គោលគំនិតសំខាន់ៗចំនួន ២១ របស់មនុស្សមានភាពជោគជ័យ

តើការគិតរបស់អ្នកមាន ខុសពីការគិតរបស់អ្នកក្រ និង មនុស្សទូទៅយ៉ាងណាខ្លះ? គោលគំនិតសំខាន់ៗចំនួន ២១ ខាងក្រោមនេះ ដកស្រង់ចេញពីការស្រាវជ្រាវរបស់អ្នកនិពន្ធអាមេរិកដ៏ល្បីល្បាញ គឺលោក ណាប៉ូឡេអុង ហ៊ីល (Napoleon Hill) ដែលបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើងថា “Think and Grow Rich”។ សៀវភៅនេះបានក្លាយជាសៀវភៅលក់ដាច់បំផុតមួយ ក្រោយបោះពុម្ពផ្សាយជាលើកដំបូងនៅក្នុងឆ្នាំ ១៩៣៧ ដែលមានរួមបញ្ចូលនូវផ្នត់គំនិតរបស់អ្នកមានកំពូលៗក្នុងលោកចំនួន ៥០០ នាក់។

ក្រៅពីនេះ វាក៏បានដកស្រង់ចេញពីសៀវភៅ “How Rich People Think” របស់សេដ្ឋីអាមេរិក ស្ទីវ ស៊ីបូលដ៍ (Steve Siebold) ដែលបានបោះពុម្ពផ្សាយកាលពីឆ្នាំ ២០១០ កន្លងទៅនេះ។ សៀវភៅនេះកំពុងទទួលបានការគាំទ្រនៅពាសពេញសាកលលោក ទន្ទឹមនឹងលោកបានច្របាច់បញ្ចូលនូវទស្សនៈដ៏មានតម្លៃរបស់កំពូលអ្នកមានចំនួន ១ ២០០ នាក់អស់រយៈពេល ៣ ទសវត្សមកនេះ។ តាមរយៈសៀវភៅទាំងពីរក្បាលនេះ អ្នកនិពន្ធបានបង្ហាញគំនិតត្រួសៗនៃរបៀបនៃការគិតរបស់អ្នកមានចំនួន ២១ ចំណុចដូចខាងក្រោម៖

១. អ្នកមាន យល់ថា ភាពក្រីក្រ គឺជាមាតានាំឲ្យមានអំពើអនាធិបតេយ្យ

២. អ្នកមាន យល់ថា មានតែជួយខ្លួនឯងមុនទេ ទើបអាចជួយអ្នកដទៃបាន

៣. អ្នកមាន ជឿជាក់លើគំនិតខ្លាំង និងសមត្ថភាព មិនជឿលើព្រេងសំណាងនោះទេ

៤. អ្នកមាន ជឿជាក់ថា មានជំនាញពិតប្រាកដ គឺជាវិថីឆ្ពោះទៅកាន់ភាពមានបាន

៥. អ្នកមាន មានក្តីសុបិន្តសម្រាប់ថ្ងៃអនាគត មិនមែនសម្រាប់អតីតកាលឡើយ

៦. អ្នកមាន ជាមនុស្សឈ្លាសវៃក្នុងការគ្រប់គ្រងលុយកាក់ដោយប្រុងប្រយ័ត្ន

៧. អ្នកមាន ជាមនុស្សដើរតាមមហិច្ឆតារបស់ខ្លួន មិនដើរតាមមហិច្ឆតារបស់អ្នកដទៃទេ

៨. អ្នកមាន ជាមនុស្សអត់ធ្មត់ និងសកម្មក្នុងការប្រឈមមុខទៅនឹងបញ្ហា

៩. អ្នកមាន ប្រើលុយនៅក្នុងហោប៉ៅអ្នកដទៃ មករកលុយដាក់ចូលហោប៉ៅរបស់ខ្លួន

១០. អ្នកមាន ដឹងថា ទីផ្សារសាកលប្រែប្រួលដោយសារតែអារម្មណ៍ និងចិត្តលោភលន់របស់មនុស្ស

១១. អ្នកមាន បង្រៀនកូនចៅរបស់ខ្លួនពីរបៀបក្លាយជាអ្នកមាន

១២. អ្នកមាន យល់ថា មានលុយធ្វើឲ្យខ្លួនមានសន្តិភាពផ្លូវចិត្

១៣. អ្នកមាន ចូលចិត្តចំណាយពេលរៀនសូត្រជាលំដាប់ ជាជាងចំណាយពេលកម្សាន្តឥតប្រយោជន៍

១៤. អ្នកមាន ចូលចិត្តរាប់អានមនុស្សដែលមានចិត្តគំនិតដូចគ្នា

១៥. អ្នកមាន ផ្ដោតខ្លាំងលើការស្វែងរកប្រាក់ចំណូល

១៦. អ្នកមាន ដឹងពីរបៀបចេះប្រែក្លាយឧបសគ្គឲ្យទៅជាឱកាស

១៧. អ្នកមាន គ្រប់គ្រងការងាររបស់ខ្លួនបានល្អ នៅពេលស្ថានភាពច្របូកច្របល់

១៨. អ្នកមាន តែងរំពឹងថា នឹងរកលុយបានច្រើនជាងមុន មានមុខរបររីកចម្រើនជាងមុន

១៩. អ្នកមាន តែងតែងប់ងុលនឹងការស្វែងរកភាពជោគជ័យសម្រាប់ជីវិត

២០. អ្នកមាន ចាត់ទុកលុយដូចជាមិត្តសម្លាញ់របស់ខ្លួន

២១. អ្នកមាន ដាក់ផ្នត់គំនិតក្នុងខ្លួនថា បើចង់បានអ្វីមួយ ត្រូវសម្រេចធ្វើវាឲ្យបាន

សម្រួលពី៖ គេហទំព័រ Businessinsider 


អត្ថបទទាក់ទង

គំនិតដ៏អស្ចារ្យចំនួន ២៨ ពីលោក រ៉ូបឺត គីយ៉ូសាគិ (Robert Kiyosaki)

 

Leave a Reply

Your email address will not be published. Required fields are marked *