មេរៀនអប់រំរបស់សម្ដេចសង្ឃដាឡៃឡាម៉ា អានហើយនឹងកាន់តែយល់ច្បាស់ពីជីវិត

ព្រះ​សង្ឃ ដាឡៃឡាម៉ា គឺ​ជា​មនុស្ស​មាន​ប្រាជ្ញា និង​មាន​គោលការណ៍​ជីវិត​ដែល​ងាយ​ស្រួល​យល់។ មនុស្ស​រាប់​ពាន់​នាក់ បាន​បញ្ជាក់​អំពី​តម្លៃ​ជីវិត​របស់​ពួក​គេ ហើយ​ចាប់​ផ្តើម​ជឿ​ជាក់​លើ​ខ្លួន​ឯង​តាម​រយៈ​ការ​រៀន​សូត្រ​ពី​មេរៀន​របស់​ព្រះ​សង្ឃ​អង្គ​នេះ។ ថ្វី​បើ​មាន​ការ​ប្រើ​ប្រាស់​ភាសា​ខុស​គ្នា​ក៏​ដោយ ពាក្យ​សម្ដី​របស់​ព្រះ​អង្គ គឺ​មាន​ភាព​ច្បាស់​លាស់​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​សារ​ព្រះ​អង្គ​និយាយ​ភាសា​នៃ​សេចក្ដី​សប្បុរស។ ខាង​ក្រោម​នេះ គឺ​ជា​មេរៀន​ទាំង​ ១៥ ពី​ព្រះ​សង្ឃ​ដាឡៃ ឡាម៉ា ដើម្បី​កាន់​តែ​យល់​ច្បាស់​ពី​ជីវិត៖

១. ចូររស់នៅជីវិតដែលល្អគាប់ប្រសើរ និងមានកិត្តិយស ​ដូច្នេះនៅពេលអ្នកចាស់ហើយត្រឡប់មកគិតពីវាម្ដងទៀត អ្នកនឹងមានក្ដីសោមនស្សជាមួយវាជាលើកទី២មិនខាន។

២. បរិយាកាសដែលពោរពេញទៅដោយក្ដីស្រឡាញ់នៅក្នុងផ្ទះអ្នក គឺជាមូលដ្ឋានគ្រឹះដែលទ្រទ្រង់ជីវិតរបស់អ្នក។

៣. នៅពេលមិនចុះសម្រុងគ្នាជាមួយអ្នកជាទីស្រឡាញ់របស់អ្នក ចូរដោះស្រាយតែជាមួយរឿងក្នុងពេលបច្ចុប្បន្នបានហើយ កុំលើកឡើងពីរឿងក្នុងពេលអតីតកាលមកឱ្យសោះ។

៤. ចែករំលែកនូវចំណេះដឹងរបស់អ្នក ព្រោះវាជាវិធីមួយដើម្បីសម្រេចបាននូវភាពអមតនៃជីវិត។

៥. ចូរអ្នកមាននូវសេចក្ដីទន់ភ្លន់ជាមួយពិភពលោកទាំងមូល។

៦. រយៈពេលមួយឆ្នាំម្ដង អ្នកគួរទៅទីកន្លែងណាដែលអ្នកមិនធ្លាប់ទៅពីមុនមក។

៧. ចូរចងចាំថា ទំនាក់ទំនងមួយដែលល្អបំផុត គឺនៅពេលដែលក្ដីស្រឡាញ់ដែលអ្នកមានចំពោះគ្នាមានលើសពីសេចក្ដីត្រូវការដែលអ្នកមានចំពោះគ្នា។ 

៨. ចូរវាយតម្លៃទៅលើភាពជោគជ័យរបស់អ្នកដោយផ្អែកលើអ្វីដែលអ្នកត្រូវលះបង់ដើម្បីសម្រេចវាឱ្យបាន។

