គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ

ចន ឡក គឺ​ជា​ទស្សនវិទូ​អង់គ្លេស​ កើត​នៅ​ថ្ងៃទី២៩ ខែ​សីហា ឆ្នាំ១៦៣២ ដែល​សិក្សា​លើ​ប្រធានបទ​ “សភាពធម្មជាតិ​របស់​មនុស្ស” និង ទ្រឹស្តី “កិច្ចសន្យាសង្គម” ហើយលោក គឺជា​មូលដ្ឋានគ្រឹះ​នៃ​ទ្រឹស្តី “សេរីនិយម” (Libéralisme)ចន ឡក ត្រូវបាន​គេ​ជ្រើសរើស​ឲ្យ​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​អង់គ្លេស (The Royal Society) នៅ​ឆ្នាំ​១៦៦៨ ហើយ​ក្រោយ​មក​បាន​ស្គាល់ និង​ក្លាយ​ជា​មិត្តភក្តិ​ដ៏​ជិតស្និទ្ធិ​របស់ ​អុីសាក់ ញូតុន (Isaac Newton) ដែល​បាន​ចូល​ជា​សមាជិក​រាជបណ្ឌិត្យសភា​វិទ្យាសាស្រ្ត​បួនឆ្នាំក្រោយ​ ចន ឡក (ឆ្នាំ១៦៧២)។ ខាងក្រោមនេះ គឺជាគតិចំនួន៥ឃ្លា ដែលអ្នកអាចស្វែលយល់សម្រាប់ការសិក្សាពិចារណា៖

១. ចំណេះដឹងរបស់មនុស្ស មិនអាចទៅហួសបទពិសោធន៍របស់ពួកគេបានទេ។

២. អ្វីដែលធ្វើឲ្យអ្នកបារម្ភ វានឹងគ្រប់គ្រងអ្នក។

៣. ទីណាដែលគ្មានការកាន់កាប់កម្មសិទ្ធិ ទីនោះគឺគ្មានយុត្តិធម៌។

៤. សកម្មភាពរបស់មនុស្ស គឺអាចបញ្ជាក់យ៉ាងច្បាស់អំពីចិត្តគំនិតរបស់ពួកគេ។

៥. ការបង្កើនការយល់ដឹង គឺមានគោលដៅពីរសំខាន់ៗ៖ ទី១គឺដើម្បីបង្កើនចំណេះដឹងខ្លួនឯង និង ទី២ដើម្បីជំរុញឲ្យយើងអាចចែករំលែកចំណេះដឹងទៅកាន់អ្នកដទៃ។

 

ទស្សនៈស្តីពីទង្វើចំនួន១០ឃ្លារបស់ ខុងជឺ

 

One thought on “គតិ៥ឃ្លា ពី ចន ឡក (John Locke) ទស្សនវិទូអង់គ្លេស ប្រកបដោយអត្ថន័យជ្រាលជ្រៅ

Leave a Reply