គ្រប់គ្រងឥរិយាបថរបស់អ្នកពេលជួបបញ្ហា

តើអ្នកមានឥរិយាបថដូចម្ដេចពេលជួបបញ្ហា?

អារម្មណ៍តានតឹង និងមិនសប្បាយចិត្ត មិនមែនកើតចេញមកពីអ្នកបានជួបបញ្ហានោះទេ តែវាកើតចេញមកពីរបៀបដែលអ្នកដោះស្រាយបញ្ហាទៅវិញ។ មនុស្សជាច្រើននៅពេលដែលជួបបញ្ហាតែងតែមានការអន់ចិត្ត ហើយសួរខ្លួនឯងថាហេតុអ្វីបានកើតឡើងតែមកលើខ្ញុំ? ហេតុអី្វបញ្ហាចេះតែកើតឡើងអញ្ចឹង? ហើយតើខ្ញុំត្រូវបន្ទោសអ្នកណា? ការគិតបែបនេះ គឺមិនមានប្រយោជន៍សម្រាប់ខ្លួនអ្នកនោះទេ។

មនុស្សយើងមិនអាចគេចចេញពីបញ្ហាបាននោះទេ ហើយជីវិតរបស់យើងកើតមកគឺត្រូវជួប និងដោះស្រាយបញ្ហា ដែលកើតឡើងជាបន្តបន្ទាប់។ និយាយជារួមទៅ បញ្ហាប្រៀបបានដូចជាទឹករលក ដែលបក់បោកទៅមកមាត់ច្រាំងម្ដងហើយម្ដងទៀតដដែលៗ ដែលជាការពិតហើយ ជីវិតយើងក៍ជួបបញ្ហាតូចធំ មិនចេះចប់មិនចេះហើយដូច្នេះដែរ។ 

Leave a Reply