៩. ប្រសិនជាអ្នកចង់ឱ្យអ្នកដទៃមានក្ដីសុខ ត្រូវ​សម្ដែង​នូវក្ដីមេត្តាអាណិតអាសូរ។

១០. ប្រសិនបើអ្នកចង់បានក្ដីសុខ ត្រូវសម្ដែងនូវក្ដីមេត្តាអាណិតអាសូរដូចគ្នា។

១១. គោល​បំណង​នៃ​ជីវិត គឺ​ការ​សប្បាយ។ យើង​មិន​ដឹង​ថា​នឹង​មាន​អ្វី​​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​ទេ តែ​ដួង​ចិត្ត​យើង​ត្រូវ​ការ​សេច​ក្តី​សង្ឃឹម។ នេះ​គឺ​ជា​អ្វី​ដែល​ជំរុញ​ឱ្យ​យើង​បន្ត​ទៅ​មុខ​ទៀត។

១២. ជម្លោះ​កើត​ឡើង​ នៅ​ពេល​ដែល​យើង​ចាប់​អារម្មណ៍​លើ​ភាព​ខុស​គ្នា​រវាង​មនុស្ស​យើង​ដូច​ជា សញ្ជាតិ សាសនា ការអប់រំ និង​ទ្រព្យសម្បត្តិ។ វា​ជា​ការ​សំខាន់​ណាស់ ក្នុង​ការ​ចង​ចាំ​ថា​ យើង​ទាំង​អស់​គ្នា​ សុទ្ធ​តែ​ជា​មនុស្ស ដែល​ធ្វើ​ឱ្យ​យើង​មាន​លក្ខណៈ​ដូច​គ្នា​នៅ​ក្នុង​ទស្សនៈ​នេះ។

១៣. មិត្ដភាព មិន​អាស្រ័យ​លើ​កេរ្តិ៍​ឈ្មោះ លុយកាក់ ឬ​កម្លាំង​កាយ​នោះ​ទេ។ វា​អាស្រ័យ​ទៅ​លើ​ការ​ទុក​ចិត្ត និង​ការ​ស្រលាញ់។

១៤. យើង​គ្រប់​គ្នា ត្រូវ​រៀន​ធ្វើ​ល្អ​មិន​ត្រឹម​តែ​សម្រាប់​ផល​ប្រយោជន៍​​គ្រួសារ​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​សម្រាប់​មនុស្ស​ធម៌​ផង​ដែរ។ ការ​ទទួល​ខុស​ត្រូវ គឺ​ជា​គំនិត​មួយ​ដែល​ធានា​នូវ​ការ​រស់រាន​មាន​ជីវិត​របស់​មនុស្ស​ជាតិ។

១៥. ការ​​ផ្លាស់​ប្តូរ​ផ្ទាល់​ខ្លួន និង​ទូទាំង​ពិភពលោក មិន​កើត​ឡើង​លឿន​ទេ។ ប៉ុន្តែ ប្រសិន​បើ​យើង​ មិន​បន្ត​ការ​ព្យាយាម នោះ​គ្មាន​អ្វី​នឹង​ផ្លាស់​ប្តូរ​ទេ។

១៦. ការ​វិវត្ត​នៃ​បច្ចេក​វិទ្យា បាន​ធ្វើ​ឱ្យ​ជីវិត​យើង​កាន់​តែ​មាន​ផាសុខភាព ប៉ុន្តែ​វា​មិន​បាន​ផ្តល់​ឱ្យ​យើង​នូវ​សន្តិភាព​នៃ​ចិត្ត​នោះ​ទេ។

១៧. ប្រសិន​បើ​អ្នក​ចង់​រស់​នៅ​ក្នុង​ជីវិត​ដែល​មាន​សុភមង្គល សូម​បើក​ចំហ​ចិត្ត និង​មាន​ចិត្ត​អាណិត​អាសូរ។ នេះគឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​មិត្ត​ភាព​ពិត​ប្រាកដ។ អ្នក​នឹង​ត្រូវ​បាន​ជឿ​ទុក​ចិត្ត​យ៉ាង​ល្អ​ប្រសើរ។

១៨. គ្មាន​ការ​ផ្លាស់​ប្តូរ​ណា​មួយ ​កើត​ឡើង​ដោយ​សារ​តែ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល ឬ​អង្គ​ការ​សហ​ប្រជាជាតិ​នោះ​ទេ។ ការ​ផ្លាស់​ប្តូរ​ពិត​ប្រាកដ នឹង​កើត​ឡើង​នៅ​ពេល​មនុស្ស​ចាប់​ផ្តើម​ប្រើ​វិចារណញ្ញាណ​របស់​ខ្លួន និង​ផ្អែក​ការ​សម្រេច​ចិត្ត​ទៅ​លើ​តម្លៃ។

