្ធិសាមញ្ញ ជាពុទ្ធិធម្មតាដែលអ្នកផងមានគ្រប់ៗគ្នាកើតឡើងពីការលឺតៗគ្នា ស្រពេចស្រពិល មិនច្បាស់លាស់ ឬដែលកើតពីគំហើញវត្ថុនានាដោយផ្ទាល់ ចំណេះដឹងទាំងអស់នេះយើងឆាប់ជឿឆាប់ទទួលយកណាស់ព្រោះវាឆ្លើយតបទៅនឹងសេចក្តីត្រូការក្នុងការរស់នៅរបស់យើង។ ឧទាហរណ៍៖
– ថ្មលិចក្នុងទឹក ដោយឥតបានគិតថា ថ្នខ្លះឥតលិចក្នុងទឹក
– ផ្សែងហុយឡើងលើ ដោយឥតបានគិតថា ផ្សែងខ្លះឥតហុយឡើងលើនោះទេ។
ខ. ពុទ្ធិស្យង់ ពុទ្ធិដែលកើតពីការត្រិះរិះ កើតលើការវិភាគពិសោធន៍ជាក់លាក់មានភាពទូទៅ មានរង្វាស់ត្រឹមត្រូវ មិនប្រែប្រួល មិនងាយច្រឡំ ឬ ជាពុទ្ធិដែលកើតឡើងដោយការពិចារណាយ៉ាងល្អិតល្អន់ និងម៉ត់ចត់ ហើយត្រូវបានត្រួតពិនិត្យដោយពិសោធន៍ និងការប្រតិបត្តិផង។ ឧទាហរណ៍៖
– ទឹក ពុះនៅសីតុណ្ហភាព ១០០អង្សា និងកកនៅសីតុណ្ហភាព ០ អង្សា។
– ខ្លួនមនុស្សមានកំដៅ ៤០អង្សាសេ (វាស់ដោយទែរម៉ូម៉ែត្រ)។
គ. ពុទ្ធិទស្សនវិជ្ជា ពុទ្ធិដែលកើតពីការត្រិះរិះពិចារណ ជាពុទ្ធិសំយោគមានលក្ខណៈជ្រាលជ្រៅល្អិតល្អន់ជាងពុទ្ធិសាមញ្ញ និងពុទ្ធិស្យង់ ព្រោះពុទ្ធិនេះកើតពីការត្រិះរិះពិចារណាលើគ្រប់បញ្ហាទាំង បញ្ហាសាមញ្ញ និងបញ្ហារបស់ស្យង់ផងដែរ ហើយក៏ជាអ្នកវាយតម្លៃ និងតម្រង់ទិសពិចារណាលើអ្វីដែលស្សង់រកមិនឃើញដូចជា បញ្ហាអាទិទេព បញ្ហាព្រលឹង និងលើភាវៈទាំងឡាយលើពិភពលោក។
ព្រះពុទ្ធមានពុទ្ធដីការថា មានរូប គឺមានទុក្ខ ដែលពិចារណាទៅលើអំពើជាកុសល និងអកុសល។
បញ្ហាពុទ្ធិ ៖ ដើម្បីបានពុទ្ធិក្នុងលទ្ធិពុទ្ធនិយម គឺបានមកដោយការកសាងសន្សំ ការសិក្សាពិចារណា ការពិសោធ អនុវត្តន៍។ ព្រះពុទ្ធបានទុកនូវវិធី ៤យ៉ាង ៖
ឆន្ទៈ ៖ ពេញចិត្តនឹងកិច្ចការចំណេះវិជ្ជា
វិរិយ ៖ ព្យាយាមរៀន ពិចារណា
ចិត្ត ៖ មានចិត្តរឹងប៉ឹង និងរៀនពិចារណា
វិមំសា ៖ សាកល្បង នូវកិច្ចការ ចំណេះវិជ្ជាដែលខ្លួនរៀនរួចហើយ។