សម្តីមាសរបស់ខុងជឺ ទាំង ១៥ សមា្រប់ការងារ និងអាជីវកម្ម

ខាងក្រោមនេះជាសម្រង់ពាក្យសម្តីល្អៗបំផុតរបស់ខុងជឺទាំង១៥​ដែល​អាចប្រើក្នុងការងារ និងអាជីវកម្ម៖

១. ជោគជ័យកើតទ្បើងដោយសារការបានត្រៀមទុកជាមុន ​អ្នកដែលមិនត្រៀម​អ្នកនោះនឹងត្រៀមបរាជ័យ១០០%។

២. ពេលខ្ញុំដើរជាមួយមនុស្សពីរនាក់ ​ពីរនាក់គាត់នោះនឹងក្លាយជាគ្រូរបស់ខ្ញុំ។ ​​ខ្ញុំនឹងរើសចំណុចល្អ​របស់អ្នកទី១ ​ហើយធ្វើតម្រាប់តាម រីឯអ្នកទី២​ខ្ញុំនឹងរើសចំណុចអាក្រក់ ហើយកែរចំណុច​អាក្រក់​នោះនៅក្នុងខ្លួនឯងវិញ។

៣. ទៅណាក៏ដោយ អ្នកត្រូវទៅដោយយកបេះដូងទៅជាមួយ។

៤. ជីវិតមនុស្ស គឺសាមញ្ញទេ ​មនុស្សទេដែលធ្វើឲ្យវាស្មុគស្មាញ។

៥. រុក្ខជាតីពេលលូតលាស់គឺស្ងាត់បំផុត តែពេលដួលវិញគឺ មានសំលេងខ្លាំងណាស់ ដូចនេះពេលអ្នកលូតលាស់​ អ្នកគួរលូតលាស់ដោយស្ងាត់ស្ងៀមបំផុត។

៦. នៅលើលោកនេះ មានតែមនុស្សដែលឆ្លាតបំផុត និង​ល្ងង់បំផុតប៉ុណ្ណោះ​ ដែលមិនចេះផ្លាស់ប្តូរ។

៧. អ្វីៗនៅលើលោកនេះ សុទ្ធតែមានសម្រស់របស់វា ​មនុស្សខ្លះមើលមិនឃើញទ្បើយ។

៨. កុំធ្វើអ្វីដែលអ្នកខ្លួនឯងមិនចូលចិត្ត ​ទៅលើអ្នកដទៃ។

៩. ឆន្ទះដើម្បីឈ្នះ ​មហិច្ឆតាដើម្បីជោគជ័យ ការចង់សម្រេចនូវសក្តានុពលរបស់ខ្លួន ​នេះ​ហើយ​ជាគន្លឹះនៃការអភិវឌ្ឍខ្លួនឯង។

១០. បើអ្នកគិតក្នុងរយះពេល១ឆ្នាំ សូមដាំគ្រាប់ពូជ ​បើអ្នកគិតរយះពេល១០ឆ្នាំ សូមដាំដើមឈើ​ហើយបើអ្នកចង់បណ្តុះមនុស្ស សូមគិតឲ្យបាន១០០ឆ្នាំ ។

១. វិធី៣យ៉ាងជួយឲ្យអ្នកមានប្រាជ្ញា៖ ទី១ ដែលល្អជាងគេបំផុត គឺការគិតហើយគិតទៀត។ ​ទី២ ដែលងាយជាងគេ​បំផុត គឺរៀនធ្វើតាមអ្នកដទៃ។ និងទី៣​ ដែលជូចត់ជាងគេបំផុត គឺរៀនពីបទពិសោធន៍ផ្ទាល់ខ្លួន។

១២. អាវុធសំខាន់បំផុតរបស់មនុស្ស គឺប្រាជ្ញា ​ក្តីមេត្តា និងភាពក្លាហ៊ាន ​មានអាវុធទាំងបីនេះ​អ្នកទៅទីណា​ក៏ជោគជ័យដែរ។

១៣. ពេលអ្នកច្បាស់ហើយថា ​គោលដៅមិនអាចសម្រេចបានទេ​ ក៏កុំដូរគោលដៅ​ ដូរផ្លូវទៅវិញទើប​ត្រឹមត្រូវ។

១៤. ស្អប់ងាយស្រួលធ្វើជាងស្រទ្បាញ់។​​ អ្វីដែលល្អតែពិបាកសម្រេចណាស់ រីឯអ្វីដែលអាក្រក់​ឬមិនល្អ​គឺងាយសម្រេចបំផុត។​

១៥. ជោគជ័យធំបំផុត​របស់មនុស្ស គឺមិនមែននៅត្រង់ការមិនដែលបរាជ័យនោះទេ​តែជោគជ័យកើតទ្បើង ពេលអ្នកនោះអាចងើបទ្បើងវិញក្រោយពីបានដួលម្តងៗ។

Leave a Reply