បំផុសគំនិតស្មារតីជាមួយសម្តី ១៥ឃ្លា អំពីភាពជាអ្នកដឹកនាំពីបុគ្គលល្បីៗជុំវិញពិភពលោក

ចង់ក្លាយជាអ្នកដឹកនាំល្អម្នាក់ អ្នកត្រូវរៀនពីអ្នកដឹកនាំឆ្នើមៗ។ នៅលើលោកនេះមានអ្នកដឹកនាំជាច្រើន ប៉ុន្តែអ្នកដឹកនាំដែលជោគជ័យមានមិនសូវច្រើននេះទេ។ អ្នកដឹកនាំដែលជោគជ័យ គឺជាមនុស្សដែលពូកែប្រើមនុស្ស បំផុតគំនិត លើកទឹកចិត្ត ផ្ដល់មតិយោបល់ កែលំអ យល់ចិត្តមនុស្ស និងចង់ឲ្យអ្នកដទៃខ្លាំងដូចខ្លួន។ មានអ្នកដឹកនាំជាច្រើនដែលល្បីល្បាញដែលអ្នកគួរយកគំរូតាម។ សម្ដីបុគ្គលល្បីៗអាចជាគ្រឿងជំរុញចិត្ត និងផ្ដល់នូវចំណេះដឹងបន្ថែមពីការដឹកនាំ។

ថ្ងៃនេះ​ យើងសូមជូនសម្រង់សម្តី ១៥ឃ្លា អំពីភាពជាអ្នកដឹកនាំ ដើម្បីបំផុសគំនិតស្មារតីជូនមិត្តអ្នកអានដូចខាងក្រោម៖

ពេលដែលអ្នកកំណត់គោលដៅ ចូរផ្តោតចំពោះតែរឿងណាមួយដែលសំខាន់បំផុត រហូតទាល់តែអ្នកធ្វើរឿងនោះបានសម្រេច – Brian Tracy

វាមិនអាចទៅរួចទេដែលគ្រប់ផ្លូវមានតែភាពបរាជ័យ យ៉ាងហោចណាស់ក៏មានផ្លូវមួយខ្សែដែលទទួលជោគជ័យដែរ​ – Aristotle

អ្នកដែលទទួលជោគជ័យ និងមានក្តីសង្ឃឹមពេញខ្លួននោះ មិនមែនជាមនុស្សឆ្លាតលេចធ្លោលើសអ្នកដទៃទេ គ្រាន់តែជាមនុស្សដែលចេះប្រើពេលវេលាបានល្អបំផុត និងជាមនុស្សដែលព្យាយាមស្វែងរកអ្វីថ្មីៗជានិច្ចតែប៉ុណ្ណោះ – Socrates

ចូរហ៊ុមព័ទ្ធខ្លួនអ្នកដោយបុគ្គលដែលមានក្តីស្រមៃធំជាងក្តីស្រមៃដែលអ្នកមាន – Randy Gage

ការព្យាយាមស្វែងរកភាពជោគជ័យដោយគ្មានគោលដៅច្បាស់លាស់ក្នុងជីវិត គ្មានអ្វីទទួលបានក្រៅពីភាពបរាជ័យឡើយ​ – Mary G. Roebling

សេចក្តីសុខពិតប្រាកដ អាចខុសពីសេចក្តីសុខដែលយើងស្វែងរក…ចូរកុំវង្វេងផ្លូវ – Blaise Pascal

បុគ្គលដែលផ្តល់ក្តីសុខដល់អ្នកដទៃ រមែងទទួលបានសេចក្តីសុខនោះត្រលប់មកវិញ – ព្រះសម្មាសម្ពុទ្ធ

ភាពជោគជ័យ នឹងកើតឡើងលើយើងឬអត់ នឹងមកយឺតឬលឿនប៉ុណ្ណានោះ អាស្រ័យលើការជ្រើសរើស និងការសម្រេចចិត្តរបស់យើងផ្ទាល់ – George Eliot

ភាពជោគជ័យ ជាមាត្រដ្ឋានវាស់មិត្តដែលមិនទៀតទាត់ តែភាពក្រីក្រ ជារឿងមួយដែលពិសោធមិត្តភាពបាន – Plutarch

ទោះបីជាអ្នកដើរលើផ្លូវដ៏ត្រឹមត្រូវក៏ដោយ អ្នកក៏មានឱកាសបរាជ័យបានដែរ ប្រសិនបើអ្នកឈប់មួយកន្លែងហើយមិនព្រមឈានដើរទៅមុខបន្ត – Will Rogers

មនុស្សដែលមានក្តីស្រមៃខ្ពស់ គឺមនុស្សដែលរស់នៅយ៉ាងមានតម្លៃ – Wolfgang Amadeus Mozart

អ្នកកាន់តែជួយអ្នកដទៃច្រើនប៉ុណ្ណា ជីវិតរបស់អ្នកនឹងកាន់តែពេញលេញឡើងប៉ុណ្ណោះ – Dr. Bernie Siegel

ការមានក្តីស្រមៃហើយ តែមិនធ្វើតាមក្តីស្រមៃនោះ ប្រៀបដូចជាការទិញការ៉េមហើយ ទុកវាឱ្យរលាយចោលក្នុងដៃ – Frank Papasso

មានក្តីស្រមៃធំ នឹងទៅបានឆ្ងាយ តែបើស្រមៃផ្តេសផ្តាស ត្រៀមខ្លួនខកបំណងទៅ – Pedro de Verona

ការបានធ្វើតាមគោលដៅដែលខ្លួនអ្នកទទួលស្គាល់ ថាជាគោលដៅអស្ចារ្យ ចាត់ទុកជាសេចក្តីសុខពិតប្រាកដសម្រាប់ជីវិត – George Bernard Shaw


អត្ថបទទាក់ទង

សម្តីចំនួន៩ឃ្លា ពីលោក អ៊ីឡុន​ ម៉ាសក៍ (Elon Musk) ដែលអ្នកគួររៀនសូត្រ

Leave a Reply