ស្តេចចម្រៀងប៉ុប ម៉ៃឃើល ជេកសាន់ (Michael Jackson) ចង់រស់នៅឲ្យបាន​150ឆ្នាំ

ម៉ៃឃើល ជេកសាន់ បានជ្រើសរើសវេជ្ជបណ្ឌិតផ្ទាល់​ខ្លួន​ចំនួន ១២នាក់​ ប្រចាំ​ការ​នៅផ្ទះគាត់។ ជារៀងរាល់ថ្ងៃ​ ក្រុម​គ្រូពេទ្យ​នឹងពិនិត្យមើលសុខភាពគាត់​ ពីសក់រហូតដល់ចុងជើង។

អាហាររបស់គាត់តែងតែត្រូវបានធ្វើតេស្តនៅមន្ទីរពិសោធន៍ មុននឹង​យក​ឲ្យ​គាត់​ ទទួលទាន។

មនុស្ស ១៥នាក់ ផ្សេងទៀតត្រូវបាន​ជ្រើសរើស​ ដើម្បីមើល និងណែ​នាំ​គាត់​ ក្នុង​ការធ្វើលំហាត់ប្រាណ​ប្រចាំថ្ងៃ។

គ្រែគេងរបស់លោក​ មានបំពាក់​នូវបច្ចេកវិទ្យាម្យ៉ាង​ ដែលគ្រប់គ្រងកំរិតអុកស៊ីសែន​ នៅ​កន្លែង​សម្រាក​។

អ្នកបរិច្ចាគសរីរាង្គ​ ត្រូវបានគេរៀបចំទុកជាមុន​ ដើម្បីឱ្យពួកគេអាចបរិច្ចាគភ្លាមៗ​ពេលណាក៏បាន។ រូប​គាត់​ផ្ទាល់​ ជាអ្នក​ថែរក្សា​ អ្នក​បរិច្ចាគ​សរីរាង្គ​ទាំងនោះ​ ដោយ​យកចិត្ត​ទុកដាក់​បំផុត​។

គាត់មាន​បំណង​ សម្រេច​ក្តីសុបិន​ ដោយ​អាចរស់នៅបាន១៥០ឆ្នាំ។

គួរឲ្យ​ស្ដាយ​! គាត់បានបរាជ័យ។

នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ នៅអាយុ ៥០ឆ្នាំ​ បេះដូងរបស់គាត់បានឈប់ដំណើរការ។ កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គ្រូពេទ្យទាំង ១២នាក់នេះ មិន​អាច​ជួយ​គាត់​បាន​ទេ។

សូម្បីតែកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់គ្រូពេទ្យមកពីទីក្រុង Los Angeles និងរដ្ឋ California ក៏មិនអាចជួយសង្គ្រោះគាត់បានដែរ។

ទោះ​បី​ជាគាត់​មិនដែល​ ធ្វើ​ដំណើរ​ទៅ​មុខ​មួយ​ជំហាន​ ដោយគ្មានការផ្តល់យោបល់ពីវេជ្ជបណ្ឌិត​ អស់​រយៈពេល២៥ឆ្នាំចុងក្រោយរបស់គាត់នោះ​ ក៏​គាត់​នៅ​តែមិនអាចបំពេញនូវក្តីសុបិនរបស់គាត់​ ដែលអាច​រស់នៅបាន១៥០ឆ្នាំ​ដដែល​។

ការធ្វើដំណើរចុងក្រោយរបស់គាត់​ ស្ថិត​ក្រោម​ក្រសែ​ភ្នែក​ របស់​មនុស្សជាង​ ២.៥លាននាក់​ ដែលជាចំនួន​ដ៏​ច្រើន​បំផុត​ មក​ទល់​បច្ចុប្បន្ន​។

នៅថ្ងៃដែលគាត់បានស្លាប់ ពោលគឺ​ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០០៩ វេលាម៉ោង ៣៖១៥ នាទីរសៀល​ វិគីភីឌា​ ទ្វីតធ័រ​ កម្មវិធី​ឆាត​ AOL គាំង​លែង​ដំណើរ​ការ។ មនុស្សរាប់លាននាក់​ កំពុង​ស្វែង​រកព័ត៌មាន​ពី​លោក ​ម៉ៃឃើល ជេកសាន់ នៅលើ Google ក្នុង​ពេល​តែ​មួយ​។

ម៉ៃឃើល ជេកសាន់ បានព្យាយាមប្រជែងនឹងការស្លាប់​ ប៉ុន្តែចុងក្រោយ​ ការស្លាប់បានប្រជែងគាត់វិញ។

ជីវភាព​ដ៏​សំបូរ​បែប​ ក្នុង​ពិភព​​សម្ភារៈនិយម​ បច្ចេកវិទ្យា​ដ៍​អស្ចារ្យ​យ៉ាង​ណា​ក្តី​ ក៏មិន​អាច​បញ្ចៀស​សេចក្ដី​ស្លាប់​បាន​ដែរ។ នេះគឺជាច្បាប់នៃជីវិត។

ឥឡូវសូមយើងគិត។

តើយើងខំរកប្រាក់​ គឺ​ដើម្បី​តែ​ជួល​ អ្នកសាងសង់​ វិស្វករ​ អ្នករចនាម៉ូដ​ ឬ​ អ្នកតុបតែង​ ផ្ទះ​ឲ្យ​យើង?

