រឿងអ្នកបើកបរឲ្យលោក លី កាស៊ីង ៖ អ្នកគួរតែរៀនសូត្រពី ភាពជោគជ័យ របស់តៃកុងឡានម្នាក់នេះ

ភាពស្មោះត្រង់ជាមួយ និងដើរតាម ព្រមទាំងរៀនសូត្រពីបុគ្គលជោគជ័យជុំវិញខ្លួន គឺជាកត្តាដ៏សំខាន់បំផុតរបស់មនុស្ស ក្នុងជីវិតរបស់នៅរបស់ខ្លួន។ មានបុគ្គលច្រើនណាស់ ដែលទទួលបានផលមកវិញនូវភាពជោគជ័យទាំងនេះ។ ក្នុងអត្ថបទនេះ យើងសូមលើកយករឿងបុរសម្នាក់ដែលក្លាយខ្លួនពីតៃកុងឡានរបស់ចៅហ្វាយនាយរបស់ខ្លួន ទៅជាបុគ្គលជោគជ័យម្នាក់។

អ្នកបើកបររបស់លោកលី កាស៊ីង ធ្វើការឲ្យលោក ៣០ឆ្នាំមកហើយនោះ បានដល់ពេលចូលនិវត្តន៍ ហើយដោយមើលឃើញការខំប្រឹងបំពេញភារកិច្ចបានល្អ លោកលី កាស៊ីង បានប្រគល់សែកចំនួន ២លានដុល្លារហុងកុង (ប្រហែល $២៤,០០០) ទៅឲ្យតៃកុងឡានរបស់គាត់ដើម្បីសោយសុខវ័យចំណាស់។

តៃកុងឡាន បានធ្វើការឆ្លើយតបវិញដោយទន់ភ្លន់ថា លោកមិនត្រូវការទឹកប្រាក់ទាំងនោះទេ ពីព្រោះគាត់អាចមានលើសហ្នឹងទៀតផង។

ដោយភ្ញាក់ផ្អើល ពេលឮសំដីបែបនេះ លោកលី កាស៊ីង ក៏សួរ ដោយឆ្ងល់ថា៖ “តើតៃកុងឡានបានលុយមកពីណា បើលោកឲ្យប្រាក់ខែតិចអ៊ីចឹង (ត្រឹមតែ ២ម៉ឺនក្នុងមួយខែ)?”

ជាការពិត តៃកុងឡាន បានរៀនសូត្រ និងព្យាយាមវិនិយោគធនធានរបស់ខ្លួន នៅពេលដែលខ្លួនបើក ឡានឲ្យចៅហ្វាយ។ រឿងរ៉ាវអាជីវកម្ម ការវិនិយោគ វិធីសាស្រ្តរកស៊ី ទិញប័ណ្ណភាគហ៊ុន ដែលចៅហ្វាយនាយ ធ្វើការវិនិយោគ ខ្លួនក៏ធ្វើតាមលទ្ធភាពរបស់ខ្លួនដែរ។ ការធ្វើបែបនេះ ដោយភាពអត់ធន់ តៃកុងឡានក៏ចាប់ផ្តើមមានទ្រព្យសម្បត្តិគ្រាន់បើដែរ សម្រាប់ជីវភាពរបស់ខ្លួន។

នេះបញ្ជាក់ថា អ្នកជាអ្វីមិនសំខាន់ សំខាន់គឺអ្នកនៅជាមួយអ្នកណា? ដើរតាមអ្នកមាន ១០០ម៉ឺន អ្នកអាចចំណេញ ១០ម៉ឺន។ ដើរតាមអ្នកមាន ១០០០ម៉ឺន អ្នកអាចចំណេញ ១០០ម៉ឺន។

វាហាក់ដូចជា ស្មៅមួយដើម បើមើលទៅ គ្មានតម្លៃទេ តែបើយកវាមកចងជាមួយស្ពៃវិញ ពេលលក់ទៅគឺបានតម្លៃស្ពៃ ចងជាមួយក្តាមយក្ស គឺលក់បានតម្លៃក្តាមយក្ស ដូច្នេះដែរ។ ហេតុនេះហើយ ប្រសិនបើយើង ដើរតាមរុយ និងរកឃើញបង្គន់ តែបើ ដើរតាមឃ្មុំ  នឹងរកឃើញផ្កា ហើយបើដើរតាមអ្នកចេះដឹង អ្នកគឺមានចំណេះដឹងជាក់ជាមិនខាន។

ប្រភព៖ Vision Times

Leave a Reply