«ខ្ញុំមើលឃើញពីអនាគតរបស់ខ្លួនឯងទៅហើយ គ្រាន់តែខ្ញុំមិនទាន់រកវិធីដើរទៅដល់អនាគតដែលខ្ញុំមើលឃើញ។»

អនាគត ក្តីសុបិន្ត និងគោលដៅ

អនាគតរបស់អ្នក គឺស្ថិតក្នុងកណ្ដាប់ដៃរបស់អ្នក។ ឲ្យតែអ្នកដៅគោលដៅច្បាស់លាស់ គឺអ្នកបានឃើញពីអនាគតរបស់អ្នករួចស្រេចទៅហើយ គ្រាន់តែវាទាមទារឲ្យអ្នកមានភាពអត់ធ្មត់ និងរកមធ្យោបាយជាច្រើនក្នុងការធ្វើវាឲ្យបានសម្រេច។

អេវ៉ារីស្ត ហ្គាឡ័រ (Evariste Galois) បានលើកឡើងថា «ខ្ញុំមើលឃើញពីអនាគតរបស់ខ្លួនឯងទៅហើយ គ្រាន់តែខ្ញុំមិនទាន់រកវិធីដើរទៅដល់អនាគតដែលខ្ញុំមើលឃើញ។»

មនុស្សគ្រប់រូបត្រូវតែមានក្ដីសុបិន្ដ និងប្រកាន់ខ្ជាប់ក្នុងចិត្តជានិច្ចថានឹងធ្វើយ៉ាងណាឲ្យក្តីសុបិន្ដនោះ លេចចេញជារូបរាងក្នុងពេលអនាគត។ ថ្វីបើពេលនេះ​ អ្នកមិនទាន់រកវិធី និងមធ្យោបាយដែលអាចធ្វើក្ដីសូបិន្ដរបស់អ្នកក្លាយជាការពិត ប៉ុន្ដែសូមកុំឆាប់អស់សង្ឃឹម និងបោះបង់ចោលឲ្យសោះ ពីព្រោះមានមធ្យោបាយជាច្រើនដែលកំពុងរង់ចាំអ្នក។

គួរបញ្ជាក់ផងដែរថា លោក អេវ៉ារីស្ត ហ្គាឡ័រ គឺជាអ្នកប្រាជ្ងគណិតវិទ្យា និងអ្នកនយោបាយបារាំងវ័យក្មេងដ៏ឆ្នើមមួយរូប។ លោកកើតនៅថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ១៨១១ នៅ ទីក្រុង ប៊រឡារីន ប្រទេសបារាំង។ កាលពីនៅកុមារភាពការសិក្សារបស់លោកហាក់ដូចជាមិនបានបង្ហាញឲ្យឃើញនូវភាពលេចធ្លោអ្វីនោះឡើយ។ មិនតែប៉ុណ្ណោះថែមទាំងប្រលងធ្លាក់ដល់ពីទៅ ២ ដង ខណៈពេលដែលលោកប្រលងចូលរៀនសាកលវិទ្យល័យ ដែលជាហេតុធ្វើឲ្យលោកសុំចូលរៀនសាលាគរុកោសល្យ។ ក្នុងដំណើរជីវិតរបស់អ្នកប្រាជ្ញគណិតវិទ្យារូបនេះ លោកបានសរសេរស្នាដៃពិជគណិតជាច្រើន ប៉ុន្ដែក្រោយទទួលមរណៈភាពទើបស្នាដៃទាំងនោះ ត្រូវបានគេដឹងថាជាស្នាដៃដ៏មានតម្លៃ និងប្រយោជន៍យ៉ាងខ្លាំងសម្រាប់មនុស្សជាតិ។

Leave a Reply