តើយើងចង់​ឲ្យ​គេស្ញប់​ស្ញប់ស្ញែង​ ដោយការបង្ហាញពីផ្ទះ រថយន្តនិងពិធីអាពាហ៍ពិពាហ៍​ ដែល​ថ្លៃ​អស្ចារ្យ​?

តើអ្នកនៅ​ចាំ​ មុខម្ហូបនៅក្នុងពិធីមង្គលការ​ដ៍​អស្ចារ្យ​ ដែលអ្នកបានចូលរួមកាល​ពីពីរថ្ងៃមុនទេ?​

ហេតុអ្វីបានក្នុង​ជីវិត​ យើង​ត្រូវ​ធ្វើកាលំបាក​ដូច​សត្វ?

តើ​អ្នកចង់​ឲ្យ​សាច់​ញាតិ​​ប៉ុន្មាន​ជំនាន់​សោយសុខ​ ដែល​អ្នក​ចាំ​បាច់ត្រូវ​ខំ​ដល់​ថ្នាក់នេះ?

យើងភាគច្រើនមានកូនម្នាក់ ឬពីរនាក់។ តើអ្នកធ្លាប់គិតថា តើយើងត្រូវការប៉ុន្មាន​ហើយយើងចង់បានប៉ុន្មាន?

តើយើងគិតថាកូនៗ របស់យើងនឹងមិនអាចរកប្រាក់ចំណូលច្រើនទេ​ តើចាំបាច់ប្រឹង​ដើម្បី​សន្សំប្រាក់បន្ថែមសម្រាប់ពួកគេទេ?

តើអ្នកបានចំណាយពេលខ្លះ​ ជាមួយខ្លួនអ្នក​ គ្រួសារ​ ឬ​មិត្តភក្តិ​ ក្នុងសប្តាហ៍កន្លង​មកទេ?

តើអ្នកបានចំណាយ ៥% នៃប្រាក់ចំណូល​ ដើម្បី​ខ្លួនឯង​ទេ?

ហេតុអ្វីយើងមិនមានសុភមង្គលក្នុងជីវិត​ ជាមួយនឹងអ្វីដែលយើងរកបាន?

ប្រសិនបើវិភាគ​ស៊ី​ជម្រៅ​បន្តិច​ យើងអាចជួប​ប្រទះ​ការគាំងបេះ​ដូង​ ស្ទះ​សសៃ​ឈាម​ គេងមិនលក់​ ជាដើម។ ល។ ​នៅ​ពេល​ណាមួយ​។

ជារួម៖ ចំណាយពេលខ្លះសម្រាប់ខ្លួនឯង។ យើងមិនមានទ្រព្យសម្បត្តិទេ​ មានតែឈ្មោះ​ នៅក្នុងឯកសារមួយចំនួន​ដែលត្រូវបានសរសេរជាបណ្តោះអាសន្នប៉ុណ្ណោះ។

កុំចាប់អារម្មណ៍​លើមនុស្សដែល​មាន​អំណួត​ រឿង​លុយ ឡាន​ ឬសំលៀកបំពាក់ថ្លៃៗ​។ គណិតវិទូ​ និងអ្នកវិទ្យាសាស្រ្តដ៏អស្ចារ្យ​របស់​មនុស្ស​ជាតិ​ បានប្រើកង់ ឬម៉ូតូ​ សម្រាប់ការធ្វើដំណើរប៉ុណ្ណោះ។

កុំ​សាងបាប ដើម្បីក្លាយជា​អ្នក​មាន​ កុំ​មាន​ហើយ​ ដេកអោប​តែ​លុយ។

ត្រូវគ្រប់គ្រងជីវិត​អ្នក បើមិន​ដូច្នោះ​ទេ​ ជីវិត​នឹងគ្រប់គ្រងអ្នកវិញ​មិន​ខាន​។

អ្វីដែលសំខាន់បំផុត​ នៅចុងបញ្ចប់នៃជីវិត គឺ​ការស្កប់ចិត្ត​ ការពេញចិត្ត​ និងសន្តិភាព​។

គួរឱ្យស្តាយរបស់ទាំងនេះមិនអាចទិញបាន។

Leave a Reply