សុភាសិតខ្មែរចំនួន១០ មានតម្លៃក្រៃគួរពិចារណា

ខ្មែរយើងមានសុភាសិតជាច្រើនសម្រាប់បង្រៀនកូនចៅជំនាន់ក្រោយ។ ខាងក្រោមនេះជាការដកស្រង់សុភាសិតចំនួន១០ សម្រាប់លោកអ្នកគិតពិចារណាតាមការគួរ៖

ការអប់រំ គឺជាការហ្វឹកហ្វឺននូវសក្ដានុភាព ដែលជាគ្រឿងពង្រីកបណ្ដុះ​ ឬបង្កើត​ចំណេះវិជ្ជា។

កំហុសរមែងមានដល់អ្នកធើ្វ អ្នកនៅឥតអំពើបានអ្វីនឹងខុស។

កិច្ចការឯណា យើងបានគិតពិនិត្យសំឡឹង ទៅក្នុងអនាគតក្ដី បច្ចុប្បន្នក្ដីអតីតក្ដី ហើយមានប្រយោជន៍ នោះគួរយើងខំព្យាយាមធើ្វកិច្ចនោះឱ្យបានសម្រេចប្រយោជន៍​ឡើង។

កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។

គ្មានកម្លាំង គ្មានបញ្ញា គ្មានអាហារ គ្មានជីវិត។

ចង់ដឹងភាពមនុស្សដោយសេពគប់ ចង់ដឹង​ភូមិភពដោយទស្សនា ដឹងពាល​បណ្ឌិត​ដោយវាចា ចង់ដឹង​អាត្មាត្រូវអប់រំ។

ចង់ធំខំពីតូច បើខ្លាចខូចកុំឆាប់ខឹង ការអ្វីឱ្យចេះថ្លឹង កុំប្រឹងជុះតាមដំរី។

ចង់ល្អហួសមាឌ ចង់បានហួសខ្នាត កម្រិតមាត្រា មិនបានដូចប៉ង បំណង​ប្រាថ្នា​ខូចទាំងទ្រព្យា គួរបានក៏បង់។

ចូររកពូជល្អសាបព្រោះទុក តទៅអនាគតបើដីមានជី ឱ្យផលចំហុត ច្រូតកាត់​ឆាប់​ផុត ផុតភ័យអន្តរាយ។

ចូលស្ទឹងតាមបត់ ចូលទូកតាមកំពង់ ចូលស្រុកតាមប្រទេស ។

 

 

Leave a Reply