ទស្សនៈ”បុគ្គលិកមិនលាឈប់ពីការងារទេ ពួកគេលាឈប់ពីថ្នាក់លើ”

ហេតុផលដែលធ្វើឲ្យបុគ្គលិកដាក់ពាក្យឈប់ពីការងារ មានច្រើនណាស់។ វាអាចបណ្តាលមកពីបុគ្គលិកខ្លួនឯង​ ឬកត្តាខាងក្រៅ។ ក្នុងនោះដែរ ថ្នាក់លើ ក៏ជាផ្នែកមួយដែលកំណត់ថា បុគ្គលិកអាចនៅធ្វើការបានយូរប៉ុណ្ណាក្នុងស្ថាប័ន។

ទស្សនៈ ដែលថា បុគ្គលិកមិនលាឈប់ពីការងារទេ ពួកគេលាឈប់ពីថ្នាក់លើ ជាអ្វីដែលអ្នកគ្រប់គ្រងទាំងអស់ គួរតែគិតគូរ។​

បុគ្គលិកអាចស្រលាញ់ការងារ និង​មិត្តរួមការងារ ប៉ុន្តែបើទទួលសម្ពាធពីថ្នាក់លើជ្រុលពេក ពួកគេក៏អាចទ្រាំនៅធ្វើការកន្លែងដដែលបានដែរ។ បើសិនជាមើលបែបនេះ អ្នកនឹងឃើញថា ថ្នាក់លើ សំខាន់ជាងការងារដែលបុគ្គលិកកំពុងធ្វើទៅទៀត។

ថ្នាក់លើអាចជម្រុញឲ្យបុគ្គលិកចង់ធ្វើការ ហើយក៏អាចជម្រុញឲ្យបុគ្គលិកលាឈប់ដែរ។

អានអត្ថបទ វិធីសាស្រ្ត៣យ៉ាងដើម្បីរក្សាបុគ្គលិកឆ្នើមក្នុងស្ថាប័នរបស់អ្នក ដើម្បីស្វែងយល់បន្ថែម។

ថ្នាក់លើ អាចនឹងគិតថា បុគ្គលិកមកធ្វើការដើម្បីតែប្រាក់ខែតែមួយមុខ ប៉ុន្តែមិនដែលគិតពីតួនាទីរបស់គាត់នៅក្នុងការងារទេ។ ថ្នាក់លើ ជាអ្នកធ្វើឲ្យបុគ្គលិកមើលឃើញពីតម្លៃការងារ និង​តម្លៃប្រាក់ខែ។

ថ្នាក់លើល្អ មិនទុកឲ្យបុគ្គលិកជាប់ខ្លួនក្នុងបញ្ហាណាមួយយូរពេកទេ។ ពួកគាត់នឹងជួយរកដំណោះស្រាយ ដើម្បីជៀសវាងការបាត់បង់បុគ្គលិក។

ទស្សនៈនេះ លើកឡើងដើម្បីបង្ហាញពិសារៈសំខាន់របស់ថ្នាក់លើផង និង​បង្ហាញពីមូលហេតុដែលមើលមិនឃើញ នៅពេលបុគ្គលិកលាឈប់។ ស្ថាប័នមួយដែលមានបុគ្គលិកលាឈប់ច្រើន មិនមានឈ្មោះល្អនៅក្នុងទីផ្សារការងារទេ។ បុគ្គលិក តែងតែដើរនិយាយក្រោយពេលលាឈប់។ សូមចាំពីចំណុចនេះ។

Leave a Reply