តើអ្វីទៅជា ទស្សនវិជ្ជា?

ទស្សនវិជ្ជា មកពីពាក្យ ទស្សនៈ គឺជាគំនិត លទ្ធិ ឬការយល់ឃើញ រីឯ វិជ្ជា គឺជាការសិក្សា មានន័យថា​ការសិក្សាអំពី​ គំនិត លទ្ធិ​ ឬការយល់ឃើញរបស់មនុស្ស។ ទស្សនវិជ្ជា មាននិយមន័យជាច្រើនទៅតាមអ្នកប្រាជ្ញដែលបានរកឃើញដូចជា៖​

សម្ដេចសង្ឃរាជ ជួន ណាត ពន្យល់ថា ៖ ទស្សនវិជ្ជា​ ន.(បា) វិជ្ជាដែលកើតឡើងដោយទស្សនៈវិទ្យាសាស្ត្រ​ចែងអំពីគោលការណ៏សំខាន់ៗ​និងបុព្វហេតុផ្សេងៗ ឬអំពីជីវិតនៃមនុស្ស និង​សត្វ។

ពីតាហ្គ័រ ៖ ស្នេហាគតិបណ្ឌិត ឬ ការស្រឡាញ់គតិវិញ្ញូ ការពិចារណាលើបញ្ហាមនុស្សរកន័យឲ្យជីវិត ការពិចារណាលើគំនិត ឬទស្សនរបស់អ្នកប្រាជ្ញ

សូក្រាត ៖ ជាការចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត

ប្លាតុង ៖ ជាការខិតខំរំដោះបញ្ញា ដើម្បីឲ្យចេញពីគុកអវិជ្ជា និងរកសច្ចៈ

អារីស្តូត ៖ ជាការគិតដែលមានគោលបំណងខ្ពស់បំផុតហើយទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍។

និយមន័យរួមបច្ចុប្បន្ន ៖  ជាវិទ្យាសាស្រ្តមួយដែលសិក្សាអំពីគោលការណ៍ គំនិតប្រកបដោយគតិបណ្ឌិត និងត្រិះរិះពិចារណាប្រកបដោយវិធីច្បាស់លាស់ ក្នុងបំណងស្វែងរកសច្ចភាព ដើម្បីផ្ដល់អត្ថន័យឲ្យជីវិត។

 

One thought on “តើអ្វីទៅជា ទស្សនវិជ្ជា?

Leave a Reply

Your email address will not be published. Required fields are marked *