សម្រង់សម្តីដ៏មានអត្ថន័យ ២០ឃ្លា របស់ ណាប៉ូឡេអុង ហ៊ីល អ្នកនិពន្ឋជនជាតិអាមេរិកដ៏ល្បីល្បាញ

ណាប៉ូឡេអុងហ៊ីល​ (Napoleon Hill) ត្រូវបានគេចាត់ទុកថាជាបុគ្គលគំរូដែលមានប្រាជ្ញា និងភាពជោគជ័យដែលអ្នកនិពន្ធជាច្រើននៅលីពិភពលោកប្រមូលមកចងក្រង។ ហើយអ្វីគ្រប់យ៉ាងដែលបានស្រាវជ្រាវច្រើនតែដកស្រង់ចេញពីសៀវភៅ Think and Grow Rich ​និង The Law of Success ដែលជាស្នាដៃនិពន្ធឡើយមកយ៉ាងល្អពិសេសរបស់ណាប៉ូឡេអុងហ៊ីល។ ខាងក្រោមនេះជាទស្សនជោគជ័យរបស់ណាប៉ូឡេអុងហ៊ីលដែលយើងគួរតែដឹង៖

១. គោលដៅ គឺជាសុបិនដែលមានកំណត់ថ្ងៃជោគជ័យ។

២. បំពាក់បំប៉ននូវរូបភាពនៃភាពជោគជ័យនៅក្នុងចិត្ត និង​ក្នុងក្តីសុបិនរបស់លោកអ្នកឲ្យធំធាត់រីកចម្រើនឡើង ប្រៀបប្រដូចវាជាកូនចៅរបស់ចិត្តវិញ្ញាណរបស់លោកអ្នក វាជាពុម្ពនៃភាពជោគជ័យដំណាក់កាលចុងក្រោយរបស់លោកអ្នក។

៣. សំណាងទាំអស់ដែលលោកអ្នកត្រូវការនៅក្នុងជីវិត រង់ចាំនៅក្នុងការស្រមើស្រមៃរបស់លោកអ្នក ការស្រមើស្រមៃ គឺជាបន្ទប់ហ្វឹកហ្វាត់របស់លោកអ្នកវាអាចផ្លាស់ប្តូរថាមពលរបស់ចិត្តអោយក្លាយជាការសម្រេចផលនិងភាពមានបាន។

៤. ភាពជោគជ័យទាំងពួង ភាពមានបានដែលរកបានទាំងពួង គឺចាប់ផ្តើមពីគំនិតមួយ។

៥. ទង្វើជារបស់វាស់ការមានសតិបញ្ញាពិតប្រាកដ។

៦. សូមកុំរង់ចាំ វាមិនដែលមានពេលដែលសមរម្យនោះទេ។

៧. លោក អេឌីសាន់ បរាជ័យ ១០.០០០ដង មុនពេលដែលគាត់ផលិតអំពូលភ្លើងឡើងមកបាន ចូរកុំអស់កម្លាំងចិត្ត បើលោកអ្នកបរាជ័យតែប៉ុន្មានដងនោះ។

៨. ការសិក្សាមកពីក្នុងចិត្ត លោកអ្នកបានជោគជ័យមកពីការខំប្រឹង និងការព្យាយាមរួមទាំងគំនិត។

៩. ភាពជាបដិបក្ខគ្រប់យ៉ាង ភាពបរាជ័យរាល់លើក ភាពឈឺក្បាលគ្រប់ពេល មានគ្រាប់ពូជដែលមានប្រយោជន៍ស្មើភាពគ្នា ឬច្រើនជាងគ្នានៅក្នុងនោះ។

១០. គ្រប់គ្នាដែលជួបប្រទះភាពជោគជ័យនៅក្នុងរឿងណាដែលគេធ្វើ ត្រូវស្ម័គ្រចិត្ត និងការកាត់ផ្លូវដែលរាថយគ្រប់យ៉ាង បើធ្វើបានបែបនោះ ម្នាក់នោះក៍នៅក្នុងសភាវ:ចិត្តដែលហៅថាក្តីប្រាថ្នាដ៍ខ្លាំងក្លា ដើម្បីបានភាពជោគជ័យយ៉ាងពិតប្រាកដ ហើយនោះជារបស់សំខាន់ណាស់ចំពោះភាពជោគជ័យ។

១១. ភាពភ័យខ្លាចមិនមែនជារបស់អ្វីផ្សេងទេក្រៅពីសភាវ:ចិត្តម្យ៉ាង។

១២. តាមធម្មតា ភាពជោគជ័យដ៏ធំធេងកើតឡើងពីការលះបង់ដ៏ធំធេង ហើយនោះមិនដែលជាលទ្ធផលដែលបានមកពីការអាត្មានិយមទេ។

១៣. សេចក្តីសុខឃើញបានពីការចាប់ផ្តើមធ្វើ មិនមែនគ្រាន់តែធ្វើជាម្ចាស់នោះទេ។

១៤. ទុករូបភាពរបស់ខ្លួនឯងឲ្យបានយូរអង្វែង និងស្ថិតស្ថេរនៅក្នុងចិត្ត​ លោកអ្នកអាចត្រូវអូសទាញទៅកាន់រូបភាពនោះ។

១៥. វាជាការពិតតាមអក្សរដែលថាអ្នកអាចជួបប្រទះនូវភាពជោគជ័យបានល្អបំផុត និងឆាប់រហ័សបំផុតដោយការជួយដល់អ្នកដទៃឲ្យជួបប្រទះភាពជោគជ័យ។

១៦. ចូរសរសេរផែនការចូលទៅក្នុងក្រដាសនូវវិនាទីដែលលោកអ្នកបានជោគជ័យ លោកនឹងមានរូបបែបក្តីប្រាថ្នាដែលចាប់ប៉ះបានយ៉ាងច្រើនពិតប្រាកដនៅក្នុងដៃ។

១៧. ឪកាសតែងតែបង្កប់ខ្លួនមកក្នុងរូបរាងរបស់សំណាងអាក្រក់ ឬការបរាជ័យបណ្តោះអាសន្ន។

១៨. ពេលដែលភាពបរាជ័យកើតឡើងត្រូវព្រមទទួលវាក្នុងលក្ខណ:ដែលជាសញ្ញាប្រកាសឲ្យដឹងថា ផែនការរបស់លោកអ្នកនៅមិនទាន់ពេញលក្ខណ:ទេ រៀបចំផែនការជាថ្មីហើយចេញទៅចាប់ផ្តើមម្តងទៀតទៅកាន់គោលដៅដែលលោកអ្នកប្រាថ្នា។

១៩. វិធីសាស្រ្តអភិវឌ្ឍការសម្រេចចិត្ត ដែលដាច់ខាតចាប់ផ្តើមពីចំណុចដែលលោកអ្នកនៅនោះ ហើយជាមួយនឹងរបស់ដែលត្រូវប្រឈមមុខ នៅពីមុខរបស់អ្នក។

២០. វិធីសាស្រ្តដែលល្អបំផុតដែលលក់ខ្លួនអ្នក ឲ្យទៅអ្នកដទៃ គឺការលក់អ្នកដទៃ មកឲ្យអ្នកជាមុនសិន។

One thought on “សម្រង់សម្តីដ៏មានអត្ថន័យ ២០ឃ្លា របស់ ណាប៉ូឡេអុង ហ៊ីល អ្នកនិពន្ឋជនជាតិអាមេរិកដ៏ល្បីល្បាញ

Leave a Reply