៥គំនិត គួរពិចារណាអំពីការងារជាក្រុម

 ដើម្បីឲ្យការងារជាក្រុមទទួល​​បានជោគជ័យ អ្នកគួរពិចារណា៥ចំណុច​​ដូចខាងក្រោម៖

១. ប្រធានក្រុមត្រូវយល់ច្បាស់​​ពីខ្លួនឯង ពីរបៀបធ្វើការ​​របស់ខ្លួន និងត្រូវដឹងថា​ការគ្រប់គ្រង និងដឹកនាំរបស់ខ្លួន​​ជះឥទ្ធិពលយ៉ាងដូចម្តេចខ្ល ចំពោះកូនក្រុម ក៍ដូចជាត​​មានចរិត ជាអ្នកដឹកនាំ និងចេះបត់បែនផងដែរ។

២. ប្រធានក្រុមត្រូវចំណាយ​ពេលជាមួយ​កូនក្រុម និងស្វែងយល់ពី​ពួកគេឲ្យបានច្បាស់លាស់ ព្រោះកូនក្រុមម្នាក់ៗ​ សុទ្ធតែជា​ចំ​ណែកមិន​​អាចខ្វះបាន ដែលជួយដល់ ភាពជោគជ័យរបស់ក្រុមទាំងមូល។

៣. មានដំណាក់​​កាលដ៏លំបាកមួយ នោះគឺការកំណត់តួនាទី និងការទទួល​​ខុសត្រូវឲ្យបានច្បាស់​​លាស់ ព្រោះថាការ​ចាត់​ចែងភារកិច្ចឲ្យត្រូវតាមជំនាញ និងសម​តាមបំណងរបស់សមាជិកក្រុមម្នាក់ៗ​​ពុំមែនជារឿងសាមញ្ញ ឬងាយស្រួលនោះទេ។ ការរៀបចំបែងចែកតួ​នាទី និងការទទួល​​ខុសត្រូវបានល្អ នឹងនាំឲ្យក្រុម​​មានសាមគ្គីភាព ក៍ដូចជាបង្កើតបានជា​​កម្លាំងរួមផ្តុំនៃចំណេះ និងជំនាញខុសៗគ្នា ដើម្បីឆ្ពោះ​ទៅរកភាពជោគជ័យ។

៤. ការបើកចិត្តទទួលយកគំនិត យោបល់ និងលើកទឹក​​ចិត្តឲ្យមានមតិកែលម្អ

៥. ការទទួលស្គាល់ស្នាដៃ និងផ្តល់​​រង្វាន់ គឺជាការលើក​​ទឹកចិត្តមួយដែលធ្វើឲ្យក្រុមការងារកាន់តែ​​ពេញចិត្តនឹងការងារ និងកាន់​តែមានកម្លាំងថាមពលធ្វើការក្នុងស្មារតីក្រុមប្រកបដោយប្រសិទ្ឋិភាព។

Leave a Reply