រឿងខ្លីនៃល្បើកឡាហ្វុងតែន៖ លាដឹកប្រាក់ និងលាដឹកចំបើង

នៅក្នុងល្បើកល្បើក​ឡា​ហ្វុ​ង​តែន​ មានរឿងមួយតំណាលថា មាន​សត្វ​លា​ពីរ​ក្បាលធ្វើដំណើរ​ជាមួយគ្នា ដោយ​លា​មួយ​គេ​ផ្ទុក​សុទ្ធតែ​ចំបើង លា​មួយទៀត​គេ​ផ្ទុក​សុទ្ធតែ​ប្រាក់។ ​លា​ដែល​ផ្ទុក​សុទ្ធតែ​ប្រាក់​មាន​ឫក​ក្រអឺត ដ្បិត​បាន​នាំ​របស់​ប្រសើរ​លើ​ខ្នង មិន​ចង់ឱ្យ​អ្នកណា​ជួយ​សម្រាល​ខ្លួន​សោះ វា​ដើរ​លើក​ជើង​ខ្ពស់ៗ បោះ​ជំ​ហា​នវែងៗ ហើយ​អង្រួន​ប្រាក់​ឮ​ឆឹងៗ បែប​សង្ហារ។ លុះ​ចោរ​មកដល់ ក៏​ស្ទុះ​ទៅ​រក​លា​ដឹក​ប្រាក់ ចាប់​បង្ហៀរ​ហើយ​បញ្ឈប់ រួច​សំពង​ពីរបី​ព្រនង់​យ៉ាង​ចាស់ដៃ។

​លា​នោះ​រង​នូវ​សេចក្ដី​ឈឺចាប់​ក្រៃលែង វា​ថ្ងូរ​ដកដង្ហើមធំ ហើយ​ពោល​ថា៖ “.​.​. ចំណែក​លា​ដឹក​ចំបើង​ម្ដេច​រួចពី​គ្រោះថ្នាក់ ចុះ​ចង្រៃ​អ្វី​តែ​អញ​ដែល​ចោរ​វាយ​ស្ទើរ​ចង់ងាប់…។”

តាមរយៈសាច់រឿងនេះ អ្នកនិពន្ឋផ្តល់នូវទស្សនៈថា ​ប្រើ​សិន​បើ​អ្នក​បាន​ខ្ពង់ខ្ពស់ មាន​តំណែង​ធំដុំ មានទ្រព្យ​សម្បត្តិ កុំ​ឆាប់​មោទនភាព​ពេក ព្រោះ​រឿង​ចៃដន្យ​តែងតែ​កើតឡើង ដោយ​មិន​មាន​អ្នកណា​ប្រាប់​ទុកមុន​ឡើយ។ កុំ​មើលងាយ​អ្នកដទៃ ព្រោះតែ​អ្នក​ល្អ​ជាងគេ។

អត្ថបទទាក់ទង

រឿងខ្លី៖ សត្វលា និងព្រះបដិមាករ

Leave a Reply