មេមាន់ និងពងមាន់ តើមួយណាកើតមុន?

មានក្មេងប្រុសពីរនាក់ អង្គុយនៅក្នុងទ្រុងមាន់ប្រកែកគ្នា! ម្នាក់ថាពងមាន់កើតមុនទើប មានមាន់ញាស់ចេញមក! ចំណែកកម្នាក់ទៀតថាមិនត្រូវទេ តាមពិតមាន់កើតមុនទើបវាពងចេញមក។

ដោយមិនអស់ចិត្តក៏ទៅសួរ ជីតារបស់ខ្លួន!

លោកតាគាត់និយាយថា «សូម្បីតែតាក៏មិនដឹងដែរ តែចៅសុទ្ធតែត្រូវ ព្រោះបើគ្មានមាន់ក៏គ្មានពង ហើយបើគ្មានពងក៏អត់មាន់ដែរ ឲ្យតែសមហេតុផល!»

បទពិសោធន៍បង្កើតជាទ្រឹស្តី ឯទ្រឹស្តីក៍បង្កើតបទពិសោធន៍វិញដែរ! ដូច្នេះវាត្រូវដើរទន្ទឹមគ្នាដូច ធម្មជាតិបង្កើតមាន់ និងពងមាន់អញ្ចឹងដែរ។

 

Leave a Reply