ទស្សនៈចំនួន១៥ឃ្លា ពីអ្នកប្រាជ្ញបណ្ឌិត ដែលអ្នកគួរស្វែងយល់

គតិបណ្ឌិត នាំឲ្យមានចិត្តស្មោះសរ រក្សាខ្ជាប់ខ្ជួននូវគុណធម៌ កុសលធម៌ ស្គាល់គុណស្គាល់ទោស ស្គាល់ខុសស្គាល់ត្រូវ ស្គាល់ខ្មៅស្គាល់ស ស្គាល់ល្អស្គាល់អាក្រក់ ក៍ដូចជានាំមនុស្សឲ្យចេះរស់នៅសាមញ្ញ សុភាពរាបសារ មិនអួតមិនអាង មិនជោរស្រវឹងវង្វេង មានសច្ចៈធម៌ មានសេរីភាព មានឥស្សរភាព ហើយមិនបណ្តោយឲ្យជីវិតរស់នៅវិលវល់ស្ថិតក្រោមឥទ្ធិពលនៃតណ្ហានោះឡើយ។

ខាងក្រោម​នេះ ​គឺជា​ទស្សនៈចំនួន​១០​ឃ្លា​ពី​អ្នកប្រាជ្ញបណ្ឌិតដែល​មាន​គតិ​ខ្ពង់ខ្ពស់ ដែល​អ្នក​គួរ​ស្វែងយល់៖

«ការជឿជាក់» ត្រូវបានកសាងដោយសកម្មភាពរាប់ពាន់ ប៉ុន្តែត្រូវបាត់បង់ដោយសារតែកំហុសមួយគត់។ ស៊ុន យ៉ាតសេន (Sun Yat-sen)

 ក្មេងម្នាក់ គ្រូបង្រៀនម្នាក់ សៀវភៅមួយក្បាល ប៊ិចមួយដើម អាចផ្លាស់ ប្តូរពិភពលោកបាន។ ម៉ាឡាឡា យ៊ូសាហ្វហ្សៃ (Malala Yousafzai)

មនុស្ស​អាច​សង្ស័យ លើ​អ្វី​ដែល​អ្នក​និយាយ ប៉ុន្តែ ពួក​គេ​នឹង​ជឿ​លើ​អ្វី​ដែល​អ្នក​ធ្វើ។ ល្វីស ខាស់ (Lewis Cass)

មានតែនៅក្នុងភាពងងឹត ទើបអ្នកអាចមើលឃើញផ្កាយ។ ម៉ាទីន លូថឺ ឃីង (Martin Luther King)

ចំ​ងល់​គឺ​ជា​គ្រាប់​ពូជនៃ​ចំណេះ​ដឹង។ ហ្វ្រង់សុីស បេខុន Francis Bacon 

មិត្ត​គឺ​ជាមនុស្ស​ម្នាក់​ដែល​ដឹង​គ្រប់​យ៉ាង​ទាក់​ទងនឹង​អ្នក ហើយ​នៅ​តែ​ស្រឡាញ់​អ្នក​ដដែល។ អេលបឺត ហាប់បាដ Elbert Hubbard

កញ្ចក់​គឺ​ជា​មិត្ត​ពិសេស​របស់​ខ្ញុំ​ ព្រោះ​ពេល​ខ្ញុំ​យំ​វា​មិន​ដែល​សើចឡើយ។ ឆាលី ឆាភ្លីន (Charlie Chaplin)

មនុស្ស​ឆ្លាត​គួរ​​ដាក់​លុយ​ក្នុង​ខួរក្បាល មិន​មែន​ដាក់​លុយ​ក្នុង​បេះដូង​ទេ​។ ចូណាថាន់ ស្វីហ្វត៏ (Jonathan Swift)

ប្រសិន​បើ​​​​គេ​សើច​​ចំអក​ដាក់​អ្នក​តិចតួច ​​នោះ​ភាព​ជោគជ័យ​​​​​​របស់​អ្នក​ក៏​តិចតួច​ដែរ​​។ អេនដ្រូវ ខានេជី (Andrew Carnegie)

គ្រប់គ្នា​សុទ្ធតែ​គិត​ ​រឿង​ផ្លាស់ប្ដូរ​ពិភពលោក ​ប៉ុន្តែ​គ្មាន​នរណា​​ម្នាក់​ គិត​រឿង​ផ្លាស់ប្ដូរ​ខ្លួន​ឯង​​សោះ​​។ ​លីអូ តូលស្តយ (Leo Tolstoy)

វា​គ្មាន​ហេតុ​ផល​អ្វី​ ​ដែល​​អ្នក​ត្រូវ​ក្លាយ​ជា​អ្នក​មាន​បំផុត​នៅ​ក្នុង​​ផ្នូរ​ខ្មោច​នោះ​ទេ​។ ខូឡូណេល សេនដឺ (Colonel Sanders)

អ្នក​ចម្បាំង​ដែល​ជោគជ័យ គឺ​ជា​បុគ្គល​ដ៏​សាមញ្ញ​មួយ​រូប ដែល​ពោរពេញ​ទៅ​ដោយ​ការ​ផ្ដោត​ចិត្ត​គំនិត​ដ៏​ខ្លាំងក្លា​ទៅលើ​អ្វី​មួយ​តែ​ម្យ៉ាង។ លី ​​ស៊ាវ​ឡុង​ (Bruce Lee)​​

ជ័យ​ជំនះ​ដ៏​ធំ​បំផុត​ និង​ដំបូង​គេ​បង្អស់​ គឺ​ការ​ច្បាំង​ឈ្នះ​ខ្លួន​ឯង។ ផ្លាតូ (Plato)

យើងមិនខ្វះលុយនោះទេ ប៉ុន្តែខ្វះមនុស្សដែលមានក្ដីសុបិន្ត និងមនុស្សដែលខិតខំព្យាយាមដើម្បីសម្រេចក្ដីសុបិន្តនោះ។ ជេក ម៉ា (Jack Ma)

គ្រប់សកម្មភាពទាំងអស់តែងតែមានប្រតិកម្មប្រឆាំងតបមកវិញជានិច្ច។ អុីសាក់ ញ៊ូតុន (Isaac Newton)

 

តើអ្វីខ្លះ​ជា​ធាតុ​ផ្សំ​នៃ​ គតិបណ្ឌិត? 

 

Leave a Reply