១៩. អំពើ​ហិង្សា គឺ​ជា​វិធី​ហួស​សម័យ​ហើយ​ក្នុង​ការ​ដោះ​ស្រាយ​ជម្លោះ និង​វិវាទ។

២០. វា​ជា​រឿង​ឆោត​ល្ងង់​បំផុត ក្នុង​ការ​គិត​ថា​ មនុស្ស​ជាតិ​ពឹង​ផ្អែក​តែ​លើ​ការ​អធិស្ឋាន​។ យើង​ត្រូវ​ការ​សកម្មភាព​ពិត​ប្រាកដ។

២១. ប្រសិន​បើ​មនុស្ស​ម្នាក់ ​បាន​សម្លាប់​សត្វ នោះ​វា​ពិត​ជា​គួរ​ឱ្យ​សោក​ស្តាយ​មែន។ ប៉ុន្តែ ប្រសិន​បើ​មនុស្ស​ម្នាក់ សម្លាប់​មនុស្ស​ផ្សេង​ទៀត វា​ជា​រឿង​គួរ​ឱ្យ​ភ័យ​ខ្លាច។ យើង​ត្រូវ​​ចេះ​គិត​អំពី​បង​ប្អូន​ប្រុស ស្រី​ ដែល​ជួយ​គាំទ្រ​យើង។

២២. ខ្ញុំ​ចង់​ឲ្យ​មនុស្ស​ចាស់ ក្លាយ​ជា​ដូច​កូន​ក្មេងដោយ​បើក​ចំហ និង​ទទួល​យក​អ្នក​ដទៃ​តាម​របៀប​ដែល​ពួក​គេ​មាន។

២៣. ការ​អាណិត​អាសូរ កាត់​បន្ថយ​ការ​ភ័យ​ខ្លាច ធ្វើ​ឱ្យ​ទំនុក​ចិត្ត​កាន់​តែ​ខ្លាំង​ក្លា និង​បង្ហាញ​ពី​កម្លាំង​ខាង​ក្នុង​របស់​យើង។ នៅ​ពេល​យើង​ចាប់​ផ្តើម ជឿ​ទុក​ចិត្ត​លើ​មនុស្ស​ដទៃ​ទៀត ហើយ​បើក​ចំហរ​ដល់​ពួកគេ យើង​នឹង​ឈប់​មាន​អារម្មណ៍​ឯកោ ហើយ​យើង​នឹង​ដឹង​ពី​គោល​បំណង​នៃ​ជីវិត។

២៤. ខ្ញុំ​ជា​អ្នក​កំប្លែង​អាជីព។ ខ្ញុំ​បាន​ជួប​ប្រទះនូវ​ការ​លំបាក​មួយ​ចំនួន​ធំ​នៅ​ក្នុង​ជីវិត ហើយ​ប្រទេស​របស់​ខ្ញុំ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក​នា​ពេល​ឥឡូវ​នេះ។ ប៉ុន្តែ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​តែង​តែ​សើច​ជា​ញឹកញាប់ ហើយ​ការ​សើច​របស់​ខ្ញុំ គឺ​មាន​ការ​ឆ្លង​រាល​ដាល។ នៅ​ពេល​មនុស្ស​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​រក​ឃើញ​កម្លាំង​ដើម្បី​សើច​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ដូច​នេះ​ដោយ​របៀប​ណា? ខ្ញុំ​គ្រាន់​តែ​និយាយ​ថា “ខ្ញុំ​គឺ​ជា​អ្នក​កំប្លែង​អាជីព” ។

២៥. សាសនា​របស់​ខ្ញុំ គឺ​សាមញ្ញ​ណាស់។ សាសនា​របស់​ខ្ញុំ គឺ​សេចក្ដី​សប្បុរស។


អត្ថបទទាក់ទង

ទស្សនៈអប់រំចំនួន ៧ របស់ ឡាវ ជឺ សម្រាប់ការដឹកនាំជីវិត

Leave a Reply