សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត  មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ​ដែល​ភាគច្រើនចាស់ៗ​ជំនាន់​មុន​តែង​សរសេរ​ដាក់​លើធ្នឹម

សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត  មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ​ដែល​ភាគច្រើនចាស់ៗ​ជំនាន់​មុន​តែង​សរសេរ​ដាក់​លើធ្នឹម ដើម្បីជាការក្រើនរម្លឹកដល់​កុលបុត្រគ្រប់រូបគ្រាន់​ទុក​​ជាប្រយោជន៍៖

១. អ្នក​ប្រាជ្ញ​តែង​សន្សំ​នូវ​អ្នក​ប្រាជ្ញដូច​គ្នា ហើយ​តែង​ស្រឡាញ់​មនុស្ស​ដូច​គ្នា ព្រមទាំង​​មិន​ចេះ​លាក់លៀម​នូវ​អ្វីៗ​ដែល​នាំ​ឱ្យ​ប្រសើរដល់អ្នកដទៃ និង​នាំ​អ្នក​ផង​ឱ្យ​ឈាន​ទៅ​រក​សេចក្ដី​ចម្រើន។

២. រូបកាយ​តែង​ចាស់​ជរា ឯ​កេរ្តិ៍​ឈ្មោះ​ល្អ​មិន​ចេះ​ចាស់​ជរា​ឡើយ។

៣. បើ​ចេញ​ពី​វត្ត​ទៅ​ផ្ទះ​វិញ​យ៉ាង​ហោច​ណាស់ ត្រូវ​ចេះ​ធម៌អាថ៌​ខ្លះៗ ដើម្បី​​ចូល​​រួមពិធី​បុណ្យ​ផ្សេងៗ​នឹង​គេ កុំ​ទៅអង្គុយ​ទុកមាត់ឱ្យនៅស្ងៀម។

៤. ការធ្វេស​ស្មារតី ជាឧបាយ​នៃ​សេចក្ដី​​ស្លាប់។

៥. ជីវិត​រាល់​រូបខ្លី​ណាស់ ប៉ុន្តែ​យើង​ត្រូវ​ប្រឹង​រៀន ប្រឹង​រក ប្រឹង​គិត ប្រឹង​ប្រព្រឹត្តិ​ល្អ ហាក់​ដូចជា​យើង​នឹង​មាន​ជីវិត​រស់​នៅ​រាប់​ពាន់​ឆ្នាំ។

៦. ឃើញ​គេថ្កំថ្កើង កុំ​ចង់​ចចើង​តាម​គេហួសមាឌ​ខ្លួន ប៉ុន្តែ​មិន​ត្រូវ​បន្ធូ​បន្ថយ​ព្យាយាម​ដែរ។

៧. កុំ​ថ្កោលទោស​គេ​ដោយ​ពុំ​ពិនិត្យ កុំ​គិត​ខ្លួន​ឯង​ថាប្រពៃ កុំធ្វេស​ប្រហែស​ពាក្យ​សម្ដី នាំ​ឱ្យ​មាន​ភ័យ​ដល់​អាត្មា។

៨. ធ្វើ​ស្រែ​ទាន់​មាន​ភ្លៀង ស្រែក​ច្រៀង​ទាន់​មាន​ភ្លេង។

៩. ពេល​ដើរ​បែក​ជាដេក ខ្ជិលហួសពេក​នាំឱ្យ​ល្ងង់។

១០. ស័ក្ដិពុំ​ស្មើ​យស នា​អ្នក​ខ្ពង់​ខ្ពស់ ពុំ​ស្មើ​ចិត្ត​ជា។

 

One thought on “សម្តេច​ព្រះ​សង្ឃរាជ ជួន ណាត  មានទស្សនៈ១០ឃ្លាដ៏មានតម្លៃ ​ដែល​ភាគច្រើនចាស់ៗ​ជំនាន់​មុន​តែង​សរសេរ​ដាក់​លើធ្នឹម

Leave a Reply