John F. Kennedy៖ «កំហុសឆ្គងវានឹ​ងមិន​បង្កើត​ឲ្យមានបញ្ហានោះ​ទេ​ តែវានឹងក្លាយជាបញ្ហានៅពេល​ដែ​ល​អ្នកមិនព្រមកែ​ប្រែវាឲ្យ​មក​ត្រឹម​ត្រូ​វ​វិញ។»

John F. Kennedy បានលើកឡើងថា «កំហុសឆ្គងវានឹ​ងមិន​បង្កើត​ឲ្យមានបញ្ហានោះ​ទេ​ តែវានឹងក្លាយជាបញ្ហានៅពេល​ដែ​ល​អ្នកមិនព្រមកែ​ប្រែវាឲ្យ​មក​ត្រឹម​ត្រូ​វ​វិញ។»

បរាជ័យច្រើនប៉ុនណាក៍ដោយ វាជាមេរៀនដ៏មានតម្លៃសម្រាប់ដំណើរឆ្ពោះទៅរកភាពជោគជ័យនៅពេលខាងមុខ តែវាទាមទារឲ្យ​យើងម្នាក់ៗមានការអត់ធ្មត់ មិនព្រមចុះចាញ់ មិនបោះបង់ មិនបាក់ទឹកចិត្ត និងមិនរុញរាល​ជា​មួយ​​​នឹ​ងបញ្ហា និងឧបសគ្គផ្សេងៗ។ កំហុសឆ្គងកើតឡើងម្ដង នោះយើងកែម្ដង កែរហូតដល់យើងអាចរកផ្លូវបំបាត់​កំហុសឆ្គងនោះបាន។ ម៉្យាងទៀត ជីវិត គឺមិនដែលភ្លេចនូវភាពទន់ខ្សោយនោះទេ ដូច្នេះយើង​ម្នាក់ៗ​ត្រូវ​តែ​រៀន​សូត្រ និងបង្កើនភាពខ្លាំងរបស់យើងពីមួយថ្ងៃទៅមួយថ្ងៃជានិច្ច។

Leave a Reply