រឿង ហ៊រគូលីស និងសារថីបរទេសសេះ

ខ្លួនទីពឹងខ្លួន​ (អ្នកជួយ​ខ្លួនឯង​សិន​ មុននឹង​ព្រះ​ជួយ​អ្នក​)

រឿង​នេះ​ប្រែ​សម្រួល​ចេញពី​រឿងនិទាន​អ៊ី​សុប​ (Aesop​) ដែល​មាន​ចំណងជើង​ជា​ភាសាអង់គ្លេស​ថា​ «Hercules​ and​ the​ Waggoner​។»

កាល​គ្រាមួយ​ មាន​សារថី​ម្នាក់​បាន​បររទេះ​ដឹកទំនិញ​យ៉ាង​ធ្ងន់​កាត់​ផ្លូវ​មួយ​ ដែល​ពោរពេញ​ដោយ​ភក់​។ គាប់​ជួន​ពេលនោះ​ កង់រទេះ​ផុង​កប់​ចូលក្នុង​ភក់​ សារថី​​បាន​យក​ខ្សែតី​វាយ​សេះ​ ដើម្បី​ឱ្យ​វា​ទាញ​រទេះ​ទៅមុខ​ទៀត​ តែ​មិនទៅ​មុខ​បែរជា​រឹតតែ​ផុង​ជ្រៅ​ទៅៗ​។ ដោយ​អស់​សង្ឈឹម​ គាត់​បោះ​ខ្សែតី​ចោល​ ហើយ​លុតជង្គង់​បួងសួង​ដល់​ ហ៊​រគូ​លី​សព្រះ​ជា​ម្ចាស់​ដ៏​មហិមា​រ (Hercules​)។

«អូ​! ព្រះ​ហ៊​រគូ​លី​សដ៏​មហិមា​រ! សូម​មក​ជួយ​ខ្ញុំ​ក្នុង​ពេលនេះ​ផង​!»

រំពេចនោះ​ ព្រះ​ហ៊​រគូ​លី​សបាន​លេចចេញ​រូបរាង​ចេញ​មក​ ហើយ​និយាយ​ថា​៖

«នែ​ នាយ​សារថី​! ចូរ​អ្នក​ងើបឡើង​ ហើយ​ទៅ​រុញ​កង់រទេះ​ដោយខ្លួន​អ្នក​ទៅ​»

តើអ្នកគិតយ៉ាងណាដែរចំពោះរឿងនេះ?

 

One thought on “រឿង ហ៊រគូលីស និងសារថីបរទេសសេះ

Leave a Reply