សម្រង់ទស្សនៈចំនួន១០ឃ្លា របស់ ចាន់ណាខ្យា (Chanakya) អ្នកប្រាជ្ញសម័យដើមឥណ្ឌា

ចាន់ណាខ្យា (អ្នកប្រាជ្ញឥណ្ឌា) ត្រូវបានគេប្រៀបប្រដូចទៅនឹង នីកូឡាស ម៉ាគីយ៉ាវែល្លី (ទស្សនវិទូនយោបាយអ៊ីតាលី) ក៏ព្រោះតែផ្នត់គំនិត និងចរិតនៃយុទ្ធសាស្ត្ររបស់គាត់មានលក្ខណៈស្រដៀងគ្នាច្រើន។ ចាន់ណាខ្យា ( Chanakya ) (ពីដើមត្រូវបានគេហៅថា កោទីលយ៉ា Kautilya ឬ វិស្ណុគុប្ត Vishnugupta) បានជួយសង្គ្រោះស្ដេច ចន្ត្រាគុប្ត (Chantragupta) ឱ្យយកឈ្នះលើព្រះបាទ នន្ទៈ (Dhana Nanda) ដើម្បីលើកស្ទួយអាណាចក្រ មោរ្យា (Maurya Empire)។ ចាន់ណាខ្យា បានបន្សល់នូវស្នាដៃជាសៀវភៅពីរក្បាល គឺ អាថ៌សាស្ត្រ (Arthaśāstra) និងនីតិចាន់ណាខ្យា (Chanakya Niti) ដែលជះឥទ្ធិពលយ៉ាងខ្លាំងក្នុងប្រទេសឥណ្ឌា លើវិស័យនយោបាយ សង្គ្រាម និងសេដ្ឋកិច្ចជាដើម។

ខាងក្រោមនេះជាសម្រង់ទស្សនៈចំនួន១០ឃ្លា របស់ ចាន់ណាខ្យា ៖

១. មុននឹងធ្វើកិច្ចការអ្វីមួយ ត្រូវសួរខ្លួនឯង៣ចំណុចថា (១) ហេតុអ្វីក៏ធ្វើវា? (២) តើនឹងទទួលបានលទ្ធផលដូចម្ដេច? (៣) តើនឹងជោគជ័យឬទេ? លើកលែងតែអ្នកបានគិតស៊ីជម្រៅ ហើយបានស្វែងរកចម្លើយដែលពេញចិត្តចំពោះសំណួរទាំងនេះ សឹមអ្នកធ្វើកិច្ចការនោះចុះ។

២. កាលបើធ្វើរឿងអ្វីមួយ កុំខ្លាចបរាជ័យ ហើយក៏កុំបោះបង់។ មនុស្សដែលធ្វើរឿងអ្វីមួយដោយពិតប្រាកដ នឹងមានសុភមង្គលបំផុត។

៣. ចូររៀនពីកំហុសអ្នកដទៃ ព្រោះយើងមិនអាចមានជីវិតយូរអង្វែងទៅធ្វើវាទេ។

៤. កុំបញ្ចេញអាថ៌កំបាំងឱ្យនរណាដឹង ព្រោះវានឹងបំផ្លាញខ្លួនឯង។

៥. ខណៈពេលដែលគ្រោះភ័យមកជិត ត្រូវប្រយុទ្ធយកឈ្នះវាឱ្យបាន។

៦. មនុស្សមិនត្រូវស្មោះត្រង់ពេកទេ។ ដើមឈើដែលត្រង់ល្អនឹងត្រូវកាត់ចោលមុនគេ ហើយមនុស្សដែលស្មោះត្រង់នឹងត្រូវគេកម្ចាត់ចោលមុនគេដូចគ្នា។

៧. អាកប្បកិរិយាត្រឹមត្រូវអាចយកឈ្នះសូម្បីតែសត្រូវរបស់យើង។

៨. មនុស្សអស្ចារ្យដោយសារតែទង្វើ មិនមែនដោយសារតែជាតិកំណើតទេ។

៩. អ្នកដឹកនាំមិនត្រូវធ្វើឱ្យបាត់បង់ឱកាសដែលខំទន្ទឹងចាំនោះទេ។

១០. ត្រូវវាយប្រហារឱ្យចំចំណុចខ្សោយរបស់សត្រូវ។


អត្ថបទទាក់ទង

សម្រង់សម្តីចំនួន១០ឃ្លារបស់ ខាល វុន ក្លូសេវីតហ្ស៍ (Carl von Clausewitz) ទ្រឹស្ដីវិទូខាងសង្គ្រាម និងជាឧត្ដមសេនីយ៍ទោរបស់ព្រុស្យា (Prussia)

 

Leave a Reply

Your email address will not be published. Required fields are marked *