​រឿងខ្លី៖ លា ​និង​ចង្រិត ផ្តល់អត្ថន័យសម្រាប់ពិចារណាក្នុងជីវិតនិងការងារ

យោងតាមសៀវភៅ​ រឿងព្រេង​ខ្មែរលើ​​ ​ដោយ កែវ​ ​ណា​រុំ​ បោះពុម្ភឆ្នាំ​២​០​១​១​ មានរឿងមួយដំណាលថា៖

​ថ្ងៃមួយ​លា​ដើរទៅ​រកស៊ី​ស្លឹកឈើ​នៅ​គុម្ពោត​ព្រៃ​ឆ្ងាយ​ពី​ផ្ទះ​ម្ចាស់​បន្ដិច​។​ ​រំពេចនោះ​ស្រាប់តែ​ឮ​សត្វ​ចង្រិត​ច្រៀង​ ​ច្រេក​! ​ច្រេក​! ​ដ៏​ស្រួយ​ស្រេះ​។​ ​លា​ឈរ​ទ្រឹង​ឈប់​ស៊ី​ស្លឹកឈើ​ ​ហើយ​បណ្ដែតអារម្មណ៍​ស្ដាប់​សំឡេង​ចង្រិត​ច្រៀង​។​ ​ស្ដាប់​យូរ​ៗ​ទៅកាន់​តែ​ពីរោះ​ឡើងៗ​ ​លាក៏​ដើរទៅ​តាម​រក​សូរសំឡេង​របស់​ចង្រិត​។​ ​ពេល​បាន​ជួបនឹង​ចង្រិត​ហើយ​ ​លាក៏​សួរ​ទៅ​ចង្រិត​ថា​៖​

នែ​ប្អូន​ចង្រិត​! ​តើ​អ្នក​ឆី​អ្វី​ដែរ​បានជា​ច្រៀងពីរោះ​ម្ល៉េះ​?

​ចង្រិត​សើច​ ​ហើយ​ពោលតប​វិញ​ថា​៖​

អូ៎! ​វា​មិន​ពិបាក​ទេ​! ​ខ្ញុំ​ច្រៀងពីរោះ​ ​ព្រោះ​រៀងរាល់ថ្ងៃ​ខ្ញុំ​ដើរ​លិឍ​តែ​ទឹកសន្សើម​ប៉ុណ្ណោះ​។​

​ស្ដាប់ឮ​ហើយ​លា​សប្បាយចិត្ត​ណាស់​ ​ដោយ​រួសរាន់​ដើរចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​រក​ទឹកសន្សើម​ដែល​ដក់​លើ​ស្លឹកឈើ​ ​ឬ​ស្មៅ​លិឍ​។​ ​ពេល​លិឍ​រួចហើយ​លា​ស្រែកច្រៀង​ភ្លាម​ ​ប៉ុន្ដែ​សំឡេង​មិន​ដូច​បំណង​សោះ​ ​គឺ​នៅតែ​ឮសូរ​ ​ហេ​ស​! ​ហេ​ស​! ​ដូច​សំឡេង​កំណើត​ដដែល​។​ ​លុះ​ថ្ងៃ​បន្ទាប់​ ​លា​ដើរ​ឆ្ងាយ​បន្ដិចទៀត​ ​គឺ​ទៅ​ទី​ដែល​មាន​ល្បាស់​លាស់​ខ្ចី​ ​និង​ទឹកសន្សើម​ដក់​ច្រើនជាង​កន្លែង​ម្សិលមិញ​។​ ​លាក​៏​លិឍ​ទឹកសន្សើម​នោះ​ញាប់ស្អេក​ដោយ​សេចក្ដីត្រេកអរ​ពន់ពេក​ ​និង​ដោយ​ក្ដី​សង្ឃឹម​ ​ប៉ុន្ដែ​ក្រៅពី​ល្បង​ស្រែក​ឲ្យ​អស់ទំហឹង​ ​ក៏​នៅតែ​ឮសូរ​ ​ហេ​ស​! ​ហេ​ស​! ​ដូចដើម​ជា​ដដែល​។​

​លា​មិន​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ឡើយ​ ​គឺ​នៅតែ​ប្រឹង​តស៊ូ​ព្យាយាម​រក​កន្លែង​ថ្មី​ដែល​មាន​ទឹកសន្សើម​ដក់​ច្រើន​ជាមុន​ទៀត​ដើម្បី​លិឍ​ជា​បន្ដ​។​ ​លា​លិឍ​រហូត​ភ្លេច​ស៊ី​ស្លឹកឈើ​បំពេញ​ក្រពះ​ ​យូរ​ៗ​ទៅ​លាក៏ធ្លាក់ខ្លួន​ស្គម​។​ ​ថ្វីបើ​ធ្លាក់ខ្លួន​ស្គមរីង​រៃ​ ​ហេវហត់​ ​អស់កម្លាំង​ក៏ដោយ​ក្ដី​ ​ក៏​លា​មិន​បោះបង់​មហិច្ឆតា​របស់​ខ្លួន​ដែរ​ ​គឺ​នៅតែ​បន្ដ​លិឍ​ទឹកសន្សើម​ហើយ​ស្រែក​ៗ​។​ ​លា​ស្រែក​ហើយ​ស្រែក​ទៀត​ ​ស្រែក​រហូតដល់​ក្ដី​ម​រណៈ​។


រឿងខ្លី៖ ឆ្កែល្ងង់ និងដុំមាស

 

 

 

One thought on “​រឿងខ្លី៖ លា ​និង​ចង្រិត ផ្តល់អត្ថន័យសម្រាប់ពិចារណាក្នុងជីវិតនិងការងារ

Leave a Reply

Your email address will not be published. Required fields are marked *