ភាពជាអ្នកដឹកនាំ៖ ជួបបញ្ហាត្រូវតែដោះស្រាយ

ភាពជាអ្នកដឹកនាំ ជាទូទៅត្រូវបានស្គាល់ថាជាមូលដ្ឋានគ្រឹះនៃមនុស្សគ្រប់គ្នាក្នុងការដឹកនាំខ្លួនឯង អ្នកដទៃ មិត្តភ័ក្តិ ឬក៏ក្រុមការងារ…ជាដើម។ ទោះក្នុងកាលៈទេសៈណាក៏ដោយ ភាពជាអ្នកដឹកនាំរបស់អ្នកគ្រប់គ្នាតែងតែមាន គ្រាន់តែពេលខ្លះលោកអ្នកដឹង ពេលខ្លះមិនដឹង ឬមិនទាន់ស្វែងយល់នៅឡើយ។

អ្នកដឹកនាំដែលអស្ចារ្យ គឺក្លាហានណាស់ក្នុងការប្រឈមនឹងរាល់បញ្ហា ប្រកបដោយចំណេះដឹង និងប្រឹងប្រែងយ៉ាងស្មោះស្ម័គ្រដោះស្រាយបានយ៉ាងល្អ។ ទោះស្ថិតក្នុងកាលៈទេសៈធ្លាក់ចុះដុនដាបដល់កម្រិតទាបបំផុតយ៉ាងណាក៏ដោយ អ្នកដឹកនាំប្រកបដោយប្រសិទ្ធភាពហ៊ានប្រឈមនឹងបញ្ហាទាំងនេះដោយមិនគេចវេសឡើយ។ ការបង្កើតទំនាក់ទំនងជាធម្មតាមួយជាមួយនឹងបុគ្គលិកក្រោមបង្គាប់ ដោយបង្ហាញ ឬប្រាប់ពីព័ត៌មាន​ ឬអ្វីៗដែលល្អៗ និងមិនល្អ…ទាំងនេះនឹងនាំដល់ការបង្កើតការជឿជាក់ដ៏ខ្ពស់មួយ រវាងបុគ្គលិក និងថ្នាក់ដឹកនាំ ហើយអ្នកទាំងអស់គ្នា នឹងមិនជួបនូវបញ្ហា ឬវិវាទផ្លូវចិត្តដែលកើតឡើងភ្លាមៗនោះដែរ។

Handal បានលើកឡើងថា “ការនិយាយខ្សឹបខ្សៀវនៅកន្លែងញ៊ាំកាហ្វេ ជាទូទៅវាទំនងជាអាក្រក់លើសការពិតរហូតដល់១០ដងឯណោះ។” លើសពីនេះទៅទៀត “បុគ្គលិកត្រូវការអ្នកដឹកនាំដែលហ៊ានតស៊ូ ប្រឈមដោះស្រាយដោយសន្តិវិធី និងឈ្នះ-ឈ្នះ នៃរឿងពិតទាំងអស់នោះផងដែរ​។”

Leave a Reply