សម្តីចំនួន៩ឃ្លា ពីលោក អ៊ីឡុន​ ម៉ាសក៍ (Elon Musk) ដែលអ្នកគួររៀនសូត្រ

លោក អ៊ីឡុន ម៉ាសក៍ (Elon Musk) គឺជាមហាសេដ្ឋីម្នាក់ មិនត្រឹមជាម្ចាស់​ក្រុមហ៊ុន​ឡាន​អគ្គិសនី តេស្លា (Tesla) ដែល​ល្បី​ជាងគេ​នៅអាមេរិកនោះទេ លោក​ អ៊ីឡុន ម៉ាសក៍ ក៏​ជា​ស្ថាបនិកក្រុមហ៊ុន ស្ពេសិ៍ អេច (​Space X) ដែល​ជាអ្នកផ្គត់ផ្គង់ យានអវកាស សម្រាប់​បញ្ជូន​អវកាសយានិក​របស់​ទីភ្នាក់ងារ ណាសា (​Nasa) ទៅ​កាន់​ស្ថានីយ៍​យានអវកាស។ លោក​ អ៊ីឡុន ម៉ាស ក៏បាន​បង្កើត​ផងដែរ ផ្ទាំង​ស្រូបកម្តៅព្រះអាទិត្យ សម្រាប់​ធ្វើ​ជា​ថាមពល និង​បាន​បង្កើត​ក្រុមហ៊ុន ​The Boring Company ដែលត្រូវ​ជីករូង​ក្រោម​ដី​ ដើម្បី​បញ្ជៀសការកកស្ទះចរាចរណ៍នៅលើផ្លូវថ្នល់ ក្នុង​ទីក្រុង ​Los Angeles។ ខាងក្រោមនេះ គឺជាសម្រង់សម្តីចំនួន ៩ឃ្លា ដែលលោកធ្លាប់បានចែករំលែក៖

១. កុំធ្វើត្រឹមតែជាអ្នកប្រើប្រាស់ផ្លូវ​ គប្បីធ្វើជាអ្នកត្រួសត្រាយផ្លូវទើបជារឿងល្អប្រសើរក្នុ​ង​​​ជីវិតរបស់មនុស្សគ្រប់ៗគ្នា។

២. អ្នកដឹកនាំត្រូវចេះប្រើសិល្បះក្នុងការគ្រប់គ្រង ទើបទទួលបានជោគជ័យ។

៣. ខ្ញុំគិតថាដំបូន្មានដ៏ល្អតែមួយគត់ គឺអ្នកគួរតែគិតអំពីខ្លួនអ្នកអំពីវិធីធ្វើឲ្យរឿងផ្សេងៗល្អប្រសើរ ហើយតែងតែសួរខ្លួនអ្នកជានិច្ច។

៤. យើងនឹងធ្វើឱ្យវាកើតឡើង ដោយការបង្ហូរឈាមរបស់ខ្ញុំនិងមានព្រះជាសាក្សី ខ្ញុំសន្យានឹងធ្វើវាឲ្យបាន។

៥. ជំហានដំបូង គឺត្រូវបញ្ជាក់ថាមានអ្វីមួយដែលអាចធ្វើទៅបាន បន្ទាប់មកអ្វីៗនឹងកើតឡើងបន្តបន្តាប់។

៦. ពេលដែលអ្វីមួយមានសារ:សំខាន់​​​​គ្រប់គ្រាន់​ អ្នកនឹងធ្វើវា ទោះមិនមែនជាចំណូលចិត្តអ្នកក៏ដោយ។

៧. ខ្ញុំគិតថាពីមនុស្សសាមញ្ញអាចក្លាយទៅជាមនុស្សអស្ចារ្យម្នាក់។

៨. ការតស៊ូ គឺសំខាន់ណាស់ ​អ្នកមិនគួរបោះបង់ចោលទេ ដរាបណាអ្នកត្រូវបានបង្ខំឱ្យបោះបង់។

៩. ចង់​ក្លាយ​ជា​មេ​ដឹកនាំ​ដែលល្អ​​ អ្នកត្រូវរៀនរស់នៅដោយ​ពឹងលើខ្លួន​ឯង។

សូមបញ្ជាក់ផងដែរថា បើយោងតាមវ៉េបសាយ ប្លូមប៊ឺក (Bloomberg) ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២០ បាន​វាយតម្លៃ​ថា លោក​ អ៊ីឡុន ម៉ាស មាន​ទ្រព្យសម្បត្តិប្រមាណ ១១៥.៤ ​ពាន់លាន​ដុល្លារ និង​ជាប់ឈ្មោះ​ជា មហាសេដ្ឋី​លំដាប់​ទី ៣​ ដែល​មាន​លុយច្រើនជាងគេនៅលើ​លោក។


អត្ថបទទាក់ទង

សម្រង់សម្តី១០ របស់មហាសេដ្ឋី Jack Ma នេះនឹងជម្រុញអ្នកបន្តទៅមុខទៀតដើម្បីសម្រេចក្តីសុបិន

Leave a Reply