តើអ្វីទៅដែលធ្វើឲ្យមនុស្សបាត់បង់កម្លាំងចិត្ត?

ខាងក្រោមនេះ គឺជាចំណុចសំខាន់ៗមួយចំនួនដែលធ្វើឲ្យមនុស្សបាត់បង់កម្លាំងចិត្ត និងវិធីដែលអាចជៀសវាងទង្វើដែលបំផ្លាញកម្លាំងចិត្តមនុស្ស៖
.
ការមើលងាយ៖ ការិះគន់ ស្ដីបន្ទោស បណ្តុះបង្អាប់នៅចំពោះមុខគេឯង ឬនិយាយបំបាក់មុខ ទោះបែបលេងសើចបន្តិចមែន តែវាអាចបំផ្លាញអារម្មណ៍បានមនុស្សម្នាក់បាន។ ក្នុងដំណាក់កាលធ្ងន់ធ្ងរ ការមើលងាយអាចធ្វើឲ្យមនុស្សបាត់បង់ទំនុកចិត្តលើខ្លួនឯង និងធ្វើឲ្យគាត់ភ្លេចគិតពីតម្លៃខ្លួនឯង។ ប្រសិនបើអ្នកចង់រិះគន់រណា អ្នកត្រូវចងចាំថា អ្នកកំពុងផ្ដល់យោបល់ក្នុងផ្លូវវិជ្ជមាន ឬបែបស្ថាបនា។
.
ការបោកប្រាស់គេប្រើ ដើម្បីសម្រេចគោលដៅខ្លួន៖ គ្មាននរណាម្នាក់ចូលចិត្ត ពេលមានអារម្មណ៍ថាត្រូវគេប្រើជាឧបករណ៍នោះទេ។ ការបោកគេប្រើ មិនថារឿងតូចតាចកម្រិតណានោះទេ វាក៏អាចបំផ្លាញកំពែងនៃទំនុកចិត្តក្នុងសម្ពន្ធភាពបានដែរ។ យើងត្រូវចាំថា យើងទទួលប្រយោជន៍ពីភាពជាមនុស្សស្មោះត្រង់និងបរិសុទ្ធ គឺប្រសើរជាការធ្វើជាមនុស្សឈ្លាសវៃកេងប្រវ័ព្ចានិងមានឧបាយកល។ សាងមនុស្សឡើងមកដោយការធានានិងលើកសសើរ នោះនឹងកើតកម្លាំងជំរុញចិត្តនិងស្មោះ ត្រង់ឡើងមក។ សូមចាំថា ចូលធ្វើទង្វើនេះនោះអ្នកនឹងបានទទួលផលវិញពុំខាន។
.
ភាពសោះរង្គើយ៖ សូមផ្តល់ឲ្យមនុស្សមានភាពសំខាន់ជាអត្ថិភាពដំបូង។ មនុស្ស គឺជាប្រភពធនធានដល់អស្ចារ្យបំផុតរបស់យើង ដូចច្នេះចូរចំណាយពេលសិក្សាឈ្វេងយល់ និងគិតគូរពីបញ្ហានេះ ដើម្បីជាចំណាប់អារម្មណ៍ក្នុងការសន្ទនា។ សូមកុំមានឥរិយាបថសព្ជឹាងគិតតែពីខ្លួនឯង ឬបន្ទាន់ជាដាច់ខាត។ ឈប់និយាយ និងអភិវឌ្ឍសិល្បៈក្នុងការស្ដាប់ឲ្យបានល្អ ឈប់គិតដល់រឿងដែលអ្នកនឹងនិយាយតទៀត និងស្ដាប់ឲ្យបាន គឺមិនគ្រានតែសម្ដីដែលគេនិយាយទេ តែត្រូវស្ដាប់ទៀតថា គេមានអារម្មណ៍យ៉ាងណា។ ចំណាប់អារម្មណ៍របស់អ្នក សូម្បីតែរឿងមិនសំខាន់ តែវាក៏បង្ហាញឲ្យឃើញថាអ្នកយកចិត្តទុកដាក់ចំពោះអារម្មណ៍របស់គេដែរ។
.
ការបង្អាក់ការអភិវឌ្ឈផ្ទាល់ខ្លួនបុគ្គល៖ ការងាររីកចម្រើនលូតលាស់ ឬការអភិវឌ្ឈទៅមុខបន្តបន្ទាប់ គឺជាកត្តាផ្ដល់កម្លាំងចិត្តដ៍សំខាន់ ដូច្នេះសូមគាំទ្រក្រុមការងារអ្នកឲ្យបង្កើតសមត្ថភាពឡើងពិសេស សូមផ្តល់យ‍‍‌‌‌‌‌ឱកាសឲ្យគេសាកល្បងអ្វីថ្មីៗ និងរៀនសូត្រជំនាញថ្មីៗ។ យើងមិនគួរមានអារម្មណ៍ថា ត្រូវគេគំរាមពេលអ្នកដទៃធ្វើការបានសម្រេចលទ្ឋផលនោះទេ តែគួរផ្ដល់កម្លាំងចិត្តពេលគេទទួលបានជោគជ័យ។ ក្រុមការងារជោគជ័យ ឬបរាជ័យ គឺអាស្រ័យទៅលើការកសាងកម្លាំងចិត្តបែបក្រុមដែលថា៖
.
TEAM = Together Everyone Achieve More

Leave a Reply

Your email address will not be published. Required fields are marked *